តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ប្រព័ន្ធសុខាភិបាលលើភូមិសាស្រ្តខេត្ត មានភាពសុក្រឹត ឃុំទាំង១៣ /១៣ សុទ្ធសឹងបានរដ្ឋវិនិយោគកសាងដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ។ ផ្ដើមពីនោះ បម្រើការបានល្អតម្រូវការថែទាំសុខភាពប្រជាជន និងគុណភាពកាន់តែបានលើកកម្ពស់។
ប្រជាជនមកពិនិត្យជំងឺ នៅដំណាក់សុខាភិបាលឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង។
តាមប្រសាសន៍លោកថាច់យឿង៖ ទន្ទឹមនឹងការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធបរិក្ខារសម្ភារៈ ផ្នែកសុខាភិបាលខេត្ត ក៏បង្កើនការបណ្ដុះបណ្តាល បំពាក់បំប៉នកងជួរកម្មាភិបាលពេទ្យមូលដ្ឋាន។ អាស្រ័យហេតុនោះ ខណៈពេលគ្រប់ដំណាក់សុខាភិបាលកសាងសម្រេចបទដ្ឋាន កងជួរកម្មាភិបាលពេទ្យ ក៏ឆ្លើយតបបានតម្រូវការបទដ្ឋានជាតិ។ ដំណាក់សុខាភិបាល សុទ្ធតែមានវេជ្ជបណ្ឌិត គ្រូពេទ្យ ឆ្មប។ល។ ការវិនិយោគព្រមៗគ្នាអំពីមូលដ្ឋានសម្ភារៈនិងធនធានមនុស្ស បានជួយដំណាក់សុខាភិបាលឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករ លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ និងបង្កបានភាពទំនុកចិត្តចំពោះអ្នកជំងឺ។ ពូថាច់ផន នៅភូមិយឿ (ដុំកណ្ដាល) ត្រូវបានកម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលឃុំឡងមី និយាយសើចលេងថា ជាអ្នកជំងឺ “ម៉ូយ” ម្នាក់របស់ដំណាក់សុខាភិបាល ហេតុតែពូមានជំងឺលើសសម្ពាធឈាម រៀងរាល់សប្ដាហ៍រមែងមកដំណាក់សុខាភិបាលដើម្បីធ្វើការពិនិត្យជំងឺនិងទទួលថ្នាំ។ ពូថាច់ផន បានរ៉ាយរ៉ាប់៖ “ពីមុននេះ ខ្ញុំឈឺក្បាលវិលមុខ បានទៅទិញថ្នាំនៅឱសថដ្ឋានមកផឹក ជួនកាលជា ជួនកាលឥតជា។ មានម្តងនោះឈឺធ្ងន់ពេក មិនអាចទិញថ្នាំផឹកបានទៀត កូនៗបានឌុបមកកាន់ដំណាក់សុខាភិបាល។ នៅទីនេះ កម្មាភិបាលពេទ្យបានពិនិត្យជំងឺហើយឱ្យដឹងថា ខ្ញុំមានជំងឺលើសសម្ពាធឈាម ត្រូវការផឹកថ្នាំរៀងរាល់ថ្ងៃ ហើយត្រូវឧស្សាហ៍មកពិនិត្យជំងឺ។ ចាប់តាំងពីនោះមក ខ្ញុំធ្វើតាមការណែនាំរបស់កម្មាភិបាលដំណាក់សុខាភិបាល ឥឡូវសម្ពាធឈាមរបស់ខ្ញុំបានលំនឹង”។
លោកថាច់យឿងឱ្យដឹងបន្ថែម ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតប្រព័ន្ធសុខាភិបាលមូលដ្ឋាន លើកកម្ពស់កម្រិតវិជ្ជាកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ខេត្តវិញឡុង ក៏បានផ្សព្វផ្សាយអនុវត្តការពិនិត្យជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជន។ ជាពិសេស គ្រួសារក្រីក្របានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលឥតគិតថ្លៃ តាមសេចក្ដីសម្រេច១០៥៣/QĐ-UBND ស្ដីពីការទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនប្រជាជនដែលរស់នៅតំបន់លំបាកពិសេស និងតំបន់លំបាក។ អនុវត្តសេចក្ដីសម្រេចលេខ១០៥៣ ខេត្តវិញឡុង បានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន១១៤.៨០៨ដោយ ឥតគិតថ្លៃដល់ប្រជាជនលើភូមិសាស្រ្ត។ ក្ដីសោមនស្សរីករាយបាន ទទួលប័ណ្ណធានារ៉ាប់រងសុខាភិបាល គឺក្ដីរីករាយដ៏ធំរបស់អ្នកជំងឺក្រីក្រ ពូថាច់សូផាត នៅភូមិព្រែកអន្សង ឱ្យដឹង៖ “មានប័ណ្ណធានារ៉ាប់រងសុខាភិបាល យើងមិនសូវបារម្ភពេលឈឺថ្កាត់ម្ដងៗ ពីព្រោះ មកដំណាក់សុខាភិបាលនឹងបានពិនិត្យជំងឺនិងទទួលថ្នាំផឹកឥតបង់កម្រៃអ្វីឡើយ”៕
ហាថាញ់-ថាច់ធី