ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/09/2019 - 16:18

អនុ​ស្សាវរី​យ៍​លើ​កទី​៧៤​ បដិ​វត្តន៍​ខែ​សី​ហា និង​ទិ​វា​បុណ្យ​ជាតិ​២​កញ្ញា​

កម្លាំង​ផ្ទៃ​ក្នុង​សម្រាប់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូទាំង​កងទ័ព​យើង​

ការ​ដឹក​នាំ​ដ៏​ចំ​ណាន​របស់​បក្ស​ នាំ​មុខ​គឺ​លោក​ប្រ​ធាន​ហូ​ជី​មិញ​ នៅ​ថ្ងៃ​ទី​១​៩​/៨​/១​៩​៤​៥​ ប្រ​ជា​ជន​យើង​បាន​ក្រោក​ឡើង​ធ្វើ​កុប្ប​កម្ម និង​ទទួល​បាន​ជោគ​ជ័យ​។​ល។​ នៅ​ថ្ងៃ​ទី​០​២​ ខែ​កញ្ញា​ ឆ្នាំ​១​៩​៤​៥​ លោក​ប្រ​ធាន​ហូ​ជីមិញ​ បាន​អាន​សេច​ក្តី​ប្រ​កាស​ឯ​ករាជ្យ ​នៅ​ទី​លាន​បា​ឌិញ​ប្រ​វត្តិ​សាស្រ្ត​ បង្កើត​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ (បច្ចប្បន្ន​ជា​សា​ធា​រណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​) -រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​ជន​ដំ​បូង​នៅ​អា​ស៊ី​អាគ្នេ​យ៍​។​ បទ​ពិ​សោ​ធ​ន៍​ដ៏​មាន​តម្លៃ​នៃ​បដិ​វត្តន៍​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​២​កញ្ញា​ បាន​ផ្តល់​ជា​កម្លាំង​ផ្ទៃ​ក្នុងសម្រាប់​ទូ​ទាំង​បក្ស​ ទូទាំង​​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​យើង​ទទួល​បាន​ជ័យ​ជម្នះ​ជា​ច្រើន​។​

ថ្ងៃ​០​២​/៩​/១​៩​៤​៥​ លោក​ប្រ​ធាន​ហូ​ជី​មិញ​ អាន​សេច​ក្តី​ប្រ​កាស​ឯ​ករាជ្យ​ នៅ​ទី​លាន​បា​ឌិញ​។​

(រូប៖ ឯ​កសារ​)

ជ័យ​ជម្នះ​ដ៏​មហិ​មា​នៃ​បដិ​វត្តន៍​ខែ​សីហា បាន​ផ្តួល​រំលំ​របប​អា​ណា​និគម​បា​រាំង​ និង​ចក្រ​ពតិ្ត​អា​មេ​រិក​រាប់​រយ​ឆ្នាំ​ លុប​បំ​បាត់​របប​សក្តិ​ភូមិ​រាប់​ពាន់​ឆ្នាំ​ បង្កើត​ខឿន​សា​ធា​រណរដ្ឋ​ ប្រ​ជា​ធិប​តេយ្យ​ នាំ​ប្រ​ទេស​វៀត​ណាម​ឈាន​ទៅ​រក​យុគៈស​ម័យ​ថ្មី​ គឺ​យុគៈស​ម័យ​ឯ​ករាជ្យ​ជាតិ​និង​សង្គម​និ​យម​។​ បដិ​វត្តន៍​ខែ​សី​ហា គឺ​ការ​ប្រ​មូល​ផ្តុំ​នៃ​ស្មារ​តី​ ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯ​ង​នៃ​ប្រាជ្ញា​មនុស្ស​វៀត​ណាម​នៃ​ប្រ​វេ​ណី​ប្រ​វត្តិ​សាស្រ្ត​និង​វប្ប​ធ​ម៌​វៀត​ណាម​។​ ជ័យ​ជម្នះ​នៃ​បដិ​វត្តន៍​ខែ​សី​ហា គឺ​ជា​ជ័យ​ជម្នះ​របស់​លទ្ធិ​ម៉ា​ក្ស-ឡេ​នីន បាន​អនុ​វត្ត​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ទៅ​ក្នុង​ស្ថាន​ភាព​វៀត​ណាម​ ជា​ជ័យ​ជម្នះ​នៃ​ឧ​ត្តម​គតិ​ហូ​ជី​មិញ​ និង​គោ​ល​មា​គ៌ា​បដិ​វត្តន៍​ដ៏​ត្រឹម​ត្រូវ​ ពោរ​ពេញ​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​បក្ស​យើង​ ផ្សា​រភ្ជាប់​ឯ​ក​រាជ្យ​ជាតិ​ជា​មួយ​នឹង​សង្គម​និ​យម​ ផ្សា​រភ្ជាប់​កម្លាំង​ប្រ​ជា​ជាតិ​ជា​មួយ​នឹង​កម្លាំង​ក្នុង​ស​ម័យ​កាលថ្មី​ គឺ​ជា​ស​មិទ្ធ​ផល​ដ៏​ត្រ​ចះ​ត្រ​ចង់​នៃ​កម្លាំង​ម​ហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​។​

ឆ្លង​កាត់​​៧៤​ឆ្នាំ​ ការ​ដក​បទ​ពិ​សោ​ធ​ន៍​ដ៏​មាន​តម្លៃ​នៃ​បដិ​វត្តន៍​ខែ​សី​ហា​និង​ទិវា​បុណ្យ​ជាតិ​ ២​កញ្ញា​ បាន​ផ្តល់​ជា​កម្លាំង​ផ្ទៃ​ក្នុង​សម្រាប់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​យើង​ទ​ទួល​បាន​ជោគ​ជ័យ​ បង្កើត​ជា​ស្នា​ដៃ​ល្បី​រន្ទឺ​នាសត​វត្ស​រ៍​ XX និង​ជិត​ពីរទស​វត្សរ៍​នៃ​ដើម​សត​វត្ស​រ៍​ XXI។​ នោះ​ជា​ជ័យ​ជម្នះ​នៃ​ការ​តស៊ូ​ដ៏​យូរ​អង្វែង​ ៩​ឆ្នាំ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ត្រូវ​បាន​បញ្ចប់​ដោយ​ជ័យ​ជម្នះ​ប្រ​វត្តិ​សាស្រ្ត​ឌៀន​បៀន​ភូ "ល្បី​រន្ទឺ​នៅ​ទ្វីបទាំង​៥​កក្រើក​ផែន​ដី"។​ នោះ​គឺ​ជ័យ​ជម្នះ​ដ៏​ល្បី​រន្ទឺ​នៃ​ការ​ធ្វើ​សង្គ្រាម​ប្រ​ឆាំង​អា​មេ​រិក​ដ៏​យូរ​អង្វែង​ សង្គ្រោះ​​ជាតិ​អូស​បន្លាយ​២​១​ឆ្នាំ​ រំ​ដោះ​ភាគ​ខាង​ត្បូង​​ទាំង​ស្រុង​ ឯ​ក​ភាព​ទឹក​ដី​នាំ​ទូ​ទាំង​ប្រ​ទេស​ឈាន​ឡើង​សង្គម​និ​យម​។​ នោះ​គឺ​ជ័យ​ជម្នះ​នៃ​បុព្វ​ហេតុ​ផ្លាស់​ថ្មី​ប្រ​ទេស​ជាតិ​ ឆ្លង​កាត់គ្រោះ​ "រញ្ជួយ​ន​យោ​បាយ​" លើ​ពិ​ភព​លោក​ ខណៈ​ពេល​របប​សង្គម​និ​យម​នៅ​បណ្ដា​ប្រទេស​អឺ​រ៉ុប​ខាង​កើត​ និង​សហ​ភាព​សូ​វៀត​ត្រូវ​ផ្តួល​រំ​លំ​  ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​សង្គម​និ​យម​ លើ​ពិភព​លោក​ស្ថិត​ក្នុង​សភា​ពអន់​ថយ​។​ល។​ នោះ​គឺ​ កសាង​ប្រ​ទេស​ឆ្លង​កាត់​លំ​បាក​ ដំ​ណើរ​ការ​នៃ​បុព្វ​ហេតុ​ផ្លាស់​ថ្មី​បាន​សម្រេច​ស​មិទ្ធ​ផល​ដ៏​ធំ​ធេង​និង​មាន​អត្ថ​ន័យ​ជា​ប្រ​វត្តិ​សាស្រ្ត​។​  ជា​ច្រើន​ឆ្នាំ​កន្លង​ ជា​មួយ​ការ​ដឹក​នាំ​របស់​បក្ស​ ប្រ​ទេស​យើង​បាន​ចាក​ផុត​ក្នុង​ចំ​ណោម​ប្រ​ទេស​ដែល​មានការ​អភិ​វឌ្ឍ​យឺត និង​ក្លា​យ​ជា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍ​មាន​ប្រាក់​ចំ​ណូល​មធ្យម​កំ​ពុង​អនុ​វត្ត​ទិស​ដៅ​នាំ​ប្រ​ទេស​យើង​ឆាប់​ក្លា​យ​ជា​ប្រ​ទេស​ឧ​ស្សាហ​កម្ម​តាម​ទិស​ដៅ​ភា​វូប​នីយ​កម្ម​ទំ​នើប​។​

អនុ​ស្សាវរី​យ៍​លើ​កទី​៧៤​ បដិ​វត្តន៍​ខែ​សីហា និង​ទិវា​បុណ្យ​ជាតិ​២​កញ្ញា​ ស្រប​ក្នុង​ឱ​កាស​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូទាំង​កង​ទ័ព​យើង​កំ​ពុង​ចាត់​តាំង​អនុ​ស្សាវ​រី​យ៍​៥​០​ឆ្នាំ​ អនុ​វត្ត​មត៌​ក​សាសន៍​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ដ៏​មហិ​មា។​ នេះ​ជា​ឱ​កាស​ដើម្បី​រាល់​អង្គការ​បក្ស​ កម្មា​ភិ​បាល​ បក្ខ​ជន​រំ​លឹក​ឡើង​វិញនូវ​ពាក្យ​ផ្ដែ​ផ្តាំ​របស់​អ៊ំ ពង្រីក​នូវ​បទ​ពិ​សោ​ធ​ន៍​និង​ឆន្ទៈ​ដ៏​មោះ​មុត​នៃ​បដិ​វត្តន៍​ខែ​សី​ហានិង​ទិវា​បុណ្យ​ជាតិ​២​កញ្ញា​ កាន់​តែ​ប្តេជ្ញា​ចិត្ត​និង​ឆន្ទៈ​ស​កម្ម​ភាព​ដើម្បី​ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​៕

    ប្រ​ភព​៖ គណៈ​ ឃោស​នា​អប់រំ​មជ្ឈិម​)    ថាញ់​ឡុង​-វិ​មាន

ចែករំលែកអត្ថបទ