មហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមស្រុកត្រឹងដេ លើកទី៣ អាណត្តិកាល២០១៩-២០២៤ បានដំណើរការប្រកបដោយជោគជ័យល្អប្រសើរ។
សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកត្រឹងដេ អាណត្តិកាល ២០១៩-២០២៤ បង្ហាញមុខក្នុងអង្គមហាសន្និបាត។
អាណត្តិកាល២០១៤-២០១៩ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់អង្គការសមាជិក រណសិរ្សមាតុភូមិស្រុកត្រឹងដេ បន្តផ្លាស់ថ្មីខ្លឹមសារ ដំណើរការសកម្មភាព ខ្នះខ្នែងឃោសនា ចលនា ប្រជាជនអនុវត្តល្អនូវគោលការណ៍ សេចក្តីសម្រេចរបស់បក្ស គោលនយោបាយក្រឹត្យ ច្បាប់របស់រដ្ឋ។ ចាត់តាំងអនុវត្តមានប្រសិទ្ធភាពនូវការចលនារបស់រណសិរ្ស ការចលនាប្រឡង ប្រណាំងស្នេហាជាតិ លេចធ្លោបំផុតគឺការចលនា "ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ " ចលនារួមវិភាគទានមូលនិធិ"ដើម្បីអ្នកក្រ"ចលនា"ទូទាំងប្រទេសព្រួតដៃ ដើម្បីអ្នកក្រ មិនបោះបង់ចោលអ្នកណានៅក្រោយ " ចលនា "តបស្នងសងគុណ"សកម្មភាពសប្បុរសធម៌សង្គម កម្មវិធីសុខុមាលភាពសង្គមជាដើម។ ក្នុងរយៈពេល៥ឆ្នាំកន្លង ទូទាំងស្រុកបានជួសជុលនិងសាងសង់ថ្មីផ្ទះមហាសាមគ្គីបាន៣៣២ខ្នង ឧបត្ថម្ភអ្នកក្រពិនិត្យនិងព្យាបាលជំងឺ ជួយជនរួមជាតិដែលរងគ្រោះធម្មជាតិ ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ជូនអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យទានជាដើមគិតជាទឹកប្រាក់រាប់សិបពាន់លានដុង។
អាណត្តិកាល២០១៩-២០២៤ មហាសន្និបាតបានឯកភាពអនុវត្តនូវភាគកម្រិតមួយចំនួន៖ រៀងរាល់ឆ្នាំខិតខំអនុវត្តមានកន្លែងតាំងទីលំនៅជាង៩០% បានទទួលស្គាល់ជាកន្លែងតាំងទីលំនៅវប្បធម៌ ប្រជាជនបានទទួលស្គាល់ជាគ្រួសារវប្បធម៌៩០% ចលនាមូលនិធិ "ដើម្បីអ្នកក្រ" ក្នុងទូទាំងស្រុកបាន២ពាន់លានដុង កសាងផ្ទះសាមគ្គី១០០% ជួយគ្រួសារក្រីក្រជាង៥០០គ្រួសារចាកផុតពីភាពក្រីក្រដោយចីរភាព។
មកទល់ពេលនេះ ខេត្តសុកត្រាំងបានអនុវត្តសម្រេចជោគជ័យមហាសន្និបាតតំណាងរណសិរ្សមាតុភូមិនៅមូលដ្ឋាន។ តាមការគ្រោងទុក ថ្ងៃទី៨និង៩ ខែកក្កដា ឆ្នាំ២០១៩ នឹងប្រព្រឹត្តឡើងមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង៕
យ្វីអាញ់-វិមាន