ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2019 - 15:57

វាលរាប​ទន្លេ​គឺ​វឡុង​៖

ពិធី​បុណ្យ​អក​អំ​បុក​បញ្ចប់​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​និង​សាម​គ្គី​

យោង​តាម​ភូមិ​ភា​គ​នានា​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ (សុក​ត្រាំង​ ត្រាវិ​ញ ក្រុង​កឹង​ធើ​ និង​គៀង​យ៉ាង​។​ល។​) បាន​ប្រ​ព្រឹត្ត​ឡើង​នូវ​សកម្ម​ភា​ព​វប្ប​ធម៌​ កីឡា​។​ល។​ ក្នុង​ឱកាស​អំ​ណរ​បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជា​តិ​ខ្មែរ​ ត្រូវ​បាន​បញ្ចប់​ក្នុង​បរិយា​កាស​ សប្បាយ​រីក​រាយ​ និង​សាម​គ្គី​។​

គណៈ​កម្ម​ការ​ចាត់​តាំង​ជូន​រង្វាន់​ដល់​ទូក​-ងបុរស​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងដណ្តើ​មពាន​រង្វាន់​ស្រាបៀរសាយហ្គនឆ្នាំ​២​០​១​៩​។​       រូប​ថត​៖ លីធាន​

ឆ្លង​តាម​រយៈ​នោះ​ ពិធី​ប្រ​ណាំង​ទូក​-ង ស្ថិត​ក្នុង​ក្រប​ខណ្ឌ​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ងសុក​ត្រាំង​លើ​កទី​IV តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ឆ្នាំ​២​០​១​៩​ ដណ្តើ​មពាន​រង្វាន់​ស្រាបៀរសាយហ្គនឆ្នាំ​២​០​១​៩​ បញ្ចប់​ប្រ​កប​ដោយ​លទ្ធ​ផលយ៉ាង​ត្រចះ​ត្រចង់​។​ ចូល​រួម​ប្រ​កួត​ដណ្តើ​មពាន​រង្វាន់​លើ​កនេះ​ មាន​ទូក​-ងចំ​នួន​៥​៩​ទូក​ (ទូក​-ងបុរស​៤​៧​ទូក​ និង​ទូក​-ងនារី​១​២​ទូក​) ប្រ​កួត​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ប្តេជ្ញា​ដណ្តើ​មយក​ជ័យ​លាភី​។​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ការ​ប្រ​កិត​គ្នា​រវាង​ទូក​-ងវត្ត​ពិសី​វរារាម (ត្រាវិ​ញ) និង​ទូក​-ងវត្ត​ពង​ទឹក​ចាស់​ (សុក​ត្រាំង​) ញុាំងឱ្យ​អ្នក​ទស្សនា​ររាប់​ពាន់​នាក់​នៅ​សង​ខាង​ព្រែក​ Maspero មាន​អា​រម្ម​ណ៍​រំភើប និង​គាំ​ទ្រ​លើ​កទឹក​ចិត្ត​ដោយ​សម្រែក​ជយ ឃោ​សយ៉ាង​គឹកកង​។​

 ​ ទូក​-ងមក​ប្រ​មូល​ផ្តុំ​រង់ចាំ​អុំ​ប្រ​ណាំង​។​     រូប​ថត​ៈ លីយ៉ាង​

លទ្ធ​ផល​ទូក​-ងបុរស​វត្ត​ពង​ទឹក​ចាស់​ (សុក​ត្រាំង​)ទទួល​បាន​រង្វាន់​លេខ​១​ទូក​-ងវត្ត​ពិសី​វរារាម (ត្រាវិ​ញ) ទទួល​បាន​រង្វាន់​លេខ​២​ ទូក​-ងវត្ត​នរេន្ទរង្សី​ (អុងខ) ស្រុក​ថា​ញ់ទ្រី ទទួល​បាន​រង្វាន់​លេខ​៣​ និង​ទូក​-ងវត្ត​ពោធិ​សត្ថារាម(ពោធិ​៍) សង្កាត់​លេខ​៧​ ក្រុង​សុក​ត្រាំង​ ទទួល​បាន​រង្វាន់​លេខ​៤​។​ ចំ​ណែក​ទូក​-ង នារី​  គឺ​ទូក​-ងវត្ត​បទុម​រង្សី​ទំ​នប់​ (ស្រុក​ចូវ​ថា​ញ់) ទទួល​បាន​រង្វាន់​លេខ​១​ ទូក​-ងនារី​វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក​ (ទី​រួម​ខេត្ត​ង៉ាណាំ) ទទួល​បាន​រង្វាន់​លេខ​២​ ទូក​-ងនារី​វត្ត​ពោធិ​វណ្ណ​វង្សាកៃ​រន្តខាង​កើត​(ហូវយ៉ាង​) ទទួល​បាន​រង្វាន់​លេខ​៣​ និង​ទូក​-ងវត្ត​កោះ​ធំ​ (បាក​លីវ​) ទទួលបាន​រង្វាន់​លេខ​៤​។​

នៅ​ខេត្ត​ត្រាវិ​ញ ពិធី​ប្រ​ណាំង​ទូក​-ងខេត្ត​ត្រាវិ​ញឆ្នាំ​២​០​១​៩​ និង​សកម្ម​ភា​ព​សំ​ខាន់​ៗ​ស្ថិត​ក្នុងក្រប​ខណ្ឌ​សប្តាហ៍​កសិផលទេស​ចរ​ណ៍​ ម្ហូបអា​ហារ​ ផ្សា​រភ្ជាប់​នឹង​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រាវិ​ញឆ្នាំ​២​០​១​៩​ ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១​១​ ខែ​វិ​ច្ឆិកា​ (ហៅ​កាត់​ថា​សប្តាហ៍​បុណ្យ​) បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​។​ ពិធី​ប្រ​ណាំង​ទូក​-ង ខេត្ត​ត្រាវិ​ញឆ្នាំ​នេះ​ មាន​ទូក​-ងក្នុង​ខេត្ត​ចំ​នួន​៨​ទូក​ និង​ទូក​-ងវត្ត​សាល​វនឧទ្យាន (ព្រែក​ឈូក​)  ស្រុក​តាម​ប៊ិ​ញ ខេត្ត​វិ​ញឡុង​ ចូល​រួម​ផង​ដែរ​។​ រយៈ​ពេល​ជា​ង​៣​ម៉ោង​ធ្វើ​ការ​ប្រ​កួត​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ចម្ងាយ​៨​០​០​ម៉ែ​ត្រ​ ទូក​-ងស្រុក​កូវកែ បាន​យក​ឈ្នះ​លើ​ទូក​-ងស្រុក​ទី​វកឹង​ ដណ្តើ​មបាន​មេដាយមាស​ និង​ទូក​-ងស្រុក​ចូវ​ថា​ញ់ ដណ្តើ​មបាន​មេដាយសំ​រឹទ្ធ។​ សម្រាប់​ចម្ងាយ​ ៥​០​០​ម៉ែ​ត្រ​ ទូក​-ងស្រុក​កូវកែទទួល​មេដាយមាស​ ទូក​-ងវត្ត​សាល​វនឧទ្យាន (ព្រែក​ឈូក​) ទទួល​មេដាយប្រាក់​ និង​ទូក​-ងស្រុក​កូវង៉ាង ទទួល​មេដាយសំ​រឹទ្ធ។​ ទន្ទឹម​នឹង​នោះ​ មាន​សកម្ម​ភា​ព​វប្ប​ធម៌​ កីឡា​ដែល​ជា​លក្ខណៈ​ប្រជា​ប្រ​ិយ​ (បាល់​ទះ​ ទាញ​ព្រ័ត្រ​ ដើរ​ជើង​ទោមជា​ដើម​) នៅ​ក្នុង​អំ​ឡុង​សប្តាហ៍​បុណ្យ​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​មណ្ឌល​កេរដំណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ថ្នាក់​ជា​តិ​គូស្រះស្រី​ ទាក់​ទាញ​ប្រ​ជា​ជន​មក​ទស្សនា​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​។​

ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍​របស់​ជន​រួម​ជា​តិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ លើ​កទី​XIII ឆ្នាំ​២​០​១​៩​ បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១​២​ ខែ​វិ​ច្ឆិកា​ (ហៅ​កាត់​ថា​ទិវាជួប​ជុំ​) នៅ​ទី​ប្រ​ជុំ​ជន​ហ្គក្វាវ ស្រុក​ហ្គក្វាវ។​ ទិវា​ជួប​ជុំ​បាន​ទាក់​ទាញ​មនុស្ស​ម្នារា​ប់ពាន់​នាក់​ចូល​រួម​ទាំង​កិញ ខ្មែរ​ ចិន​ បាន​មក​គាំ​ទ្រ​លើ​កទឹក​ចិត្ត​ដល់​សកម្ម​ភា​ព​ប្រ​ណាំង​ទូក​-ង ល្បែង​ប្រ​ជា​ប្រិយ​ សម្តែ​ង​សិល្បៈ​ប្រ​ពៃណី​ខ្មែរ​។​ល។​ ជា​ពិសេស​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ កីឡា​ប្រ​ណាំង​ទូក​-ង  ដោយ​មាន​ទូក​-ងចូល​រួម​ចំ​នួន​៣​៤​ទូក​ប្រ​កួត​ចម្ងាយ​៨​០​០​ម៉ែ​ត្រ​និង​១​.០​០​០​ម៉ែ​ត្រ​ផ្នែក​បុរស​ និង​ចម្ងាយ​៨​០​០​ម៉ែ​ត្រ​បុរស​នារី​។​

ទិវា​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរ​ណ៍​ខណ្ឌ​អូរម៉ូង​-មហា​សាម​គ្គី​បណ្តា​ជន​ជា​តិ​លើ​កទី​III ឆ្នាំ​២​០​១​៩​ (ហៅ​កាត់​ថា​ទិវា​ជួប​ជុំ​) ត្រូវ​បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​ទី​១​១​ ខែ​វិ​ច្ឆិកា​។​ ជា​ពិសេស​ទិវា​ជួបជុំ​ឆ្នាំ​នេះ​ ជា​លើ​កដំបូង​ដែល​ស្រុក​ឡាយ​វុង (ដុង​ថា​ប) និង​ស្រុក​យឿងមិញ​ចូវ​(តីនិញ) មក​ចូល​រួម​ដាក់​តាំង​និង​ឧទ្ទេស​នាម​ផលិត​ផល​ពិសេស​របស់​ភូមិ​ភា​គ​ រួម​ចំ​ណែក​ញុាំងឱ្យ​ទិវា​ជួប​ជុំ​កាន់​តែ​ទាក់​ទាញ​មនុស្ស​ម្នាចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។​ រយៈ​ពេល​៣​ថ្ងៃ​ប្រ​ព្រឹត្ត​ឡើង​នៃ​ទិវា​ជួប​ជុំ​ ក៏​មាន​សកម្ម​ភា​ព​ចំ​នួន​១​៧​ បាន​ទាក់​ទាញ​ភ្ញៀវ​មក​ទស្សនា​ជា​ង​៣​០​.០​០​០​លើ​កនាក់​ ក្នុង​នោះ​ មាន​សកម្ម​ភា​ព​ជា​ច្រើន​ដែល​ទាក់​ទាញ​អា​រម្ម​ណ៍​ភ្ញៀវ​ទេស​ចរ​ ដូច​ជា​៖ កម្ម​វិ​ធី​ សិល្បៈ​ចម្រុះ​ និង​សម្តែ​ង​បង្ហាញ​សម្លៀក​បំ​ពាក់​ជន​ជា​តិ​ សិល្បៈ​តុបតែ​ងផ្កា​និង​ផ្លែ​ឈើ​ មហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ណាមបូ​-ចម្រៀង​ តាយតឺខណ្ឌ​អូរម៉ូង​ជា​ដើម​។​

យោង​តាម​ភូមិ​ភា​គ​នានា​ បុណ្យ​អក​អំ​បុករបស់​ជន​រួម​ជា​តិ​ខ្មែរ​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​កម្សាន្ត​សប្បាយ​ អភិ​រក្ស​និង​ពង្រីក​អត្តសញ្ញា​ណវប្ប​ធម៌​ជា​តិ​ ជំនឿ​សាសនា​របស់​ជន​រួមជា​តិ​ខ្មែរ​។​ ជោគ​ជ័យ​នៃ​ពិធី​បុណ្យ​ឆ្នាំ​នេះ​ បាន​រួម​ចំ​ណែក​លើ​កកម្ពស់​ការ​យល់​ដឹង​របស់​គណៈ​  ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​និង​ជន​រួម​ជា​តិ​ខ្មែរ​ ក្នុង​ការ​កសាង​និង​អភិ​វឌ្ឍ​ន៍ខឿន​វប្ប​ធម៌​វៀត​ណាម ជឿ​ន​លឿន​ ដិតដាម​ដោយ​អត្តសញ្ញា​ណជា​តិ​   លើ​កតម្កើង​ផ្សព្វ​ផ្សា​យ​ ឧទ្ទេស​នាម​ពីតម្លៃវប្ប​ធម៌​របស់​ជន   ​ជា​តិ​ខ្មែរ​រួម​ជា​មួយ​នឹង​ជន​រួម​ជា​តិ​ទូទាំង​ប្រ​ទេស​៕

ក្រុម​អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ​ភា​សា​ខ្មែរ

ចែករំលែកអត្ថបទ