តាមផែនការរបស់ខេត្តសុកត្រាំង “ពិធីបុណ្យអកអំបុក ប្រណាំងទូក-ងសុកត្រាំងលើកទីIV តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០១៩” នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីតាំងជាច្រើនកន្លែង ដូច៖ ទីតាំងវេទិកាប្រណាំងទូក-ង មណ្ឌលក្រុង៥ A វាលបេនបាត់ឌាំង សួនច្បារ៣០មេសា។ល។ ពិធីបុណ្យនេះ មានរៀបចំនូវសកម្មភាពសំខាន់ៗ ដូច៖ កម្មវិធីបើកវគ្គ ពិធីសែនព្រះខែ ពិធីប្រណាំងទូក-ង ផ្សារណាត់តាំងពិព័រណ៍ ពាណិជ្ជកម្មនិងទេសចរណ៍ ពិធីប្រឡងបណ្តែតលយប្រទីប និងស្តារឡើងវិញទូកគែហ៊ៅ ពិធីដង្ហែតាមដងវិថីក្រុង សមោសរសិល្បៈមហាជន និងសម្តែងបង្ហាញសម្លៀកបំពាក់ខ្មែរ សិក្ខាសាលាវិទ្យាសាស្រ្ត តាំងពិព័រណ៍រូបភាពសិល្បៈ ម្ហូបអាហារតាមដងវិថីក្រុង ពានរង្វាន់ប៉េតង់ជើងឯកមិត្តរួមក្រុមទូទាំងប្រទេស។ល។ ដោយឡែក ពានរង្វាន់ទូក-ង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេទិកាប្រណាំងទូក-ងក្រុងសុកត្រាំង។ តាមការគ្រោងទុកនឹងមានទូក-ង បុរស នារីប្រមាណ៦១ទូកនៅក្នុងនិងក្រៅខេត្តចូលរួម (ក្នុងនោះ ទូកក្នុងខេត្តមានប្រមាណ៤៨ ទូកក្រៅខេត្តប្រមាណ១៣)៕
យ្វីអាញ់-មុនី
ពិធីបណ្តែតលយប្រទីប ត្រូវបានរៀបចំនៅដងព្រែក Maspero ក្រុងសុកត្រាំង។
ប្រណាំងទូក-ង ជាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានអភិរក្សនិងពង្រីករហូតមកទល់នឹងសព្វថ្ងៃ។