ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/01/2020 - 08:56

នាយ​ក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទកម្ពុជា​ មក​ប្រ​សិទ្ធ​ពរឆ្នាំ​ថ្មី​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​

គណៈ​ប្រតិភូ​នាយ​កដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជា​តិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា​ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ទោ ណួន រ៉ន នា​យក​រង​នៃ​នាយ​កដ្ឋាន​អភិវឌ្ឍន៍ បាន​មក​បំ​ពេញ​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ សម​មិត្ត​ត្រឹង​ក្វឹក​ទ្រុង​ ព្រម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ ផ្នែក​នា​នា​បាន​ទទួល​ជួប​គណៈ​ប្រតិ​ភូ​។​

សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ (ខាង​ស្តាំ​) ជូន​វត្ថុ​អនុ​ស្សាវរីយ៍​ដល់​ឧត្តម​សេនីយ៍​ទោ ណួន រ៉ន នាយ​ក​រង​នៃ​នា​យក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រសួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទកម្ពុជា​។​

ក្នុង​ឱកាស​នេះ​ដែរ​ ឧត្តម​សេនីយ៍​ទោ ណួន រ៉ន បាន​អាន​លិខិត​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​របស់​នាយ​ក​នៃ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទកម្ពុជា​ ផ្ញើ​ជូន​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។​ ឧត្តម​សេនីយ៍​ទោ ណួន រ៉ន បាន​ថ្លែង​អំ​ណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ បាន​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​ដល់​ប្រ​ទេស​កម្ពុជា​លើ​គ្រប់​វិ​ស័យ​។​ ឧត្តម​សេនីយ៍​ទោ ណួន រ៉ន សង្ឃឹ​មថា​ក្នុង​ពេល​ខាង​មុខ​  ការ​ទំ​នាក់​ទំ​នង​កិច្ច​សហប្រតិ​បត្តិ​ការ​ មិត្ត​ភាព​ជា​ប្រ​វេណី​ដ៏​ល្អ​ប្រ​សើរ​នេះ​ ​កាន់​តែ​ជិត​ស្និទ្ធ​ រឹត​បន្តឹង​ជា​ង​ទៀ​ត​។​

សម​មិត្ត​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ​ ត្រឹង​ក្វឹ​កទ្រុង​ បាន​សម្ដែង​នូវ​ក្តី​រីក​រាយ​ និងសាទរ​ចំ​ពោះ​វត្ត​មាន​នៃគណៈ​ប្រតិ​ភូ​ ទន្ទឹម​នឹង​នោះ​ ក៏​បានជូន​ព័ត៌​មាន​សង្ខេប​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង​នាឆ្នាំ​កន្លង​។​ សម​មិត្ត​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ គូស​បញ្ជា​ក់​ វៀត​ណាមនិយាយ​រួម​ ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​ និង​កម្ពុជា​ មាន​ទំ​នាក់​ទំ​នង​ជា​ប្រ​វេណី​ជិត​ស្និទ្ធ​ជា​យូរ​មក​ហើយ​។​ ចំ​ពោះ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ ក្រុង​កឹង​ធើ​ក៏​មាន​សកម្ម​ភាព​ទំ​នាក់​ទំ​នង​ មិត្ត​ភាព​ជា​ច្រើន​។​ ជំនួស​មុខ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ សម​មិត្ត​ថ្លែង​អំ​ណរ​គុណ​ដល់​គណៈ​ប្រតិ​ភូ​ដែល​បាន​អញ្ជើញ​មក​ប្រ​សិទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​សង្ឃឹម​ថា​ ទំ​នាក់​ទំ​នង​ដ៏​ល្អ​ប្រ​សើរ​នេះ​ កាន់​តែ​ឋិត​ថេរ​និង​រីក​ចម្រើន​ទៅ​មុខ​៕

ក្រុម​ការ​ងារ​នៃ​ប្រ​ទេស​កម្ពុជា​ មក​បំ​ពេញ​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​នៅ​បញ្ជា​ការដ្ឋា​ន​ខេត្ត​សុក​ត្រាំង​

ក្រុម​ការ​ងារ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រសួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ មក​បំ​ពេញ​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​នៅ​បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ខេត្ត​សុក​ត្រាំង​។​ 

ក្រុម​ការ​ងារ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រ​សួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ទោ អ៊ុច ចន្នី  នាយក​រង​នៃ​នាយ​កដ្ឋាន​អភិវឌ្ឍន៍ មក​បំ​ពេញ​ទស្សន​កិច្ច​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ឆ្នាំ​២​០​២​០​ នៅ​បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ខេត្ត​សុក​ត្រាំង​។​

ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ ​អ៊ុច ចន្នី បាន​ជូន​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​ ការ​ពារ​ជាតិ​ និង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​វៀត​ណាម​ដែល​កំ​ពុង​រស់​នៅ​ប្រ​ទេស​កម្ពុជា​ ​។​ ទន្ទឹម​នឹង​នោះ​ សម្តែ​ង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​និយាយ​រួម​ និង​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក​ ដែល​បាន​ឧបត្ថម្ភ​ដល់​ប្រ​ទេស​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​។​ ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​២​០​២​០​ ឧត្តម​សេនីយ៍​ទោ​ អ៊ុច ចន្នី បាន​ផ្ញើ​នូវ​វាចា​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ និង​ប្រ​សិទ្ធ​ពរ​ដល់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​ថ្មី​បវរ​សួស្តី​មហា​ប្រ​សើរ​ សម្បូរ​រុង​រឿង​ និង​សុភ​មង្គល​។​

ក្នុង​ឱកាស​ទទួល​ជំ​នួប​ក្រុម​ការ​ងារ​ លោក​ង៉ោហុង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ជំ​រាប​ជូន​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​២​០​១​៩​ និង​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​ការ​ងារ​នាយ​ក​ដ្ឋាន​អភិវឌ្ឍន៍​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​បាន​ចំ​ណាយ​ពេល​វេលា​និង​មនោ​សញ្ចេត​នា​ដ៏​វិសេស​វិសាល​មក​បំ​ពេញ​ទស្សន​កិច្ច​ខេត្ត​សុក​ត្រាំង​។​ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ក្នុង​ពេល​ខាង​មុខ​ នាយ​ក​ដ្ឋាន​អភិវឌ្ឍន៍ក្រ​សួង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ នឹង​បន្ត​បង្ក​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​វៀត​ណាម​ដែល​កំ​ពុង​រស់​នៅ​ប្រ​ទេស​កម្ពុជា​៕

យ្វីអាញ់-វិ​មាន

ចែករំលែកអត្ថបទ