ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2020 - 16:39

រៀប​ចំ​សកម្ម​ភាព​អំ​ណរ​អនុស្សាវរីយ៍​៧៥ ឆ្នាំ​ ទិវា​បដិវត្ត​ន៍ខែ​សីហា​ និង​បុណ្យ​ជាតិ​ ២ កញ្ញា​

*បុណ្យ​ជាតិ​ឆ្នាំ​ ២០២០ កម្ម​ករ​និយោ​ជិត​បាន​ឈប់​សម្រាក​១ថ្ងៃ​

យោ​ងតាម​ផែន​ការ​ ការ​រៀប​ចំ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​អនុស្សាវរីយ៍​ ៧៥ ឆ្នាំ​ ទិវា​បដិវត្ត​ន៍ ខែ​សីហា​ ទទួល​បាន​ជោគ​ជ័យ​ (១៩/៨/១៩៤៥-១៩/៨/​២០២០) និង​ទិវា​បុណ្យ​ជាតិ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណា​ម (២/៩/១៩៤៥-២/៩/២០២០) ទើប​បាន​គណៈ​កម្ម​ការ​រៀប​ចំ​ទិវា​បុណ្យ​ និង​អនុស្សាវរីយ៍​ក្រុង​កឹង​ធើចេញ​សេច​ក្តី​ប្រ​កាស​ ក្រុង​នឹង​រៀប​ចំ​សកម្ម​ភាព​ជាច្រើន​អំ​ណរ​ព្រឹត្តិ​ការណ៍​នេះ​។​

តាម​រយៈ​នោះ​ ព្រឹក​ថ្ងៃ​ ៣១ ខែ​សីហា​ ក្រុង​នឹង​រៀប​ចំ​គណៈ​ប្រ​តិភូ​ទៅ​អុជ​ធូប​ និង​ដាក់​កម្រ​ង​ផ្កា​នៅ​បូជនីយដ្ឋាន​យុទ្ធ​ជន​ពលី​ បូជនីយដ្ឋាន​ស្តូបអ៊ំ​ហូ នៅ​កំ​ពង់​ផែនិញ​កេវ​ និង​ប្រារព្ធ​ពិធី​អនុស្សាវរីយ៍៧​៥ ឆ្នាំ​ ទិវា​បដិវត្ត​ន៍ខែ​សីហា​ទទួល​បាន​ជោគ​ជ័យ​ (១៩/៨/១៩៤៥-១៩/៨/ ២០២០) និង​ទិវា​បុណ្យ​ជាតិ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណា​ម (២/៩/ ១៩៤៥ -២/៩/ ២០២០) នៅ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​។​ កម្ម​វិធី​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ​និង​ទូរ​ទស្សន៍​ក្រុង​កឹង​ធើ។​ សកម្ម​ភាព​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ដើម្បី​អំ​ណរ​អនុស្សាវរីយ៍​ ក៏​បាន​ភូមិ​ភាគ​នា​នា​រៀប​ចំ​គ្រប់​កន្លែង​លើ​ភូមិ​សាស្រ្ត​ក្រុង​។​ តួយ៉ាង​ដូច​៖ តាំង​ពិព័រណ៍​ក្រោម​បធាន​បទ​ “វប្បធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​ដុង​ណា​មបូ​” និង​កម្រ​ង​រូប​ភាព​ “មាតុ​ភូមិ​សម្លឹង​ពី​សមុទ្រ​” ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ៤ ខែ​សីហា​ ដល់​ថ្ងៃ​ ១៥ ខែ​ធ្នូនៅ​សារ​មន្ទីរ​ក្រុង​កឹង​ធើ។​ ទិវា​អេកូទេ​សចរ​ណ៍ផុងដៀង ឆ្នាំ​ ២០២០ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ២៤ ខែ​សីហា​ ដល់​ថ្ងៃ​ ២៧ ខែ​កញ្ញា​ នៅ​ទីលាន​ស្រុក​ផុងដៀង។​ ទិវាទេ​សចរ​ណ៍ “រាត្រី​បណ្តែត​ប្រ​ទីបនិញកេវ​” លើកទី ៤ ឆ្នាំ​២០២០ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ១៤ ដល់​ថ្ងៃ​ ១៦ ខែ​វិច្ឆិកា​ នៅ​រមណីយ​ដ្ឋាន​កំ​ពង់​ផែនិញកេវ​ ស្ពាន​ថ្មើរ​ជើង​និញកេវ​ ព្រែក​ខាយលួង។​ល។​

ការ​រៀប​ចំ​សកម្ម​ភាព​សំ​ដៅ​ទៅ​ការ​ផ្សព្វ​ផ្សាយ​ អប់​រំប្រ​វេណី​ស្នេហា​ជាតិ​ អត្ថ​ន័យ​ជាប្រ​វត្តិ​សាស្រ្ត​បដិវត្ត​ន៍ខែ​សីហា​ ឆ្នាំ​ ១៩៤៥ និង​ទិវា​លោក​ប្រធាន​ហូជីមិញ​ អាន​សេច​ក្តី​ប្រ​កាស​ឯក​រាជ្យ បង្កើត​ប្រ​ទេ​ស​វៀត​ណាម​ប្រ​ជា​ធិប​តេយ្យ​សាធា​រណរដ្ឋ​ (២-៩-១៩៤៥)។​ ផ្តើម​ពី​នោះ​ បំ​ផុស​ស្មារ​តី​សាម​គ្គី​ប្រ​ជា​ជាតិ​វៀត​ណា​មក្នុង​ប្រ​វត្តិ​សាស្រ្ត​តស៊ូ​ប្រ​យុទ្ធ​ កសាង​ និង​រក្សា​ទឹក​ដី​ បញ្ជាក់​ពី​តួនា​ទីដឹក​នាំរបស់​បក្ស​កុម្មុយនិស្ត​វៀត​ណា​ម និង​លោក​ប្រធាន​ហូជីមិញ​ ក្នុង​បុព្វ​ហេតុ​រំដោះ​ជាតិ​ កសាង​   និង​ការ​ពារ​មាតុ​ភូមិ​     បង្ក​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​លើ​ការដឹក​នាំរបស់​បក្ស​​  ។ល។ ពិសេស​ រាល់​សកម្ម​ភាព​អំ​ណរ​ ត្រូវ​តាម​ដាន​ជានិច្ច និង​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ការ​វិវឌ្ឍ​នៃ​ជំ​ងឺ​ COVID-១៩ និង​សារាចរណែ​នាំរបស់​មជ្ឈិម​ គណៈ​កម្មា​ធិការបក្ស​ក្រុង​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ទាក់​ទិនដល់​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដោយ​មិន​សំ​អាង​ ធ្វេស​ប្រ​ហែស​ ជ្រួល​ជ្រើម។​ល។​

*តាម​សេច​ក្តី​ប្រ​កាស​ពី​គម្រោង​ឈប់​សម្រាក​បុណ្យ​ជាតិ​ ២ កញ្ញា​ របស់​ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ ឆ្នាំ​នេះ​បុណ្យ​ជាតិ​ត្រូវ​នឹង​ថ្ងៃ​ពុធ ម៉្លោះ​ហើយ​កម្ម​ករ​និយោ​ជិត​បាន​សម្រាក​មួយ​ថ្ងៃ​ គ្មាន​ឈប់​សង​។​ ប្រតិ​ទិន​សម្រាក​ថ្ងៃ​បុណ្យ​ ត្រូវ​បាន​អនុវត្ត​សម្រាប់​កម្មា​ភិបាល​អ្នក​រដ្ឋការ​ បុគ្គ​លិក​ និយោ​ជិត​ក្នុង​ស្ថាប័ន​រដ្ឋ​បាល​  អា​ជីព​ អង្គ​ការ​នយោ​បាយ​-សង្គម​។​

នេះ​គឺជា​ឆ្នាំ​ចុង​ក្រោយ​អនុវត្ត​ប្រតិ​ទិន​ឈប់​សម្រាកបុណ្យ​ជាតិ​មួយ​ថ្ងៃ​។​ ចាប់​ពី​ឆ្នាំ​ ២០២១ តាម​ក្រម​ច្បាប់​ការ​ងារ​ (វិសោធន​កម្ម​) ទើប​បាន​រដ្ឋ​សភា​អនុម័តិ​ កម្ម​ករ​និយោ​ជិត​បាន​ឈប់​សម្រាក​ ២ ថ្ងៃ​ គឺ ក្នុង​ឱកាស​បុណ្យ​ជាតិ​ ២ កញ្ញា​និង​ថ្ងៃ​បន្ទាប់​។​ ការ​កំ​ណត់​យក​ថ្ងៃ​ទី ១ ខែ​កញ្ញា​ ឬ​ ថ្ងៃ​ទី ៣ ខែ​កញ្ញា​ អា​ស្រ័យ​ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​ និង​សង្គម​កិច្ច​ធ្វើ​សេនា​ធិការ​ ហើយ​រដ្ឋា​ភិបាល​នឹង​ធ្វើ​ការ​សម្រេច​ទៅ​តាម​ឆ្នាំ​នីមួយ​ៗ​៕​         

                                            ថា​ញ់ឡុង​-មុនី​

ចែករំលែកអត្ថបទ