08/04/2020 - 09:44

បណ្តា​ជន​ជាតិ​សាម​គ្គី​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​សមាហ​រណក​ម្ម​និង​អភិ​វឌ្ឍន៍

ឆ្នាំ​២​០១​៩​ រួម​ជាមួយ​ទូទាំង​ប្រ​ទេស​ ខេត្ត​ ក្រុង​នានា​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករនៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​ចាត់​តាំង​ដោយ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​រ​បស់​ខ្លួន​។​ សមិទ្ធផល​ លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​ងារ​ជន​ជាតិ​ អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ត្រូវ​បាន​បូក​សរុប​។​ គុណ​បំ​ណាច​នៃ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​    ក្នុង​កិច្ច​ការ​កសាង​ប្រ​ទេស​ជាតិ​ត្រូវ​បាន​កត់​សម្គាល់​។​ ផ្តើម​ពីលទ្ធ​ផល​ទាំង​នោះ​ ជន​រួម​ជាតិ​ភាគ​តិ​ច​ បន្ត​បញ្ញើ​ក្តី​សង្ឃឹម​ទៅ​លើគោល​ការ​ណ៍​ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​។​ ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២​០២​០ របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ កាសែត​កឹង​ធើភាសា​ខ្មែរ​ សូម​លើក​យក​កំ​ណត់​ត្រា​ថេរដី​កា​របស់​ព្រះ​ឧប​ជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ និង​ប្រ​សាសន៍​របស់​ថ្នាក់​ដឹក​នាំ​គណៈ​ជន​ជាតិ​នៅ​ភូមិ​ភាគ​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ អំ​ពី​ការ​វិវឌ្ឍ​នៅ​ភូមិ​ស្រុក​ ក៏​ដូច​ជា​គោល​បំ​ណង​មនោ​សញ្ចេត​នា​ សំ​ដៅ​ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិ​ច​វៀត​ណាម​ទូទាំង​ប្រ​ទេស​ លើក​ទី​២​ ឆ្នាំ​២​០២​០ បណ្តា​ជន​ជាតិ​សាម​គ្គី​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​សមាហ​រណក​ម្ម​និង​អភិ​វឌ្ឍន៍។​

សម​មិត្ត​ ឡេសើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​៖

ជន​រួម​ជាតិ​ភាគ​តិ​ច​បន្ត​ពង្រីក​ស្មារ​តី​ ខ្លួន​ទីពឹង​ខ្លួន​ សាម​គ្គី​ ជឿជាក់​លើការ​ដឹក​នាំ​របស់​បក្ស​ និង​រដ្ឋ​

 សម​មិត្ត​ ឡេសើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គ​លគំ​រូ​ឆ្នើម​នៅ​ក្នុង​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិ​ច​វៀត​ណាម​ក្រុង​កឹង​ធើលើក​ទី​៣​ ។​

កម្មា​ភិបាល​ បក្ខ​ជន​គប្បី​ជំរុញ​ការ​ផ្សព្វ​ផ្សា​យ ប្រ​មូល​ផ្ដុំ​រាល់​ប្រ​ភព​កម្លាំង​ផ្សព្វ​ផ្សា​យអនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ វិនិ​យោ​គអភិ​វឌ្ឍនិង​ធ្វើ​ឱ្យ​សុក្រឹតហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​។​ ទន្ទឹង​នឹង​នោះ​ ជំរុញ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​ជូន​ជន​រួម​ជាតិ​ភាគ​តិ​ច​; ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​បាន​ល្អ​តម្រូវ​ការ​ដី​ផលិត​កម្ម​ លំ​នៅ​ឋាន​ ទឹក​ស្អាត​ប្រើ​ប្រាស់​។​ ទីក្រុង​កឹង​ធើ គប្បី​មាន​គោល​នយោ​បាយ​អា​ទិភាព​ដើម្បី​ទាក់​ទាញ​ វិនិ​យោ​គិនមក​វិនិ​យោ​គ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ដើម្បី​អា​ទិភាព​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពលករ​ជន​ជាតិ​ភាគ​តិ​ច​នៅ​នឹង​កន្លែង​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ឧប​ត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិ​ច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ យក​ចិត្ត​ទុក​ដាក់​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ បេតិ​កភណ្ឌ​វប្ប​ធម៌​រូបីនិង​អរូបី​ ពង្រីក​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិ​ច​ យក​ចិត្ត​ទុក​ដាក់​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធនធាន​មនុស្ស​ជាជន​ជាតិ​ភាគ​តិ​ច​ បណ្តុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​ រៀប​ចំ​គម្រោង​ តែង​តាំង​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិ​ច​បង្រៀន​មុខ​របរជូន​យុវជន​ជន​ជាតិ​ភាគ​តិ​ច​ ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​គំ​រូ​ជឿន​លឿន​ ធ្វើ​អា​ជីវកម្ម​ពូកែ​។​

ជន​រួម​ជាតិ​ភាគ​តិ​ច​បន្ត​ពង្រីក​លក្ខណៈ​ខ្លួន​ទីពឹង​ខ្លួន​ សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ជឿជាក់​លើការ​ដឹក​នាំ​របស់​បក្ស​ និង​រដ្ឋ​ សិក្សា​ស្រាវ​ជ្រាវ​ ទម្រង់​ផលិត​ ធ្វើ​អា​ជីវកម្ម​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​៕​

​​ព្រះ​តេជព្រះ​គុណ​តាំង​សាវ​ង្ស​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​៖

ពង្រីក​ល្អ​ស្មារ​តី​សាម​គ្គី​ផ្ទៃ​ក្នុង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​រវាង​សាសនា​និង​សង្គម​

 ព្រះ​តេជព្រះ​គុណ​ តាំង​ សាវ​ង្ស​ អនុ​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​

សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​។​

គណៈ​ប្រ​តិបត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ តែង​ពង្រីក​ល្អ​ស្មារ​តី​សាម​គ្គី​ផ្ទៃ​ក្នុង​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​រវាង​សាសនានិង​សង្គម​។​ ផ្តើម​ពីនោះ​ សមាគម​តែង​ទទួល​បាន​ទំ​នុក​ចិត្ត​ពីសំ​ណាក់​ព្រះ​សង្ឃ​និង​មាមីង​ពុទ្ធ​បរិស័ទ​ ម៉្លោះ​ហើយ​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​លើវិស័យ​វប្ប​ធម៌​ អប់​រំ សប្បុរ​ស​ធម៌​–សង្គម​ ពិសេស​គឺ​ពេល​រដ្ឋ​អំ​ណាច​សហកា​រជាមួយ​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ រៀប​ចំ​ផ្សព្វ​ផ្សា​យគោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ដល់​មាមីង​ពុទ្ធ​បរិស័ទ​។​ ផ្តើម​ពីនោះ​ មាមីង​ពុទ្ធ​បរិស័ទ​កាន់​តែយល់​ច្បាប់​ ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ស្រុក​។​ ពិសេស​ សមាគម​សកម្ម​ចលនា​វត្ត​នានា​ចំ​នួន​១​៨​វត្ត​ បើ​ក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​ចំ​នួន​៩​៥​០នាក់​។​ ទន្ទឹម​នឹង​នោះ​ ក៏​មាន​បើ​ក​ថ្នាក់​បាលី​ ធម្ម​វិន័យ​ ដោយ​មាន​សម​ណសិស្ស​ចូល​រៀន​ជាង​១​៩​៧​អង្គ​ មាន​សម​ណសិស្ស​១​១​អង្គ​កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ និង​មាន​១​៥​អង្គ​កំ​ពុង​រៀន​ថ្នាក់​ពុទ្ធិ​កសិក្សា​នៅ​ក្រៅ​ខេត្ត​។​ 

នាពេល​ខាង​មុខ​ គណៈ​ប្រ​តិបត្តិ​ការ​សមាគម​នឹង​សហកា​រជាមួយ​ព្រះ​ចៅ​អធិ​ការ​ និង​ព្រះ​ឧទ្ទេសាចារ្យ​វត្ត​នានា​ រៀប​ចំ​ទេស​នា នៅ​ថ្ងៃ​សីល​ ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ រំលឹក​ដាស់​តឿន​ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​គោរព​ប្រ​តិបត្តិ​តាម​គោល​លំ​នាំ​ព្រះ​ពុទ្ធ​សាសនា​។​ ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​មាមីង​ពុទ្ធ​បរិស័ទ​រស់​នៅ​សាម​គ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​ជាគំ​រូ​ ធ្វើ​អំ​ពើ​ល្អ​ លះ​អំ​ពើ​អា​ក្រក់​ រស់​នៅ​ប្រ​តិបត្តិ​ល្អ​ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​។​ ពិសេស​ មិន​ស្តាប់​តាម​ពាក្យ​ញ៉ុះញុងរបស់​អា​នុភាព​អមិត្ត​ ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​ សាសនា​ ដើម្បី​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​៕​

ព្រះ​តេជព្រះ​គុណ​ លីហ៊ុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ៖

ឧប​ត្ថម្ភ​អ្នក​មាន​ប្រ​ជា​ប្រិយ​កសាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​នៅ​មូល​ដ្ឋាន​

 

រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើបាន​អនុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ​ ម៉្លោះ​ហើយ​ ជីវភាព​ជន​រួម​ជាតិ​ភាគ​តិ​ច​កាន់​តែបាន​លើក​ស្ទួយ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ក្រុង​មិន​ត្រឹម​តែអនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ថែម​ទាំង​កសាង​មណ្ឌល​តាំង​ទីលំ​នៅ​ជូន​ជន​រួម​ជាតិ​ភាគ​តិ​ច​បាន​រស់​នៅ​ត្រឹម​ត្រូវ​ទៀត​ផង​។​ ទន្ទឹម​នឹង​នោះ​ បាន​ផ្សព្វ​ផ្សាយ គម្រោង​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ ស្តារ​ឡើង​វិញ​ពិធី​ដាក់​ទូក​-ង ចុះ​ទឹក​ បង្រៀន​បច្ចេក​ទេស​កាត់​ដេរត្រៃចីវរ ស្តារ​ឡើង​វិញ​ពិធី​កិច្ច​អា​ចារ្យ​យោគី បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជាតិ​។​ល។​

ពេល​ជីវភាព​សម្ភារៈ​និង​ស្មារ​តី​មាន​ភាព​ល្អ​ប្រ​សើរ​ ជន​រួម​ជាតិ​ខ្មែរ​កាន់​តែជឿជាក់​លើការ​ដឹក​នាំ​របស់​បក្ស​ រដ្ឋ​ សកម្ម​រួម​ចំ​ណែក​កសាង​ក្រុង​ឱ្យ​កាន់​តែមាន​ភាព​ប្រ​សើរ​ឡើង​។​ ក្នុង​សកម្ម​ភាព​អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិ​ច​វៀត​ណាម​ ទូទាំង​ប្រ​ទេស​លើក​ទី​ ២​ ឆ្នាំ​ ២០២០ នាពេល​ខាង​មុខ​ អា​ត្មា​ភាព​សង្ឃឹម​ថា​ គ្រប់​ថ្នាក់​គ្រប់​ផ្នែក​នឹង​បន្ត​អនុ​វត្ត​ន៍ល្អ​សេច​ក្តី​សម្រេច​លេខ​ ១​៨​/QĐ- TTg របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​”គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​” និង​សេច​ក្តី​សម្រេច​លេខ​ ៥​៦​/QĐ-TTg ស្តីពី​ ” វិសោ​ធនកម្ម​នូវ​ប្រ​ការ​មួយ​ចំ​នួន​នៃ​សេច​ក្តី​សម្រេច​លេខ​១​៨​ ” ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​មូល​ដ្ឋាន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ជាង​ទៀត​។​ ពីព្រោះ​នេះ​ជាកម្លាំង​រួម​ចំ​ណែក​ដោយ​ផ្ទាល់​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ភាគ​តិ​ច​អនុ​វត្ត​ល្អ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ គឺ​ជាកម្លាំង​ចលនា​ប្រ​ជា​ជន ​ប្រ​ឆាំង​តប​អា​នុភាព​អមិត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​៕​

ព្រះ​តេជព្រះ​គុណ​ សើុងង៉ុក​ហ្វិញ​ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​៖

រួបរួម​សាម​គ្គី​ ដើម្បី​ជួយ​ជន​រួម​ជាតិ​ភាគ​តិ​ច​អភិ​វឌ្ឍន៍

 

រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​នានា​ក្នុង​ខេត្ត​ បាន​ផ្សព្វ​ផ្សា​យនិង​អនុ​វត្ត​យ៉ាង​មុឺងម៉ាត់នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ស្ដី​ពីជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​លើក​ កម្ពស់​ការ​យល់​ដឹង​ កំ​ណត់​ច្បាស់​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ មាន​តួនាទី​ដ៏​សំ​ខាន់​របស់​បដិវត្ត​ន៍វៀត​ណាម​។​ ប្រ​ជា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ ពិសេស​គឺ​ជន​រួម​ជាតិ​ភាគ​តិ​ច​ បាន​យល់​ដឹង​គ្រប់​ជ្រុង​ជ្រោយ​ជាង​អំ​ពី​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ បង្ក​ភាព​ ព្រម​ព្រៀង​ សាម​គ្គី​រួបរួម​នឹង​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​  ព្រោះ​បុព្វ​ហេតុ​រួម​នៃ​ប្រ​ទេស​ជាតិ​។​

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​ឃោ​សនាផ្សព្វ​ផ្សាយអំ​ពី​មាគ៌ា​គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ គិត​គូរ​ដល់​ជីវភាព​សម្ភារៈ​ ស្មារ​តី​ដល់​សមាជិក​សមាគម​ និង​ព្រះ​សង្ស ព្រម​ទាំង​ចលនា​ព្រះ​សង្ឃ​ និង​មាមីង​ពុទ្ធ​បរិស័ទ​អនុ​វត្ត​ការ​ប្រិត​សំ​ចៃ​ រួម​ចំ​ណែក​កសាង​ជីវភាព​វប្ប​ធម៌​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

ផ្តើម​ពីប្រ​ការ​ដូច​ពោល​ខាង​លើ សឱ្យ​ឃើញ​ថា​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នានា​បាន​រួបរួម​សាម​គ្គី​កសាង​និង​អភិ​វឌ្ឍតំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​ និង​ខេត្ត​វិញ​ឡុង​និយាយ​រួម​។​ អា​ត្មា​ភាព​សង្ឃឹម​ថា​ មហា​សន្និ​បាត​នាពេល​ខាង​មុខ​ នឹង​មាន​របៀប​ធ្វើ​ល្អ​ៗ​ជាច្រើន​ទៀត​ ដើម្បី​ពង្រីក​ទូលំ​ទូលាយ​ក្នុង​ដំណាក់​កាល​សមាហ​រណក​ម្ម​ សំ​ដៅ​រួម​ចំ​ណែក​លើក​ស្ទួយ​ជីវភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ទូទាំង​ប្រ​ទេស​៕​

លោក​ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​៖

ផ្តុំ​កម្លាំង​ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​កម្ម​ ពិពិធកម្ម​មុខ​របរ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ

លោក​ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​។​

សុក​ត្រាំង​ ជាខេត្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ស្រូប​អត្រា​ជា​ង​៣​០% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត​។​ ហេតុ​នោះ​ សុក​ត្រាំង​តែង​បាន​មជ្ឈិម​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ វិនិ​យោ​គនូវ​គោល​នយោ​បាយ​ កម្ម​វិធី​និង​គម្រោង​នានា​ ដើម្បី​អភិ​វឌ្ឍតំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ អា​ស្រ័យ​ហេតុ​ដូច្នោះ​ មូល​ដ្ឋាន​សម្ភារៈ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​វិនិ​យោ​គកសាង​ សុក្រឹតប​ង្គួរ​ ជីវភាព​សម្ភារៈ​ ស្មារ​តី​ត្រូវ​បាន​លើក​កម្ពស់​។​ល។​ ឆ្នាំ​ ២​០១​៩​ ខេត្ត​ឧប​ត្ថម្ភ​ទុន​អភិ​វឌ្ឍផលិត​កម្ម​ ពិពិធកម្ម​មុខ​របរ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដូច​៖ ផ្គត់​ផ្គង់​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ បរិក្ខារ​ សម្ភារៈ​ ឧប​ករណ៍​ផលិត​ជី ចំ​ណី​សត្វ​ ថ្នាំ​ការ​ពារ​ រុក្ខ​ជាតិ​ ថ្នាំ​បសុសត្វ​។​ល។​ សរុប​ជាទឹក​ប្រាក់​ជាង​ ១​៣​,៨​ពាន់​លាន​ ដុង​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រចំ​នួន​ ១​.១​៤​៦​ គ្រួ​សារ​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​គ្រួ​សារ​មាមីង​ខ្មែរ​ក្រី​ក្រមាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​ជាជំហាន​ៗ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ លំ​នឹង​ជីវភាព​។​

ឆ្នាំ​ ២​០២​០ អនុ​វត្ត​កម្ម​វិធី​ ១​៣​៥​ ខេត្ត​សុក​ត្រាំង​បាន​មជ្ឈិម​វិនិ​យោគទុន​ជាង​ ៧​៣​,៦​ ពាន់​លាន​ដុង​និង​ទឹក​ប្រាក់​ជាង​ ៤​,២​ ពាន់​លាន​ដុង​ អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ២​០៨​៥​/QĐ-TTg របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​។​ គណៈ​ជន​ជាតិ​កំ​ពុង​សហកា​រជាមួយ​មន្ទីរ​ គណៈ​ ផ្នែក​ក្នុង​ខេត្ត​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នានា​ពិនិត្យ​ ធ្វើ​បញ្ជី​ឈ្មោះ​គ្រួ​សារ​ដែល​បាន​ទទួល​ផល។​ ពិសេស​គឺ​ផ្តុំ​កម្លាំង​ឧប​ត្ថម្ភ​ អភិ​វឌ្ឍផលិត​កម្ម​ ពិពិធកម្ម​មុខ​របរ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រនៅ​ឃុំ​នានា​ដែល​លំ​បាក​ខ្លាំង​។​ គោល​ដៅ​ដល់​ឆ្នាំ​២​០២​០ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រទូទាំង​ខេត្ត​ចុះ​នៅ​ក្រោម​៣​%៕​

លោក​ យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​៖

បញ្ជា​ក់​ពីមាគ៌ា​ឥត​ងាក​រេរបស់​បក្ស​ រដ្ឋ​យើង​ ស្តីពី​ការ​ងារ​ជន​ជាតិ​និង​មហា​សាម​គ្គី​ជន​ជាតិ​

លោក​យ័ញ​ភុក។​

អា​ចនិយាយ​បាន​ថា​ ជីវភាព​របស់​ជន​ជាតិ​ភាគ​តិ​ច​នៅ​ខេត្ត​គៀង​យ៉ាង​ ឈាន​ឡើង​ដោយ​ឥត​ឈប់​ឈរ​ សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​មាន​ការ​រីក​ចម្រើន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​គមនាគមន៍​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ ត្រូវ​បាន​វិនិ​យោ​គផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អភិ​វឌ្ឍផលិត​កម្ម​។​ល។​ ពិធី​បុណ្យ​ទាន​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ ត្រូវ​បាន​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​ជន​រួម​ជាតិ​ចាត់​តាំង​ទៅ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​ និង​រាល់​សកម្ម​ភាព​ វប្ប​ធម៌​ សិល្បៈ​ កីឡា​ បង្ក​បរិយា​កាស​សប្បាយ​ រីក​រាយ​ ដិតដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ការ​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រណសិរ្ស​ និង​អង្គ​ការ​មហា​ជន​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​។​ ពិសេស​ គឺ​ការ​ពង្រីក​បក្ខ​ជន​ជាជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​ មាន​បក្ខ​ជន​ប្រ​មាណ​ ៤​.២​៩​០នាក់​ (ស្រូប​អត្រា​ ៧​,៤​២​% នៃ​បក្ខ​ជន​ទូទាំង​ខេត្ត​)។​ ក្រៅ​ពីនេះ​ កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ កាន់​តែកើន​ព្រម​ទាំង​បរិមាណ​ភាព​ និង​គុណ​ភាព​។​ ដោយ​មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ជាជន​ជាតិ​ភាគ​តិ​ច​ប្រ​មាណ​ ២​.៥​៤​១​ នាក់​ ស្រូប​ អត្រា​៧​,៦​២​%។​

ផ្តើម​ពីលទ្ធ​ផល​ខាង​លើ រូប​ខ្ញុំ​ផ្ទាល់​និយាយ​ដោយ​ឡែក​ រួម​ជាមួយ​ជន​ជាតិ​ភាគ​តិ​ច​ខេត្ត​គៀង​យ៉ាង​និយាយ​រួម​ រំពឹង​ថា​ មហា​សន្និ​បាត​តំ​ណាង​ បណ្តា​ជន​ជាតិ​ភាគ​តិ​ច​វៀត​ណាម​នៅ​ពេល​ខាង​មុខ​ នឹង​ទទួល​បាន​ជោគ​ជ័យ​ត្រចះ​ត្រចង់​ បន្ត​អំ​ណះអំ​ណាង​៖ វៀត​ណាម​គឺ​ជាប្រ​ទេស​មួយ​ឯក​ភាព​ រួម​មា​នបណ្តា​ជន​ជាតិ​ជាបង​ប្អូន​រស់​នៅ​ប្រ​កៀក​ស្មាគ្នា​កសាង​និង​ការ​ពារ​ប្រ​ទេស​។​ ព្រម​ជា​មួយ​នោះ​ ក៏​បញ្ជា​ក់​ពីមាគ៌ា​មិន​ងាក​រេរបស់​បក្ស​ រដ្ឋ​យើង​ ស្តីពី​ការ​ងារ​ជន​ជាតិ​ និង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​។​

លោក​ ម៉ែ​នផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​៖

តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ នឹង​អភិ​វឌ្ឍគ្រប់​ជ្រុង​ជ្រោយ​ និង​ស្រស់​ស្អាត​ជាង​

 លោក​ម៉ែ​នផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អា​ង​យ៉ាង​។

អនុ​វត្ត​គោល​នយោ​បាយ​បង្វែរ​មុខ​របរ បង្កើត​ការ​ងារ​ធ្វើ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​នៅ​អា​ង​យ៉ាង​ ឃើញ​ថា​ពង្រីក​បាន​ប្រ​សិ​ទ្ធភាព​ ពិសេស​គឺ​កម្លាំង​ពលករ​-ការិ​នីនៅ​ជន​បទ​ចំ​ណាក​ស្រុក​ទៅ​កាន់​ក្រុង​ធំ​ៗ​ និង​នៅ​តាម​មណ្ឌល​ឧស្សា​ហកម្ម​ប្រ​មូល​ផ្តុំ​ បង្ក​លក្ខណៈ​ឱ្យ​ជន​ជាតិ​ភាគ​តិ​ច​រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ចុះ​សម្រុង​នឹង​សហគម​ន៍ និង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រដោយ​ចីរភាព​។​ ស្មារ​តី​រៀន​សូត្រ​ និង​បរិមាណ​សិស្ស​ជន​ជាតិ​ភាគ​តិច​ នៅ​រាល់​កម្រិត​សិក្សា​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ​។​  ក្រៅ​ពីនេះ​ ការ​ងារ​ថែទាំ​សុខ​ភាព​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​  កង​ជួរ​កម្មា​ភិបាល​ និង​មូល​ដ្ឋាន​សុខា​ភិបាល​ សម្ភារៈ​បរិក្ខារ​សម្រាប់​ពិនិត្យ​ព្យា​បាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ ជាសន្សឹម​ត្រូវ​បាន​បង្កើន​កំរិតល្អ​បង្គួរ​។​ល។​ ក្រៅ​ពីនេះ​ សកម្ម​ភាព​ជំនឿ​ សាសនា​ប្រ​ពៃណី​លើភូមិ​សាស្រ្ត​ខេត្ត​ត្រូវ​បាន​ធានា​ និង​ពង្រឹង​។​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សង្គម​ រក្សា​បាន​ស្ថិរភាព​; ចលនា​មហាជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ ត្រូវ​បាន​ជន​ជាតិ​ភាគ​តិ​ច​ចូល​រួម​យ៉ាង​សកម្ម​។​

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខាង​លើ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ខេត្ត​អា​ង​យ៉ាង​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​នូវ​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​។​  ជាពិសេស​ ផ្នែក​ពាក់​ព័ន្ធ​បាន​សហកា​រគ្នា​យ៉ាង​ស្អិត​ល្មួត​ក្នុង​ការ​គិត​គូរ​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ ផ្តើម​ពីនោះ​ សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ មាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​។​ សង្ឃឹម​ថា​ រយៈ​ពេល​ខាង​មុខ​ តំ​បន់​ជន​ជាតិ​ ភាគ​តិ​ច​ ក្នុង​នោះ​មាន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​ នឹង​បន្ត​ការ​អភិ​វឌ្ឍគ្រប់​ជ្រុង​ជ្រោយ​ រីក​ចម្រើន​ជាង​ទៀត​លើគ្រប់​វិស័យ​នៃ​ជីវភាព​សង្គម​៕​

 លោក​ថា​ច់​មុនី​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​៖

ផ្តុំ​កម្លាំង​ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​កម្ម​ពិពិធកម្ម​មុខ​របរ ក្នុង​ជន​ជាតិ​ភាគ​តិ​ច​

   លោក​ថា​ច់​មុនី​។​

ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​រស់​នៅ​ជន​បទ​ ដោយ​មាន​ចរិត​ឧស្សា​ហ៍ពលកម្ម​ផលិត​ មុខ​របរសំ​ខាន់​គឺ​កសិកម្ម​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ និង​មួយ​ចំ​នួន​ប្រ​កប​របរត្បាញ​បន្ទោះ​ សិប្ប​-ឧស្សា​ហកម្ម​ខ្នាត​តូច សេវា​កម្ម​ ពាណជ្ជិកម្ម​។​ ជាពិសេស​ ការ​បង្ក​បង្កើន​ផលនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ជំហាន​រីក​ចម្រើន​។​ តួយ៉ាង​ដូច​៖ ទម្រង់​ផលិត​ស្រូវ​ ប្រ​ឡាយ​អណ្តែតនៅ​ឃុំ​ភូកឹង​ ទម្រង់​វាល​ស្រែ​ធំ​ឃុំ​តឹប​ង៉ាយ ឃុំ​ចូវ​ដៀង តំ​បន់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​នៅ​ឃុំ​ញ៉ីទ្រឿង​ឬ​ភូមិ​របរ ត្បាញ​កន្ទេល​នៅ​ឃុំ​ហាម​យ៉ាង​។​ល។​ មាន​ក្រុម​សហកា​រ និង​សហករណ៍​ជាច្រើន​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដំណើរ​ការ​មាន​ប្រ​សិ​ទ្ធភាព​ រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ ចំ​ណូល​ដល់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។​ ទន្ទឹម​នឹង​នោះ​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​ និង​ការ​ណែនាំ​របស់​ក្រសួង​ ផ្នែក​ មជ្ឈិម​ ព្រម​ទាំង​ភូមិ​ភាគ​ និង​ស្មារ​តី​ភ្ញាក់​រលឹក​ឈាន​ឡើង​របស់​ជន​ជាតិ​ភាគ​តិ​ច​និយាយ​រួម​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ហេតុ​នោះ​ ជីវភាព​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ជាជំហាន​បាន​កែលម្អ​ បង្កើន​ប្រាក់​ចំ​ណូល​។​ ដូច្នេះ​ ជន​រួម​ជាតិ​ខ្មែរ​បាន​កៀក​ជិត​នឹង​សេវា​កម្ម​សង្គម​ជាសារ​វ័ន​្ត ដូច​៖ លំ​នៅ​ឋាន​ សុខា​ភិ​បាល​ ទឹក​ស្អាត​ប្រើ​ប្រាស់​ អនា​ម័យ​បរិស្ថាន​។​ល។​ មួយ​ថ្ងៃ​កាន់​តែល្អ​ប្រ​សើរ​ឡើង​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​អនុ​វត្តល្អ​នូវ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រតាម​ទិស​ដៅ​ដោយ​ចីរភាព​ ស្រប​តាម​គោល​ការ​ណ៍​របស់​បក្ស​និង​រដ្ឋ​។​

បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ខេត្ត​ត្រា​វិញ​ តែង​លើក​កម្ពស់​ស្មារ​តី​ សាម​គ្គី​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​សមាហ​រណក​ម្ម​និង​អភិ​វឌ្ឍ តស៊ូ​កសាង​មាតុ​ភូមិ​ត្រា​វិញ​កាន់​តែសម្បូរ​សប្បាយ​៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​៖កា​សែត​កឹងធើ​ភា​សា​ខ្មែ​រ

 

ចែករំលែកអត្ថបទ