ទន្ទឹមនឹងបេក្ខជនទូទាំងប្រទេសប្រមាណ ៩០០.០០០ នាក់ នៅក្រុងកឹងធើមានបេក្ខជនជាង ១០.០០០ នាក់ ខេត្តសុកត្រាំងជាង ៨.៣០០ នាក់ និងខេត្តត្រាវិញ ៧.៩០០ នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២០ ត្រូវបាន បញ្ចប់ជាស្ថាពរ។
សមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ចូលរួមសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ឆ្នាំ២០២០។
បេក្ខជនប្រឡងនៅមណ្ឌលប្រឡងង្វៀនវៀតហុង ពាក់ម៉ាស់ត្រូវតាមសេចក្តីកំណត់ពេលចូលប្រឡង។ រូប៖ ប៊ិចង៉ុក
លោកង្វៀនភុកតាំង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្ដាល ប្រធានក្រុមប្រឹក្សាប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២០ ក្រុងកឹងធើ ឱ្យដឹង៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២០ នៅក្រុងកឹងធើ បានបញ្ចប់ដោយសុវត្ថិភាព ហ្មត់ចត់ ត្រូវតាមលក្ខន្តិកៈ និងធានាសុវត្ថិភាពសុខភាពដល់បេក្ខជនប្រឡង។ តាមការគ្រោងទុក ថ្ងៃទី ២៧ ខែសីហា ក្រុងកឹងធើ នឹងបិទប្រកាសលទ្ធផលប្រឡង។ ក្នុងសម័យប្រឡងលើកនេះ អត្រាបេក្ខជនចូលប្រឡងរាល់វិញ្ញាសាសម្រេចជាង ៩៩,៧% ។ វិន័យបន្ទប់ប្រឡងត្រូវបានធានា ក្រុងមានបេក្ខជនស្វ័យរិនម្នាក់ត្រូវបានបពា្ឈប់មិនឱ្យប្រឡងបន្ត ដោយបំពានលក្ខន្តិកៈយកទូរស័ព្ទចូលកាន់បន្ទប់ប្រឡង។
បញ្ចប់សម័យប្រឡង ទូទាំងខេត្តសុកត្រាំង មានបេក្ខជនអវត្តមានចំនួន ១០១ នាក់ ដោយមូលហេតុផ្សេងៗគ្នា ពិសេសគឺបេក្ខជនស្វ័យរិន។ សម័យប្រឡងនៅខេត្តសុកត្រាំងប្រព្រឹត្តឡើងដោយសុវត្ថិភាព គ្មានបេក្ខជនណាបំពានលក្ខន្តិកៈប្រឡងឡើយ។ ដោយឡែកនៅខេត្តត្រាវិញ មានបេក្ខជនម្នាក់បំពានលក្ខន្តិកៈប្រឡង ត្រូវបានបពា្ឈប់មិនឱ្យប្រឡងបន្ត៕
ក្រុមអ្នកយកព័ត៌មាន