កឹងធើ - រដ្ឋាភិបាលទើបបានចេញសេចក្តីសម្រេចចិត្តលេខ ៣៧/NQ-CP ស្តីពីរបបពិសេស មួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩ ។
និស្សិតសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ ផ្សព្វផ្សាយ ចលនាប្រជាជនឱ្យរាយការណ៍សុខភាពតាមរយៈ App NCOVI ។
តាមនោះ ប្រជាជនវៀតណាម ជនបរទេសដែលកំពុងតែអនុវត្តវិធានការឱ្យនៅដោយឡែក នៅតាមមូលដ្ឋានពិនិត្យនិងព្យាបាល ឬនៅមូលដ្ឋាននិងទីតាំងឯទៀត (មិនអនុវត្តទម្រង់ឱ្យនៅដោយឡែកនៅនឹងផ្ទះ កន្លែងស្នាក់នៅសណ្ឋាគារ រមណីយដ្ឋាន អាជីវកម្ម) បានឧបត្ថម្ភថ្លៃ ម្ហូបអាហារ៨០.០០០ដុង/ថ្ងៃ ក្នុងរយៈកាលនៅដាច់ដោយឡែក ។ ទន្ទឹមនឹងនោះ អនុវត្តវិធានការឱ្យនៅដោយឡែក ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ៖ ទឹកផឹក កន្សែង ម៉ាស់ ទឹកលាងដៃ មានជាតិអាល់កុល សូស៊ុយល្យុងសម្លាប់មេរោគ ច្រាស់ដុសធ្មេញ សាប៊ូងូតទឹក និងសម្ភារចាំបាច់ឯទៀត បណ្តាចំណាយផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃក្នុងរយៈកាលនៅដាច់ដោយឡែក ចំណាយសរុបគឺ ៤០.០០០ដុង/ថ្ងៃ។
ចំណែករបបសោធនបង្ការ ទប់ស្កាត់សម្រាប់កម្មាភិបាលពេទ្យ កម្មករដែលចូលរួមក្នុងការបង្ការ ទប់ស្កាត់ជំងឺរាលដាល៖ អ្នកត្រួតពិនិត្យ សើុបអង្កេត បញ្ជាក់រោគរាលដាល។ អ្នកធ្វើការពិនិត្យផ្ទាល់ ធ្វើរោគវិនិច្ឆ័យ ព្យាបាលអ្នកឆ្លងជំងឺរាលដាល នៅមូលដ្ឋានពិនិត្យនិងព្យាបាល ត្រូវបានផ្តល់ប្រាក់សោធនចំនួន៣០០.០០០ដុង/ថ្ងៃ រួមទាំងថ្ងៃសម្រាកនិងថ្ងៃបុណ្យ ។
សេចក្តីសម្រេចចិត្តក៏បានចែងច្បាស់ អំពីរបបជំនួយសម្រាប់សហការី អ្នកស្ម័គ្រចិត្តចូលរួម ក្នុងការទប់ស្កាត់ជំងឺរាលដាលក្នុងអំឡុងពេលផ្ទុះជំងឺ COVID-១៩ ត្រូវបានឧបត្ថម្ភចំនួន១៣០.០០០ដុង/ថ្ងៃ សម្រាប់សហការី អ្នកស្ម័គ្រចិត្ត អនុវត្តន៍ផ្ទាល់ឬសហការចូលរួមសកម្មភាពទប់ស្កាត់ជំងឺរាលដាល។ ឧបត្ថម្ភ ៨០.០០០ ដុង/ថ្ងៃ សម្រាប់សហការី អ្នកស្ម័គ្រចិត្ត ផ្សព្វផ្សាយដោយផ្ទាល់ក្នុងការចលនាប្រជាជន ចែកខិតបណ្ណឬចូលរួមសមយុទ្ធបង្ការទប់ស្កាត់ជំងឺរាលដាល ៕
ដំណឹង & រូបថត៖ ក្វឹកថាយ