20/01/2020 - 07:54

បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាន់​តែ​សប្បាយ​រីក​រាយ​នៅ​កឹង​ធើ​

ប៉ុន្មាន​ឆ្នាំ​ជិត​មក​នេះ​  មជ្ឈដ្ឋាន​យុវ​វ័យ​តែ​ងជ្រើស​រើស​ដំណើរ​កម្សាន្ត​ទៅ​ទី​ឆ្ងាយ​ៗ​ក្នុង​កំ​ឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ដើម្បី​មានពេល​ឈប់​សម្រាក​ក្រោយ​ពីមួយ​ឆ្នាំ​ធ្វើ​ការ​នឿយ​ហត់​។​ ប៉ុន្តែ​អ្នក​ខ្លះ​មាន​បំ​ណង​ចង់​រក្សា​នូវ​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​ បាន​ជួប​ជុំ​គ្រួ​សារ​ ថែ​ម​ទាំង​មាន​ឱកាស​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

អ្នក​សរ​សេរ​អក្ខរាវិ​ចិត្រ​ "សម្រស់​និទាឃៈ​រដូវ​តំ​បន់​ស្រុក​ស្រែ​ចម្ការ​"។​

បង​ស្រី​លីធីហ្វៀង​ ត្រៀម​វត្ថុ​ធាតុ​ដើម​ធ្វើ​នំខ្ញី​ប្រ​ពៃណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​។​

ដងផ្លូវ​គំ​នូរ​ ជា​លក្ខណៈ​ប្រ​ពៃណី​ពី​បុរាណត្រូវ​បាន​គូរ​បង្ហាញ​ឡើង​វិញ។​

សកម្ម​ភាព​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ លើ​ភូមិ​សាស្រ្ត​ក្រុងកឹង​ធើ បាន​ប្រ​ព្រឹត្ត​ទៅ​មាន​ភាព​ផុស​ផុល​ ទាក់​ទាញ​អារម្មណ៍​ ដូច​៖  សម្រស់​និទាឃៈ​រដូវ​តំ​បន់​ស្រុក​ស្រែ​ចម្ការ​ មហោ​ស្រព​ចម្រៀង​  ឈុត​សម្តែ​ង​ពីនិទាឃៈ​រដូវ​  និង​ពិធី​តាំង​ផ្កា​និទាឃៈ​រដូវ​។ល។​ រីឯ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ក្រុង​កឹង​ធើ​ក៏​មាន​គោល​ដៅ​ទេស​ចរណ៍​ច្រើន​កន្លែង​ ដើម្បី​មនុស្ស​ម្នាដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យ​ផង​ដែរ​។​ នោះ​គឺ​វិថី​ភ្លើ​ង​លម្អ​ក្រោម​បធាន​បទ​ “កឹង​ធើ​-និទាឃៈ​រដូវ​ភ្លឺ​ចិញ្ចែង​” ចាប់​ពីដងវិថីប្រសព្វគ្នា​៣​០​មេសា​ និង​វិថី​ក្វាង​ទ្រុង​ រហូត​ដល់​ទី​ស្តីការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ដងផ្លូវ​គំ​នូរ​ “កឹង​ធើ​ពីអតីត​និង​បច្ចុប្បន្ន​” ដោយ​មាន​ប្រ​វែង​ប្រ​មាណ​៨​០​០​ម៉ែ​ត្រ​ នៅ​វិថី​ត្រឹង​ក្វឹកត្វង សង្កាត់​តឹង​អាង​ (ខណ្ឌ​និញ​កេវ​)  ដោយ​មាន​គំ​នូរ​រូប​ភាព​ជា​ច្រើន​បង្ហាញ​ឡើង​វិញ​ពី​លក្ខណៈ​ពិសេស​នៃ​វប្បធម៌ ​និង​ទំ​នៀម​ទម្លាប់​របស់​ប្រជា​ជន​កឹង​ធើ​និយាយ​ដោយ​ឡែក​ និង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​និយាយ​រួម​ ដូច​៖ រូប​ភាព​រទេះ​រឺម៉ក រទេះ​កង់​បី ផ្សា​របុរា​ណកឹង​ធើ​ ផ្សារ​អណ្តែត​កៃ​រាំង​ ស្ពាន​ថ្មើរ​ជើង​ គឺ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ពិសេស​នៃ​ក្រុង​តំ​បន់​ព្រែក​ទន្លេ​  ក៏​ត្រូវ​បាន​វិចិត្រ​ករ​គូរ​យ៉ាង​រស់​រវើក​។​ល។​ កន្លែង​គួរ​ជា​ទី​ពេញ​ចិត្ត​មិន​អា​ច​រំលង​បាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នៅ​កឹង​ធើ​  នោះ​គឺ​វិថី​ផ្កា​កឹង​ធើ​។​ ឆ្នាំ​នេះ​  វិ​ថី​ផ្កា​បុណ្យ​ចូល​ឆ្នាំ​ជូត២​០​២​០​ នឹង​បើក​ទ្វារ​បម្រើ​ភ្ញៀវ​ទស្សនា​កម្សាន្ត​នៅ​រាត្រី​ថ្ងៃ​២​៧​ ខែ​១​២​ (ចន្ទ​គតិ​វៀត​ណាម)  ដោយ​បាន​រចនា​ចម្រុះ​ពណ៌​ទំ​នើប​  គួរ​ជា​ទី​មនោរម្យ​។​ល។​ នៅ​ត្រង់​ចំ​ណុច​ផ្លូវ​ទន្ទឹម​គ្នា​ង្វៀន​ថាយ​ហុក-វ៉វ៉ាន់​តឹង​ (ខណ្ឌ​និញ​កេវ​)។​ បធាន​បទ​“និទាឃៈ​រដូវ​ផ្ដល់​ក្តី​សង្ឃឹម​-និទាឃៈ​រដូវ​អំ​ណរ​បក្ស​៩​០​ឆ្នាំ​”  បង្ហាញ​ពីភាព​ស្រស់​បំ​ព្រង​នៃ​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ​ សំ​ណង់​នានា​ គោល​ដៅ​ទេស​ចរ​ពេញ​និយម​នៃ​មាតុ​ភូមិ​វៀត​ណាម និង​ក្រុង​កឹង​ធើ​ជា​ទី​ស្រ​ឡាញ់​។​ល។​

បើ​មិន​ចូល​ចិត្ត​នឹង​ភាព​អ៊ូ​អរ នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​ក្រុង​កឹង​ធើ​ប្រ​មាណ​១​០​គ.ម គឺ​មាន​មណ្ឌល​អេកូ​ទេសចរណ៍​នៅ​ស្រុក​ផុងដៀង ដូច​៖ មណ្ឌល​ទេស​ចរណ៍​អ៊ុងដេ មណ្ឌល​ទេស​ចរណ៍​មីខាញ់​ ចម្ការ​ជីនហុង​ និង​មណ្ឌល​ទេស​ចរណ៍​វ៉ាមសាង​។​ល។​ បើ​ចង់​ភ្លក់​រស​ជាតិ​ផលិត​ផល​ពិសេស​ ភ្ញៀវ​ទេស​ចរ​អា​ចនឹង​ធ្វើ​ដំណើរ​រាប់​សិប​គីឡូ​ម៉ែ​ត្រ​ទៀ​ត​ ដើម្បី​ទៅ​ទទួល​ទាន​បាញ់​ហយUt Dzach។​ ម្យ៉ាង​ទៀត​  ភ្ញៀវ​ទេស​ចរ​អាច​នឹង​ផ្សង​លាភ​សំ​ណាង​  បួង​សួង​សុំ​សេច​ក្តី​សុខ​ នៅ​មណ្ឌល​សមាធិទ្រុកឡឹម​ភឿង​ណាម ដែល​ចម្ងាយ​ពីមណ្ឌល​ទេស​ចរណ៍​មីខាញ់​ពីរបីរយ​ជំហាន​ប៉ុណ្ណោះ​។​ល។​

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ