កីឡា - ទេសចរណ៍ ទេសចរណ៍

30/03/2020 - 15:04

វៀត​ណាម​មា​នទីតាំង​ពីរជាប់​ចំ​ណាត់​ថ្នាក់​កំ​ពូល​ពេញនិយម​

ទីក្រុង​ដាណាំង​និង​ទីក្រុង​ហូជីមិញ​ ទើប​បង្ហាញ​ខ្លួន​ក្នុង​បញ្ជី​ “ចំ​ណាត់​ថ្នាក់​កំ​ពូល​ពេញនិយម​បំ​ផុត​ទាំង​២​៥​នៅ​លើពិភព​លោក​ ឆ្នាំ​២​០២​០” ដោយ​អ្នក​ប្រើ​ប្រាស់​ TripAdvisor ជម្រើស​។​ ចំ​ណាត់​ថ្នាក់​ទី៧​ គឺ​ក្រុង​ដាណាំង​ ជាទីតាំង​អ្នក​ទាំង​ឡាយ​សរ​សើរ​ថា​ ”មាន​ភាព​កក់​ក្តៅ​និង​ស្និទ្ធ​ស្នាល​” ។​ តាម​ការ​ឱ្យ​តម្លៃ​ពីភ្ញៀវ​ទេស​ចរ​ណ៍ ជើង​ទេស​ចរ​ណ៍ស្វែង​យល់​ម្ហូប​អា​ហា​រតាម​ចិញ្ចើម​ថ្នល់​ គឺ​ជាវិធី​ល្អ​បំ​ផុត​ ដើម្បី​ធ្វើ​បទ​ពិសោ​ធ​ន៍រសជាតិ​នៅ​ទីនេះ​។​ ទីក្រុង​ហូជីមិញ​ ជាប់​ចំ​ណាត់​ថ្នាក់​ទី១​២​ ត្រូវ​បាន​គេឱ្យ​តម្លៃ​ជា ”ទីក្រុង​ធំ​មាន​ភាព​អ៊ូ​អរ​បំ​ផុត​នៅ​ប្រ​ទេស​វៀត​ណាម​ ជានិមិត្ត​រូប​នៃ​វប្ប​ធម៌​និង​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ជាតិ​” ។​ លេច​ធ្លោ​ជាមួយ​នឹង​ស្ថាបត្យ​កម្ម​បុរា​ណបារាំង​ ទាក់​ទាញ​អា​រម្ម​ណ៍ជាមួយ​នឹង​មហា​វិថី​ទំ​នើប​ កកកុញ​ដោយ​គមនាគ​មន៍​។​ ទីតាំង​ដែល​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរណ៍ជ្រើស​រើស​ គឺ​សារ​មន្ទីរ​ ស្លាក​ស្នាម​សង្រ្គាម​ វត្ត​ង៉ុក​ហ្វាង​ ផ្សា​របេនថា​ញ់ ផ្លូវ​រូង​ក្រោម​ដី​គូជីនិង​អា​គារ​ Bitexco ។​

ក្រៅ​ពីអា​ហា​រតាម​ចិញ្ចើម​ថ្នល់​ដ៏​ឈ្ងុយ​ឆ្ងាញ់​ នៅ​មាន​ទីតាំង​ឯទៀត​ដែល​មិន​អា​ច​ខក​ខាន​ពេល​មក​ដាណាំង​គឺ​ង៉ូវ​ហាញសុើង វត្ត​លីញអ៊ឹង និង​បាណា Hills ។​ រូប​ថត​៖ ង៉ោទ្រុង​។

ទីតាំង​ដែល​ពេញនិយម​បំ​ផុត​នៅ​លើពិភព​លោក​ ត្រូវ​បាន​រៀប​ចំ​ណាត់​ថ្នាក់​ផ្អែក​លើចំ​នួន​នៃ​ការ​កក់​បន្ទប់​និង​ការ​ស្វែង​រកច្រើន​បំ​ផុត​លើ Trip Advisor ក្នុង​មួយ​ឆ្នាំ​កន្លង​។​ ឈរ​លេខ​១​ក្នុង​បញ្ជី​ គឺ​ទីក្រុង​ Cochin (ឥណ្ឌា​) កន្លែង​ល្បី​ឈ្មោះ​ខាង​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ និង​រួម​បញ្ចូល​គ្នា​រវាង​វប្ប​ធម៌​អា​ស៊ី​និង​អឺរ៉ុប​។​ ទីតាំង​ទេស​ចរណ៍មួយ​ចំ​នួន​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​បញ្ជី​រួម​មា​ន៖ កោះ​ Luzon (ហ្វីលីពីន​) ទីក្រុង​ Porto (ព័រទុយ​ហ្កាល់​) Krakow (ប៉ូ ឡូ​ញ) កោះ​ Malta, Buenos Aires (អា​ហ្សង់​ទីន៨​) ទីក្រុង​ Vienna (អូទ្រីស) ទីក្រុង​ Mexico (ម៉ិកស៊ី​កូ) ឈៀង​ម៉ៃ (ថៃ​) Budapest (ហុង​គ្រី) ទីក្រុង​ Moskva (រុស្ស៊ី​) …៕

យោង​តាម​៖ TripAdvisor

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
Luzon (ហ្វីលីពីន​)