ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/09/2019 - 15:30

អប​អរ​សាទរ​ពិធី​បើក​បវេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​

រួម​ជា​មួយ​នឹង​សិស្សា​នុសិស្ស​ទូ​ទាំង​ប្រ​ទេស​ជាង​២​២​លាន​នាក់ សិស្សា​នុសិស្ស​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​រាប់​រយ​ពាន់​នាក់    បាន​អប​អរ​សាទរ​ពិ​ធី​បើក​បវេស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​  ២​០​១​៩​         -២​០​២​០​។​ ក្នុង​ឱ​កាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ លោក​គ្រូ​ អ្នក​គ្រូ​និង​ប្អូន​ៗ​ សិស្សា​នុសិស្ស​នៅ​តាម​សាលា​ បាន​ស្ដាប់​សារលិ​ខិត​អប​អរ​សាទរ​របស់​លោក​អគ្គ​លេខា​ប្រ​ធាន​រដ្ឋ ង្វៀន​ភូ​ត្រុង ផ្ញើ​ជូន​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​

  សមមិត្ត​ ត្រឹង​ក្វឹ​កត្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹងធើ​ ទូង​ស្គរ​បើក​បវេសន​កាល​នៅ​សា​លា​វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម។​   រូបថត​ៈ បិត​ង៉ុក

សមមិត្ត​ត្រឹង​ក្វឹ​ក​ត្រុង ស​មា​ជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​សមា​ជិក​រដ្ឋ​ស​ភា​ក្រុង​កឹង​ធើ​    បាន​អញ្ជើញ​​ចូល​រួម​ពិធី​បើក​បវេសន​កាលឆ្នាំ​សិក្សា​ថ្មី​នៅ​    សា​លា​វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម ក្រុង​កឹង​ធើ​ និង​ជូន​អា​ហា​រូប​ករណ៍​៣​០​ចំ​ណែក​ដល់​សិស្ស​ពូ​កែ​ សិស្ស​ឆ្នើម​និង​សិស្ស​មាន​ជីវ​ភាព​ក្រលំ​បាក​ ខិត​ខំ​ជម្នះ​ការ​លំ​បាក​រៀន​ពូ​កែ​របស់​សា​លា​ (ក្នុង​មួយ​ចំ​ណែក​១​លាន​ដុង​) ។​

នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ​ សមមិត្ត​ង្វៀន​ង៉ុក​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​បវេសន​កាល។​ ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ សា​លា​វិទ្យា​ល័យ​ជនជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​​ធើ​ មាន​សិស្ស​៥​១​៥​នាក់ សិក្សា​ចាប់​ពី​ថ្នាក់​ទី​៧ដល់​ថ្នាក់​ទី​១​២​។​ ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​ ជូន​អា​ហា​រូប​ករណ៍​១​០​ចំ​ណែក​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក​ចំ​នួន​១​០​នាក់ ដែល​ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​ (ក្នុង​មួយ​ចំ​ណែក​១​លាន​ដុង​)។​ សា​ខា​បក្ស​៥​នៃ​បក្ខ​ភាគ​កា​សែត​កឹង​ធើ​ ជូន​អា​ហា​រូប​ករណ៍​ទឹក​ប្រាក់​១​លាន​ដុង​ដល់​​ប្អូន​ថាច់​តឹង​ផុង សិស្ស​ថ្នាក់​ទី​១​១​C។​ បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ក្រុង​កឹង​ធើ​ ជូន​សៀវ​ភៅ​សរ​សេរ​១​.០​០​០​ក្បាល​; ការិ​យា​ល័យ​ PB01 នគរ​​បាល​ក្រុង​កឹង​ធើ​ ជូន​សៀវ​ភៅ​សរ​សេរ​១​.០​០​០​ក្បាល​ ។​

 ព្រះ​ឧ​បជ្ឈាយ៍​ថាច់​សុខ​សាន្ត​ នា​យក​សា​លា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ខេត្ត​ត្រា​វិញ ទូង​ស្គរ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​         រូប​ថត​ៈ ម៉ា​ល័យ​

 ​    គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ជូន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួ ដល់​សិស្ស​រៀន​ពូកែ​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​។​     រូបថត​ៈ លី​ធាន

*សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិ​ធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​យ៉ាង​ឱ​ឡា​រិក​។​ អញ្ជើញ​ចូល​រួម​មាន​សមមិត្ត​ ហ្វិញ​ធី​សុ​មា​លី នា​យិកា​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III -គណៈ​កម្មា​ធិការ​ជន​ជាតិ​។​ ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ សា​លា​បាន​កសាង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទប់​រៀន​ចំ​នួន​១​៤​ សាល​ប្រ​ជុំ​១​ ស​រុប​ថវិ​កា​វិនិ​យោ​គ​ជិត២​០​ពាន់​លាន​ដុង​ពីប្រ​ភព​ថវិ​កា​រដ្ឋ។​ ឆ្នាំ​សិក្សា​ថ្មី​ សា​លា​បាន​ទទួល​សិស្ស​ចំ​នួន​២​១​០​នាក់ ចូល​រៀន​ថ្នាក់​ទី​១​០​ ស​រុប​ចំ​នួន​សិស្សរបស់​សា​លា​គឺ​៦​២​២​នាក់។​ ស្រប​ក្នុង​ឱ​កាស​បើកបវេសន​កាល លោក​ឡឹម​វ៉ាន់​ម៉ឹង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​  ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​ទឹក​ប្រាក់​២​០​លាន  គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុកត្រាំង​ ជូន​អា​ហា​រូប​ករណ៍​១​០​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​រៀន​ពូ​កែ​(ក្នុង​មួយ​ចំ​ណែក​៥​០​០​.០​០​០​ដុង)។​ គ្រួ​សារ​លោក​ ហ្វិញកឿង ជូន​អា​ហា​រូប​ករណ៍​១​០​ចំ​ណែក​ ក្នុង​មួយ​ចំ​ណែក​ៗ​គិត​ជា​ទឹក​ប្រាក់​៣​០​០​.០​០​០​ដុង។​

ក្នុង​ថ្ងៃ​នេះ​ដែរ​ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​សុក​ត្រាំង​ ក៏​បាន​រៀប​ចំ​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ។​ ឆ្នាំ​សិក្សា​ ២​០​១​៩​-២​០​២​០​ សា​លា​បាន​ជម្រើស​សិក្ខា​កាម៤​៨​អង្គ បង្កើន​ចំ​នួន​សិស្ស​របស់​សា​លា​ដល់​ទៅ​១​៦​៩​អង្គ សិក្សា​ចាប់​ពី​ថ្នាក់​ទី​៦​ដល់​ថ្នាក់​ទី​១​២​។​

* អំ​ណរ​ក្នុង​បរិ​យា​កាស​បវេសន​កាលឆ្នាំ​សិក្សា​ថ្មី​ កម្មា​ភិ​បាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​និង​សិស្ស​សា​លា​១​២​៩​អង្គ​និង​រូប​នៃ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ យ៉ាង​ម​ហោ​ឡា​រិក​។​ ឆ្នាំ​សិក្សា​ថ្មី​នេះ​ សា​លា​ប្ដេជ្ញា​អនុ​វត្ត​នូវ​ខ្លឹម​សារ "គ្រូ​បង្រៀន​គ្រប់​រូប​គឺ​ជា​គំរូ​ល្អ​អំ​ពី​សីល​ធម៌​ ស្វ័យ​សិក្សា​និង​ច្នៃ​ប្រ​តិដ្ឋ" និង​សិក្ខា​កាម​គ្រប់​អង្គ​និង​រូប ពង្រីក​ស្មារ​តីប្រុង​ប្រ​យ័ត្ន​ ម្ចាស់​ការ​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​

* ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ ខេត្ត​វិញឡុង​ កាត់​បន្ថយ​២​មណ្ឌល​សា​លា​និង​សា​លា​មត្តេយ្យ ​១​សា​លា​; ៤​មណ្ឌល​សា​លា​និង​សា​លា​បឋម​សិក្សា​១​២​សា​លា​។​ តាម​ប្រ​សាសន៍​លោក​ផាម​វ៉ាន់​ហុង    នា​យក​រងមន្ទី​រ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​វិញឡុង​   ការ​រៀប​ចំ​កាត់​បន្ថយ​បណ្ដាញ​      សា​លា​ជួយ​ដល់​ភូមិ​ភាគ​ម្ចាស់​ការ​ក្នុង​ការលើ​ក​កម្ពស់​គុណ​ភាព​មូល​ដ្ឋាន​សម្ភារ​ៈ​ ឆ្លើ​យ​តប​ស្ថាន​ភាព​បង្រៀន​តាម​ទិស​ដៅ​សកម្ម​ ច្នៃ​ប្រ​តិដ្ឋ​។​ អា​ស្រ័យ​ការ​ងារ​ត្រៀម​បម្រុង​ត្រូវ​បាន​ដំ​ណើរ​ការ​អនុ​វត្ត​យ៉ាង​ហ្មត់​ចត់​ ទើប​សិស្សានុសិស្ស​រាប់​ពាន់​នាក់ក្នុង​ខេត្ត​និ​យាយ​រួម​ និង​សិស្សជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង​ រួម​ជា​មួយ​មិត្ត​ភក្ដិ​ចូ​ល​រួម​យ៉ាង​សប្បាយ​រីក​រាយ​ក្នុង​ពិធី​បើក​បវេសន​កាល​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​៕

     ធាន-ឡុង​-ល័យ​-ម៉ា​យ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ