ដំណាក់សុខាភិបាលឃុំវៀងហោយ ស្រុកកាងឡុង ខេត្តត្រាវិញ បានកសាងថ្មីនៅឆ្នាំ២០១៤ មានបន្ទប់មុខងារចំនួន៨បន្ទប់ និងបានបំពាក់បរិក្ខារពេទ្យចាំបាច់សម្រាប់បម្រើការពិនិត្យព្យាបាលជំងឺ។ សព្វថ្ងៃ ដំណាក់សុខាភិបាលមានកម្មាភិបាលពេទ្យ៨នាក់ (ក្នុងនោះ មានវេជ្ជបណ្ឌិតឯកទេសI ១រូប គិលានុប្បដ្ឋាក១រូប គ្រូពេទ្យសម្ភព១រូប ឱសថការី១រូប គ្រូពេទ្យថ្នាំ បុរាណ១រូប គ្រូពេទ្យពហុព្យាបាល២រូប គ្រូពេទ្យសម្ភពនិងទារក១រូប) ម្ល៉ោះហើយធានាការថែទាំសុខភាពបានល្អជូនប្រជាជន។
វេជ្ជបណ្ឌិតឯកទេស Iគឹមធីសុភាកំពុងពិនិត្យជំងឺជូនប្រជាជន។
គិតពីដើមឆ្នាំ២០១៩ទល់ឥឡូវ ដំណាក់សុខាភិបាលឃុំវៀងហោយ បានពិនិត្យព្យាបាលជំងឺជូនប្រជាជនចំនួន៩.៥២៦លើកនាក់(សម្រេច៩៩,២២%ផែនការ) ពិនិត្យជំងឺផ្នែកពេទ្យបុរាណ ចំនួន២.៩៥៣លើកនាក់ (សម្រេច១២៨%ផែនការ)។ ទន្ទឹមនឹងការពិនិត្យ ព្យាបាលជំងឺ រាល់កម្មវិធីទិសដៅជាតិស្ដីពីសុខាភិបាល ត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដូចជាការចាក់វ៉ាក់សាំង ការពិនិត្យជ្រើសសម្រាំង ការរក្សាថ្នាំត្រូវតាមសេចក្ដីកំណត់; ការតាមដានត្រួតពិនិត្យរាល់ប្រតិកម្ម ក្រោយពីចាក់វ៉ាក់សាំងចំនួនកុមារឋិតក្នុងអាយុចាក់វ៉ាក់សាំងបើកទូលាយត្រូវបានចាក់វ៉ាក់សាំងគ្រប់គ្រាន់។ រាល់កម្មវិធីបង្ការប្រឆាំង ជំងឺគ្រុនឈាម របេង ជំងឺពកក ផឹកវីតាមុីនA បង្ការងងិតភ្នែក វិកលចរិត បង្ការប្រឆាំងជំងឺ HIV/AIDS ត្រូវបានអនុវត្តយ៉ាងល្អ។ ចំពោះការងារថែទាំសុខភាពបន្តពូជ បុគ្គលិកដំណាក់សុខាភិបាល អនុវត្តត្រូវតាមដំណាក់ការស្រ្តីមានគភ៌ត្រូវបានបង្កើតបញ្ជីគ្រប់គ្រងសុខភាព តាមដានរំលឹកដើម្បីមកពិនិត្យគភ៌តាមកាលកំណត់ មិនទុកឱ្យកើតវិបត្តិពេលសម្រាលកូន ពិគ្រោះផឹកសារធាតុដែក canxi គ្រប់គ្រាន់និង របបបំប៉នសមស្រប ដើម្បីកុមារកើតមកមានសុខភាពល្អ។
វេជ្ជបណ្ឌិតឯកទេសI គឹមធីសុភា អនុប្រធានដំណាក់សុខាភិបាលឃុំវៀងហោយ ឱ្យដឹង៖ ការងារផ្សព្វផ្សាយពីការថែទាំសុខភាពជូនប្រជាជន តែងបានដំណាក់សុខាភិបាលយកចិត្តទុកដាក់អនុវត្តដោយរូបភាពជាច្រើន៖ ឆ្លងតាមរយៈការប្រជុំភូមិ តាមរយៈប្រព័ន្ធឧឃោសនាស័ព្ទផ្សព្វផ្សាយព័ត៌មានឃុំ ក៏ដូចជានៅនឹងដំណាក់សុខាភិបាលជាដើម។ លោកយាយថាច់ធីសេនដា នៅភូមិលឺវតឺ ឧស្សាហ៍មកពិនិត្យជំងឺ ឱ្យដឹង៖ “មកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំវៀងហោយ កងជួរកម្មាភិបាលពេទ្យមានភាពជិតស្និទ្ធ ខ្នះខ្នែងអស់ពីចិត្តជាមួយអ្នកជំងឺ ម្ល៉ោះហើយប្រជាជនពេញចិត្តខ្លាំងណាស់។ ប្រសិនបើករណីជំងឺធ្ងន់ត្រូវការបញ្ជូនឡើងពេទ្យថ្នាក់លើ គឺគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ ខ្នះខ្នែងជួយណែនាំធ្វើបែបបទយ៉ាងហ្មត់ចត់”។
វេជ្ជបណ្ឌិតគឹមធីសុភា ឱ្យដឹងបន្ថែម៖ “ដំណាក់សុខាភិបាលឃុំវៀងហោយ នឹងបន្តការផ្សព្វ ផ្សាយកម្មវិធីទិសដៅសុខាភិបាលជាតិ បង្កើនការងារពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនមុខសញ្ញាមានប័ណ្ណធានារ៉ាប់រងសុខាភិបាលនិងកុមារក្រោមអាយុ៦ឆ្នាំ បង្ការរោគ ឆ្លងរាលដាលលើភូមិសាស្រ្តឃុំប្រកបដោយប្រសិទ្ធភាពក្នុងពេលខាងមុខ”៕
សឺនម៉ាល័យ - ថាច់ធី