08/06/2020 - 14:14

អនុវត្ត​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

រយៈ​ពេល​កន្លង​ ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​អា​ង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​បំ​ពាក់​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ និង​កង​ជួរ​បុគ្គ​លិក​មាន​បទ​ពិសោធន៍ អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​។​ ផ្តើម​ពី​នោះ​ ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​តែង​បាន​អនុវត្ត​ល្អ​ ផ្ដល់​ទំ​នុកចិត្ត​ដល់​អ្នក​ជំ​ងឺ​។​

  គ្រូ​ពេទ្យ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​អាង​និញ ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

ប៉ុន្មានឆ្នាំ​មក​នេះ​ ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​អា​ង​និញ បាន​បង្កើន​ធន​ធាន​មនុស្ស​បន្ថែម​ និង​វិនិ​យោ​គមូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​ពេទ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​តេស្ត​ជីវ​គីមី​ ស្ទង់​ចង្វាក់​បេះ​ដូង​ និង​ឆ្លុះ​អេកូ។​ល។​ ផ្តើម​ពី​នោះ​ ផ្ដល់​ទំ​នុកចិត្ត​ដល់​អ្នក​ជំ​ងឺ​ និង​អ្នក​ទៅ​ពិនិត្យ​ជំ​ងឺ​កាន់​តែច្រើន​ឡើង​។​ បច្ចុប្បន្ន​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ដំ​ណាក់​សុខា​ភិបាល​ទទួល​ពិនិត្យ​ជំ​ងឺ​ និង​ផ្តល់​ថ្នាំ​ជាង​៨​០លើក​នា​ក់។​ បង​ស្រី​ត្រឹង​ធីម៉ី នៅ​ភូមិ​សាឡាង ឃុំអា​ង​និញ ឱ្យ​ដឹង​៖ “ដំ​ណាក់​សុខា​ភិបាល​មាន​ម៉ាស៊ីន​ស្ទង់​ចង្វាក់​បេះ​ដូង​ ឆ្លុះ​អេកូ និង​មាន​វេជ្ជ​បណ្ឌិត​ពិនិត្យ​ព្យា​បាល​ ម្ល៉ោះ​ហើយ​ពេល​ឈឺ​ថ្កាត់​ខ្ញុំ​ទៅ​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​។​ ពិនិត្យ​រួច​រាល់​ វេជ្ជ​បណ្ឌិត​ផ្តល់​ថ្នាំ​ភ្លាម​អ្នក​ជំ​ងឺ​មិន​បាច់​រង់​ចាំ​យូរ​ទេ​។​ ពិនិត្យ​ដឹង​ថា​ខ្ញុំ​មាន​ជំ​ងឺ​សម្ពាធ​ឈាម​ខ្ពស់​ ហេតុ​នោះ​វេជ្ជ​បណ្ឌិត​ពិនិត្យ​ជំ​ងឺ​និយាយ​ស្តីរាក់​ទាក់​រួសរាយ​ ណែ​នាំ​ពី​របៀប​បង្ការ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់​; ពេល​ខ្លះ​មក​ពិនិត្យ​ជំ​ងឺ​ ដឹង​ថា​ខ្ញុំ​សម្ពាធ​ឈាម​ខ្ពស់​ សុខ​ភាព​ខុស​ប្រ​ក្រតី​ វេជ្ជ​បណ្ឌិត​ធ្វើ​លិខិត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ បាន​ជាខ្ញុំ​ស្ងប់​ចិត្ត​ពេល​ទៅ​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​”។​

បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​មាន​កម្មា​ភិបាល​១​២​រូប​ ក្នុង​នោះ​ វេជ្ជ​បណ្ឌិត​១​រូប​ គ្រូ​ពេទ្យ​ពហុ​ព្យា​បាល​៤​រូប​  ពេទ្យ​សម្ភព៣​រូប​ ឱសថ​ការី​២​រូប​ អ្នក​បច្ចេក​ទេ​សធ្វើ​តេស្ត​១​រូប​ គិលានុបដ្ឋាយិកា​១​ រូប​។​ ក្រៅ​ពី​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ ដំ​ណាក់​សុខា​ភិបាល​ថែម​ទាំង​សហកា​រជាមួយ​អង្គ​ការ​មហា​ជន​នា​នា​ កង​ជួរ​សហកា​រី​ ភូមិ​ផ្តុំ​កម្លាំង​អនុវត្ត​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ទៀត​ផង​។​ ពិសេស​គឺរាល់​ការ​អនុវត្ត​យុទ្ធ​នាការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​   និង​ជំ​ងឺ​ពង​ដៃ​  ជើង​   មាត់   ។ល។​ គ្រូ​ពេទ្យ​ង្វៀង​ថាញ់ផុង ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​អាង​និញ ឱ្យ​ដឹង​៖  “ដើម​ខែ​ឧសភា​នេះ​ យើង​ខ្ញុំ​បាន​អនុវត្ត​ជាស្រេច​នូវ​យុទ្ធ​នាការ​កម្ចាត់​ដង្កូវ​ទឹក​លើក​ទី១​ ធ្វើ​យ៉ាង​ណាកុំ​ឱ្យ​កើត​មាន​ជំ​ងឺ​គ្រុន​ឈាម​។​ ចំ​ពោះ​កង​ជួរ​គ្រូ​ពេទ្យ​ ដែល​កំ​ពុង​បម្រើ​ការ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ តែង​ធានា​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ផង​ និង​អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​ រាល​ដាល​ផង​។​ យើង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​នឹង​មិន​ឱ្យ​កើត​មាន​ជំ​ងឺ​គ្រុន​ឈាម​ជាដាច់​ខាត​។​ អា​ស្រ័យ​មាន​ផែន​ការ​និង​ការ​បែង​ចែក​ រៀប​ចំ​បុគ្គ​លិក​ពេទ្យ​អនុវត្ត​ភារ​កិច្ច​សមស្រប​នឹង​មុខ​ជំ​នា​ញ​ ម្ល៉ោះ​ហើយ​ជាច្រើន​ឆ្នា​ំ​មក​នេះ​ ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​អា​ង​និញ តែង​អនុវត្ត​សម្រេច​ក្រម​លក្ខឋាន​ជាតិ​ស្ដី​ពី​សុខា​ភិបាល​ឃុំ​”៕​

លីធាន​-លីសៀ

ចែករំលែកអត្ថបទ