ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/07/2019 - 09:21

សម្រេច​រួច​រាល់​ម​ហា​សន្និ​បាត​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ស្រុក​ ទី​រួមខេត្ត​ និង​ក្រុង​

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្ក​ដា​ ឆ្នាំ​២០១៩ ស្រុក​ផុង​ហីប ខេត្ត​ហូវ​យ៉ាង​ បាន​រៀប​ចំ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ លើក​ទី​III ឆ្នាំ​២០១៩។ អញ្ជើញ​ចូល​រួម​ មាន​អ្នក​តំ​ណាង​ជា​ជន​រួម​ជាតិ​ភាគ​តិច​គំ​រូ១២០​រូប តំ​ណាង​ឲ្យ​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​ជាង២.៩០០​នាក់​។ នេះ​គឺ​ជា​ស្រុក​ចុង​ក្រោយ​បង្អស់​ដែល​រៀប​ចំ​ម​ហា​សន្និ​បាត​ថ្នាក់​​ស្រុក​ ទី​រួម​ខេត្ត​ និង​ក្រុង​ក្នុង​ខេត្ត​។

អ្នក​តំ​ណាង​ក្រុង​សុក​ត្រាំង ទៅ​ចូល​រួម​ម​ហា​សន្និ​បាត​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង​ លើក​ទី​III ឆ្នាំ​២០១៩។

លោក​ស្រី​​ហ្វិញ​ធី​សុ​មា​លី​ នា​យិ​កា​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III- ជូន​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ដល់​សមូ​ហ​ភាព​នា​នា។​

ស្រុក​ផុង​ហីប មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅជាង​២.៩០​០​នាក់ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​​ជាង​៣.២០០​នាក់។ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ បក្ស​ និង​រដ្ឋ​ បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​ជា​ច្រើន​ សំ​ដៅវិ​និ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដល់​តំ​បន់​ជន​រួម​ជាតិ​​ភាគ​តិច​ មាន​ដូច​៖ កម្ម​វិធី​១៣៥​ វិ​និ​យោគ​ក​សាង​ផ្លូវ​ជន​បទ​​ចំ​នួ​ន​១០​ខ្សែ ​សា​លា​រៀ​ន​ចំ​នួន​៣ ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​ផលិត​កម្ម​ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ឆ្លង​តាម​រយៈ​ទម្រង់​ជា​ច្រើន​ ដូច​ជា​៖ ចិញ្ចឹម​ត្រី​ ជ្រូក​ ក្រ​បី​ គោ​ ធ្វើ​ស្រែ​ និ​ងមា​៉ស៊ី​ន​បូម​ទឹក​។ល។ ស​រុប​ទឹក​ប្រាក់​ជាង​១៣​ពាន់​លាន​ដុង​។ ទន្ទឹម​នឹ​ង​នោះ ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៤ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ស្រុក​បាន​ឧបត្ថម្ភ​គ្រួ​សារ​ ជន​រួម​ជាតិ​ភាគ​តិច​១៤៤​គ្រួ​សារ បុល​ទុន​ជាង​២,២​ពាន់​លាន​ដុង​ ដើម្បី​អ​ភិ​វឌ្ឍ​ផលិត​កម្ម​ ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​លំ​បាក​ខ្លាំង​ ដោយ​មាន​មនុស្ស​ជាង​៧៥.​៦០០​នាក់ គិត​ជា​ទឹក​ប្រាក់​ជាង​៨​ពាន់លា​ន​ដុង ឧបត្ថម្ភ​ទឹ​ក​ស្អាត​ដល់​គ្រួ​សារ​ខ្មែរ​ចំ​នួន​៤២២ ​គិត​ជា​ទឹក​ប្រាក់​ជាង​៤៥៨​លាន​ដុង​ អ​នុ​​វត្ត​សេច​ក្តី​ស​ម្រេច​ចិត្ត​លេខ​២០៨៥​ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ បាន​ឧបត្ថម្ភ​​គ្រួ​សារ​ក្រី​ក្រ៧​៧​គ្រួ​សារ​ បុល​ទុន​​​ទិញ​ដី​ផលិត​កម្ម​ គិត​ជា​ទឹក​ប្រាក់​ស​រុប​​ជិត​២,៧ពា​ន់​លាន​ដុង​។ល។ ឆ្លង​តាម​រយៈ​នោះ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជនរួ​ម​ជាតិ​ភាគ​តិច​មាន​ជំ​ហាន​វិ​វឌ្ឍន៍​បង្គួរ​ ហេដ្ឋា​រចនាស​ម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​កសា​ង​យ៉ាង​សម​រម្យ​ ពង្រីក​ទម្រង់​    ផ​លិត​កម្ម​ដែល​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ការ​អប់​រំ​និង​បណ្តុះ​បណ្តាល​​ការ​ថែ​ទាំ​សុខ​ភា​ព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ​កម្រិត​ប្រ​ជា​បញ្ញា ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​កើន​ឡើង​ វប្ប​ធម៌ ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​បាន​អភិ​រក្ស​និង​ពង្រីក​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​តំ​បន់​ជន​រួម​ជាតិ​​ភាគ​តិច​តែង​រក្សា​បាន​ស្ថិរ​ភាព​។

ស្រប​ក្នុង​ឱ​កាស​នេះ ​ម​ហា​សន្និ​បាត​បាន​​ឯក​ភាព​ជ្រើស​អ្នក​តំ​ណាង​៣០​រូប​ ទៅ​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​​ថ្នាក់​​ខេត្ត​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ស្រុក បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូ​ហ​ភាព​ចំ​នួន​៥ ​ បុគ្គល​១៥​រូប​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ​ និង​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​​បក្ស និង​រដ្ឋ​។

* មុន​នោះ​ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្រុង​សុក​ត្រាំង​ លើក​ទី​III ឆ្នាំ​២០១៩ ប្រ​កប​ដោយ​ជោគ​ជ័យ​។ ម​ហា​សន្និ​បាត​បាន​ជ្រើស​អ្នក​តំ​ណាង​២២​រូប ទៅ​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​​ថ្នាក់​ខេត្ត​។

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ក្រុង​សុក​ត្រាំង​ តែង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្មវិ​ធី​សុ​ខុ​មាល​ភាព​​សង្គម ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ លេច​ធ្លោ​​បំ​ផុត​គឺ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធផ​ល​គួរ​ឲ្យ​កត់​សម្គាល់​ មាន​ដូច​៖ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ដល់​ប្រ​ជា​ជន​៤០​គ្រួ​សារ​ ឧបត្ថម្ភ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ផ្លាស់​ប្តូរ​មុខ​របរ​ដល់​ពល​ករ​៣២៥​នាក់​ និង​ទិញ​គ្រឿង​ម៉ា​ស៊ីន​ ឧប​ករណ៍​ផលិត​ជូន​ប្រ​ជា​ជន​១២៤​គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​ជាង​៥៣៩​លាន​​ដុង​។ ដោះ​ស្រាយ​ជូន​គ្រួ​សារ​ខ្មែរ​ក្រីក្រ​នៅ​តំ​បន់​លំ​បាក​ចំ​នួន​១៤៦​គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​​៦៨៤​លាន​ដុង ក្រៅ​ពី​នោះ​ ក្រុង​នៅ​ទាំង​អនុ​​វត្ត​កម្ម​វិ​ធី​១៣៥​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ជា​មួយ​នឹង​ទុន​វិ​និ​យោគ​ជាង​២​ពាន់​​លាន​ដុង​។ ក្នុ​ង​ឆ្នាំ២​០១៨​ ការ​ងារ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​សម្រេច​បាន​សមិទ្ធិ​ផល​គួរ​ឲ្យក​ត់​សម្គាល់​ ដោយ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​​ក្រ​ចំ​នួន​៥៩២​ ក្នុង​នោះ ​អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​ថយ​ចុះ​៦,២១​% មក​ទល់​ពេល​នេះ ក្រុង​នៅមា​ន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៦៤៥ ​ស​រុប​អត្រា​២,១៤​%។ ក្រៅ​ពី​នោះ ពិ​ធី​បុណ្យប្រ​ពៃ​ណី​ និង​ទំ​នៀម​ទម្លាប់​ជឿន​លឿន​ បាន​បន្ត​រក្សា​និង​​ប្រា​រព្ធ​ធ្វើ​តាម​សេច​ក្តី​កំ​ណត់​របស់​ក្រឹត្យ​ច្បាប់​ សំ​ណង់​ស្ថា​បត្យ​កម្ម​ត្រូវ​បាន​អភិ​រក្ស​ និង​លើក​​តម្កើង រួ​ម​ចំ​ណែក​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​ ប្រ​ព័ន្ធ​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​ត្រូវ​បាន​វិ​និ​យោគ​ក​សាង​និង​អភិ​វឌ្ឍ​ន៍​។

​​​​​​​​​​​​​​​​​​​​​                             លី​ធាន​-​វិ​មាន​

* ស្រុក​ថ្វយ​សើុង​ ខេត្ត​អាន​យ៉ាង​ រៀប​ចំ​ជោគ​ជ័យ​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​​តិ​ច​ ឆ្នាំ​២០១៩​

ស្រុក​ថ្វយ​សើុង​ មាន​ឃុំ​ចំ​នួន​១៤ ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ប្រ​មាណ​៤៤.៦៨០​គ្រួ​សារ​ និង​មាន​បណ្តា​ជ​​ន​ប្រ​មាណ​១៨២.​០៤៣​នាក់​ ក្នុង​នោះ ​ជន​ជាតិ​ភាគ​តិច​មាន​ប្រ​មាណ​១.១៧០​គ្រួ​សារ  និង​មាន​បណ្តា​ជន​ប្រ​មាណ​៥.៦៩៩​នាក់ ស្រូប​អត្រា​៣,១៣%​។ ក្នុង​ដំ​ណាក់​កាល​២០១៤​ -២០១៩​ មាន​កម្ម​វិ​ធី​និង​គម្រោង​ជា​ច្រើន​ ត្រូវ​បាន​អនុវ​ត្តយ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៅ​តំ​បន់​ជន​​ជាតិ​ភាគ​តិច​។ ការ​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ជាង​។ ជា​ពិ​សេស ​ក្នុង​ឱកា​ស​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​​ខ្មែរ​ ចាម​ សុទ្ធ​តែ​មាន​រៀប​ចំ​ក្រុម​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​គោល​ន​យោ​បាយ ​និង​ជូនអំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​ល។​ ដោយ​បាន​ការ​គិត​គូរ ​និង​យក​ចិត្ត​ទុកដា​ក់​ ទើប​អត្រា​ក្រី​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ចុង​ឆ្នាំ​២០១៨ គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ស្រុក​នៅ​​ប្រ​មាណ​១,៣៨៨​គ្រួ​សារ​ ស្រូប​អត្រា​៣,១១​% (ក្នុង​នោះ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ២៣៦​ ស្រូប​អត្រា​១៧%​) ៕  

យោង​តាម​សារ​ព័ត៌​មាន​ជន​ជាតិ​និង​អភិ​វ្ឍន៍

ចែករំលែកអត្ថបទ