27/07/2020 - 16:11

ម្ចាស់​ការ​បង្ការ​រោគ​ខាន់​ស្លាក់​

ដើម្បី​ម្ចាស់​ការ​ប្រ​ឆាំង​រោគ​ខាន់​ស្លាក់​ មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំ​ងឺ​កឹង​ធើ​ (CDC) បាន​ចេញ​សារ​លិខិត​ផ្ញើ​ទៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ខណ្ឌ​ ស្រុក​ ស្នើ​ឱ្យ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​រោគ​ជាប្រ​ចាំ​ដល់​កុមារ​អា​យុ​ក្រោម​១ឆ្នាំ​ ឱ្យ​បាន​៣​លើ​ក​ដើម្បី​បង្ការ​រោគ​ខាន់​ស្លាក់​ ក្អក​មាន់​  តេតា​ណូល រលាក​ថ្លើម​ប្រ​ភេទ​B រលាក​សួត​ រលាក​ស្រោម​ខួរ​ក្បាល​បណ្តា​ល​មក​ពី​ Hib (DPT-VGB-Hib)  ដោយ​ធានា​អត្រា​ចាក់​ថ្នាំ​បង្ការ​គ្រប់​គ្រាន់​សម្រេចភាគ​កម្រិត​៩​៧​%។​ល។​  និង​ប្រើ​ប្រាស់​វ៉ាក់សាំង​DPT-VGB-Hib (SII) សម្រាប់​កុមារ​អា​យុ​១​៨​ខែ​។​

កុមារ​ចាក់​ថ្នា​​បង្ការ​ជំ​ងឺ​ខាន់​ស្លាក់​នៅ​ CDC កឹង​ធើ។​

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំ​ងឺ​កឹង​ធើ ក៏​បាន​ស្នើ​ដល់​មជ្ឈ​មណ្ឌលសុខា​ភិបាល​ សហកា​រជាមួយ​មន្ទីរ​ពេទ្យ​និង​មូល​ដ្ឋាន​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ដើម្បី​ប្រ​ទះ​ឃើញ​បាន​ទាន់​ពេល​ ពិនិត្យ​ អង្កេត​ ធ្វើ​កោស​ល្យ​វិច័យ ឆ្លើយ​តប​បាន​ទាន់​ពេល​ចំ​ពោះ​ករ​ណី រោគ​ឆ្លង​មាន​វ៉ាក់សាំង​បង្ការ​ក្នុង​របប​ចាក់​ថ្នាំ​បង្ការ​រោគ​បើ​ក​ទូលាយ​ ពិសេស​គឺជំ​ងឺ​ដែល​ទើប​កើត​ឡើង​ថ្មី​ៗ​នេះ​ដូច​៖ កញ្ជ្រឹល​ rubella ខាន់​ស្លាក់​ ក្អក​មាន់​ និង​ជំ​ងឺ​តេតាណូល។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ហ្វិញ​ថា​ញ់ត្រេវ អនុប្រ​ធាន​មន្ទីរ​ពហុ​ព្យា​បាល​-ឯក​ទេ​សមជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំ​ងឺ​កឹង​ធើ ឱ្យ​ដឹង​៖ ប្រ​សិនបើ​មិន​ចាំ​កាល​បរិច្ឆេទ​ចាក់​ថ្នាំ មនុស្ស​ពេញ​វ័យ​អាច​ចាក់​វ៉ាក់សាំង​១លើក​ដើម្បី​បង្ការ​រោគ​។​ ចាក់​មួយ​លើក​មាន​ប្រ​សិទ្ធ​ភាព​ការ​ពារ​បាន​ ១០ ឆ្នាំ។​ ដូច្នេះ​ ដើម្បី​បង្ការ​រោគ​ខាន់​ស្លាក់​ កុមារ​ត្រូវ​តែចាក់​វ៉ាក់សាំង​ដោយ​គួបផ្សំ​នឹង​បង្ការ​រោគ​ខាន់​ស្លាក់​ឱ្យ​បាន​គ្រប់​គ្រាន់​និង​ត្រូវ​តាម​កាល​បរិច្ឆេទ​។​  កុមារ​អា​យុ​ចាប់​ពី​៤ឆ្នាំ​ឡើង​ទៅ​រហូត​ដល់​ធំ​ពេញ​វ័យ​ និង​មនុស្ស​ចាស់​អា​យុ​៦៤​ឆ្នាំ​ គប្បី​ចាក់​ថ្នាំ​បង្ការ​១លើក​ បន្ទាប់​មកចាក់​ឡើង​វិញ​រ​យៈ​ពេល​ពី​៥-១០ឆ្នាំ​ ដើម្បី​ម្ចាស់​ការ​បង្កើន​ភាព​ស៊ាំ។​

តម្លៃ​សេវា​ចាក់​ថ្នា​ំ​នៅ​ CDC កឹង​ធើ ចាប់​ពី​៤៥៩​.០០០ដុង​ ដល់​ ៩៦៤.០០០ដុង​ក្នុង​មួយ​លើក​។​

យោ​ងតាម​នា​យក​ដ្ឋាន​សុខា​ភិបាល​បង្ការរោគ​ខាន់​ស្លាក់​ងាយ​ នឹង​ឆ្លង​តាម​ផ្លូវ​ដង្ហើម​ ឬ​តាម​រយៈ​ការ​ប៉ះ​ពាល់​នឹង​ទឹក​រ​ំអិលដែល​បញ្ចេញ​ពី​ភ្នា​សច្រមុះ​បំ​ពង់​ករ​បស់អ្នក​ជំ​ងឺ​ ឬ​មនុស្ស​ផ្ទុក​មេរោគ​ ពេល​ក្អក​ កណ្តាស់ ពិសេស​កន្លែង​ដែល​មាន​ប្រ​ជា​ជន​ស្នាក់នៅ​កុះ​ករ​ ឬ​ក៏​កន្លែង​ដែល​ខ្វះ​អនា​ម័យ។​

អា​ការៈ​ជំ​ងឺ​អា​ច​មាន​ពី​ស្រាល​ទៅ​ធ្ងន់​ ជាទូទៅ​មាន​ភ្នា​សពណ៌​ស មួយ​បាំង​លើ​បំ​ពង់​ក បំ​ពង់​សំ​ឡេង​ ច្រមុះ​ ឬ​ក៏​អា​ច​នឹង​កើត​លើ​ស្បែក​  ស្រទាប់​ភ្នា​សផ្សេង​ៗ​ដូច​៖ ភ្នា​សនៃ​ត្របកភ្នែក​ខាង​ក្នុង​និង​កើត​លើ​ប្រ​ដាប់​ភេទ​ ករ​ណីធ្ងន់​បណ្តា​ល​ទៅ​ជាអា​ការៈ​ប្រែ​ប្រួល​ ឬ​ស្លាប់ក៏​មាន​៕​

នា​យក​ដ្ឋាន​សុខា​ភិបាល​បង្ការ​ ក្រសួង​សុខា​ភិបាល​បាន​ផ្តល់អនុសាសន៍​ ដូច​ខាង​ក្រោម​៖

ទី១. នាំកុមារ​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យ​បាន​គ្រប់​គ្រាន់​ត្រូវ​តាម​កាលបរិច្ឆេទ​។​

ទី២. លាង​ដៃ​ដោយ​សាប៊ូជាប្រ​ចាំ​; បាំង​មាត់​ពេល​ក្អក​ឬ​កណ្តាស់; រក្សា​អនា​ម័យខ្លួន​ប្រាណ​ ច្រមុះ​បំ​ពង់​ករៀងរាល់​ថ្ងៃ​; កាត់​បន្ថយ​ការ​និយាយ​ទាក់​ទង​នឹង​អ្នក​ជំ​ងឺ​ ឬ​សង្ស័យ​មាន​ជំ​ងឺ​។​

ទី៣​. ធានា​លំ​នៅ​ឋាន​ អគារ​កុមារ​ ថ្នាក់​រៀន​ស្រឡះ​ស្រឡំ ស្អាតបាត​ មាន​ពន្លឺ​គ្រប់​គ្រាន់​។​

ទី៤​. ខណៈ​ពេល​មាន​អា​ការៈ​កើត​ជំ​ងឺ​ ឬ​សង្ស័យ​កើត​ជំ​ងឺ​ ត្រូវ​នៅ​ដាច់​ដោយ​ឡែក​និង​បញ្ជូន​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ ដើម្បី​ពិនិត្យ​ ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​។​

ទី៥​. ប្រ​ជា​ជន​រស់​នៅ​ក្នុង​តំ​បន់​កើត​ជំ​ងឺ​ គប្បី​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​ការ​លេបថ្នាំ​បង្ការ​-ចាក់​វ៉ាក់សាំង​បង្ការ​ជំ​ងឺ​តាម​ការ​ណែ​នាំនិង​សំ​ណូម​ពរ​ពី​ស្ថាប័ន​សុខា​ភិបាល​៕

                       អត្ថ​បទ​, រូប​ថត​៖ វ៉ែហ្វា - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ