កីឡា - ទេសចរណ៍ ទេសចរណ៍

09/09/2019 - 15:30

កឹង​ធើ​ ជាប់​លំ​ដាប់​ថ្នាក់​ក្នុង​ចំ​ណោម​ក្រុង​ទាំង​៩​ ក្រុង​ព្រែក​ ទន្លេ​ដ៏​ល្បី​លើ​ពិ​ភព​លោក​ បាន​កា​សែត​អា​មេ​រិក​ស្ងើច​សរ​សើរ​

កឹង​ធើ​បាន​ទស្ស​នា​វដ្តី​ ស្តីពី​ជីវ​ភាព​រស់​នៅ​បែប​ស៊ីវិ​ល័យ​របស់​សហ​រដ្ឋ​អា​មេរិក​ Departures ចំ​ណាត់​ថ្នាក់​ជា​ក្រុង​១​ក្នុង​ចំ​ណោម​ក្រុង​ទាំង​៩​ ដែល​មាន​ប្រ​ព័ន្ធ​ព្រែក​ទន្លេ​សម្រាប់​បម្រើ​វិស័យ​ទេស​ចរ​ដ៏​អស្ចារ្យ​បំ​ផុត​។​

ទស្សនា​វដ្តី​នេះ​បាន​លើ​កឡើង​៖ “កឹង​ធើ​ស្ថិត​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​ គឺ​ជា​មជម្ឈណ្ឌល​មាន​ប្រ​ព័ន្ធ​ព្រែក​ ទន្លេ​ខ្វាត់​ខ្វែង​។​ នៅ​ទី​នេះ​ពោរ​ពេញ​ទៅ​ដោយ​ស​កម្ម​ភាព​ជួញ​ដូរ​ទំ​និញ​របស់​ប្រ​ជា​ជន​។​ ជា​ពិ​សេស​ ផ្សា​រអណ្តែ​ត​កៃ​រាំង​ គឺ​ជា​ទី​តាំង​លក់​ដូរ​លើ​ដង​ព្រែក​មួយ​ដ៏​ល្បី​បំ​ផុតសម្រាប់​លោក​អ្នក​ទៅ​ទិញ​វត្ថុ​អនុ​ស្សាវរី​យ៍​”។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​ Departures ឱ្យ​ដឹង​៖ ប្រ​សិ​នបើ​ស្វែង​យល់​ស៊ី​ជម្រៅ​ថែ​ម​ទៀត​ ប្រ​ព័ន្ធ​ព្រែក​ទន្លេ​នោះ​លោក​អ្នក​អាច​ជួល​ទូក​មួយ​គ្រឿង​ធ្វើ​ដំ​ណើរ​កម្សាន្ត​សព្វ​ទី​ក្រុង​មិន​ខាន។​

       យោង​៖ thanhnien.vn- ប្រែ​សម្រួល​៖ លីសៀ

ផ្សា​រអណ្តែ​តកៃ​រាំង​។​  រូបថត​៖ ថាញ់​ឡុង​

ភ្ញៀវ​ទេស​ចរ​ជិះ​ទូក​ទស្សនា​ និង​ទិញ​ទំ​និញ​នៅ​ផ្សា​រអណ្តែ​តកៃ​រាំង​។​ រូបថត​៖ អាយ​ឡាម

​ទិដ្ឋ​ភាព​ដោះ​ដូរ​ទំ​និញ​នៅ​ផ្សា​រអណ្តែ​តកៃ​រាំង​។​ រូប​ថត​៖ ប៊ិ​ញ​ង្វៀន​

ចែករំលែកអត្ថបទ