28/10/2019 - 16:20

ជន​បទ​ថ្មី​ ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​អភិ​រក្ស​វប្ប​ធម៌​

តាំង​ពី​ឃុំ​ឌិញ​អា​ង​ ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ជីវភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ កាន់​តែ​បាន​លើ​កកម្ពស់​។​

បង​ស្រី​ញ៉ាន់ វិ​លត្រ​ឡប់​មក​ពី​វត្ត​នៅ​ថ្ងៃ​ពេញ​បូណ៌​មី។​

ព្រឹក​ថ្ងៃ​ពេញ​បូណ៌​មី ខែ​ភទ្របទ​ អ្នក​មីង​ធីស៊ុម​ នៅ​ភូមិ​អា​ង​ត្រឿង​ ឃុំ​ឌិញ​អា​ង​ បាន​រៀប​ចំ​បាយ​ម្ហូប​នំនែក​ដើម្បី​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​នៅ​វត្ត​មូល​ជុំ​ព្រែក​ទា។​ អ្នក​មីង​កើត​និង​ធំ​ដឹង​ក្ដី​នៅ​ទី​នេះ​ បាន​ឃើញ​ច្បាស់​អំ​ពី​ភាព​រីក​ចម្រើន​របស់​ភូមិ​ស្រុក​។​ អ្នក​មីង​ធីស៊ុម​ ចែក​រំលែក​៖ “ផ្ទះ​ខ្ញុំ​នៅ​ចម្ងាយ​ពីវត្ត​ជា​ង​១​គីឡូ​ម៉ែ​ត្រ​ ប៉ុន្តែ​កាល​ពី​មុន​ផ្លូវ​ថ្នល់​ភក់ល្បាប់ បាន​ជា​លំ​បាក​ធ្វើ​ដំណើរ​។​ ភាគ​ច្រើន​តែ​ងធ្វើ​ដំណើរ​តាម​ទូក​ជួប​ការ​លំ​បាក​ និង​ខាត​ពេល​ច្រើន​ផង​។​  សព្វ​ថ្ងៃ​ស្ពាន​ផ្លូវ​ថ្នល់​ត្រូវ​បាន​ចាក់​បេតុង​ ចាក់​កៅ​ស៊ូ​ ម្ល៉ោះ​ហើយ​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់​”។​  ក្រៅ​ពីផ្លូវ​ថ្នល់​ អ្នក​មីង​ស៊ុម​ ថែ​ម​ទាំង​មាន​ក្ដី​សោ​មនស្សរីក​រាយ​ ដោយ​សារ​ជីវភាព​មាន​ការ​ធូរ​ធារ​ជា​ង​មុន​ អា​ស្រ័យ​ទទួល​របប​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​របស់​រដ្ឋ​។​ ប្ដី​ស្លាប់​ ខ្លួន​មាន​ជំងឺ​បេះ​ដូង​ ម្ល៉ោះ​ហើយ​ធ្វើ​ការ​នឿយ​ហត់​ចិញ្ចឹម​កូន​ជួប​លំ​បាក​យ៉ាង​ខ្លាំង​។​ អា​ស្រ័យ​រាល់​កម្ម​វិ​ធី​ឧប​ត្ថម្ភ​របស់​រដ្ឋ​ ទើប​មីង​មាន​ឱកាស​បើ​ក​ហាង​លក់​ដូរកំ​ប៉ិក​កំ​ប៉ុក​។​    ដោយ​សារ​កម្ម​វិ​ធី​អា​ហារ​ូប​ ករណ៍​ កម្ម​វិ​ធី​ឱ្យ​បុល​ទុន​សម្រាប់​និស្សិត​ ទើប​កូន​ប្រុស​របស់​អ្នក​មីង​រៀន​ចប់​អនុ​មហា​វិ​ទ្យា​ល័យ​វិ​ជ្ជា​ជីវៈ​ សព្វ​ថ្ងៃ​កំ​ពុង​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​នៅ​ខេត្ត​ប៊ិ​ញ​យឿង។​ អ្នក​មីង​ស៊ុម​ រ៉ាយ​រ៉ាប់​៖ “តាំង​ពី​រៀន​កម្រិត​បឋម​សិក្សា​ មធ្យម​សិក្សា​មូល​ដ្ឋាន​ កូន​ខ្ញុំ​បាន​ទទួល​ការ​ឧប​ត្ថម្ភ​អំ​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​តាំង​ពី​សៀវ​ភៅ​ ទោចក្រ​យាន​ជា​ដើម​។​ លុះ​រៀន​នៅ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ កូន​ខ្ញុំ​បាន​ប្រ​ឡង​ជា​ប់ចូល​រៀន​នៅ​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​សូវ​បង់​ខាត​ប្រាក់​។​ អា​ស្រ័យ​រដ្ឋ​ឧប​ត្ថម្ភ​ ទើប​កូន​ប្រុស​ខ្ញុំ​មាន​មុខ​របរ​ធ្វើ​លំ​នឹង​”។​ សព្វ​ថ្ងៃ​ ទាំង​កូន​បង្កើត​និង​កូន​ប្រ​សាទៅ​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិ​ញ​យឿង រួច​ផ្ញើ​ចៅ​នៅ​ជា​មួយ​យាយ ម្ល៉ោះ​ហើយ​ពេល​បុណ្យ​ទាន​ឯ​វត្ត​ម្តង​ៗ​ មីង​តែ​ងនាំ​ចៅ​ទៅ​ជា​មួយ​។​ អ្នក​មីង​ស៊ុម​ ឱ្យ​ដឹង​៖ “ហេតុតែ​ខ្ញុំ​នាំ​ចៅ​មក​ជា​មួយ​ គឺ​មាន​បំ​ណង​ចង់​ឱ្យ​ចៅ​យល់​ដឹង​អំ​ពី​ទំ​នៀម​ទម្លាប់​វប្ប​ធម៌​ ប្រ​ពៃណី​របស់​ជន​ជា​តិ​ខ្លួន​”។​

 យាយស៊ុម​ព្រម​ទាំង​ចៅ​ធ្វើ​ដំណើរ​ទៅ​វត្ត​។​

មិន​ចំ​ពោះ​តែ​អ្នក​មីង​ស៊ុម​ម្នាក់​ប៉ុណ្ណោះ​ទេ ផ្លូវ​ថ្នល់​មាន​ការ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ យាយតាមាមីង​មក​វត្ត​កាន់​តែ​កុះ​ករ​។​ បង​ស្រី​ធីញ៉ាន់ នៅ​ភូមិ​អា​ង​ហ៊ីប ញ​ញឹម​ប្រឹមប្រិយ​ពេល​មក​ពី​វត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ បង​ស្រី​ឱ្យ​ដឹង​៖   “ផ្លូវ​ថ្នល់​ត្រូវ​បាន​កសាង​តភ្ជាប់​គ្នា​ ជ្រះ​ស្អាត​ និង​ស្រ ឡះស្រឡំ នរណា​ក៏​រីក​រាយ​ដែរ​។​ មិន​ត្រឹម​តែ​ងាយ​ស្រួល​ទៅ​វត្ត​វ៉ា​ប៉ុណ្ណោះ​ទេ មាមីង​នៅ​ទាំង​មាន​ឱកាស​រកស៊ី​បាន​ធូរ​ធារ​ទៀ​ត​ផង​”។​

អ្នក​ស្រី​ង្វៀន​ធីកេវ​ក្វាញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​អា​ង​ បាន​អះ​អា​ង​៖ ចាប់​តាំង​ពី​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​  ជីវភាព​ សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​មាន​ការ​រីក​ចម្រើន​បង្គួរ​ សំ​ខាន់​គឺ​ផ្នែក​ខាង​ស្មារ​តី​។​ តម្លៃ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​ជា​តិ​ត្រូវ​បាន​ថែ​រក្សា​ ដ្បិត​អី​ភូមិ​ភាគ​តែ​ងយក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណៈ​ដើម្បី​ជន​រួម​ជា​តិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​៕

                               ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ