27/05/2019 - 15:53

ភាព​ស្រស់​ស្អាតនៃ​វត្ត​ប​ទុម​​វង្សា

មិនមែ​ន​ជា​កេរ​ដំណែល​វប្ប​ធម៌​ប្រ​វត្តិ​សាស្រ្ត​ល្បី​ឈ្មោះ​របស់​ខេត្ត​ទេ ប៉ុន្តែ​វត្ត​បទុម​វង្សា​ (សំ​រោង​) សង្កាត់​៥ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កំ​សាន្ត​យ៉ាង​កុះ​ករ​។ យោង​តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះគុ​ណ​ លី​មិញ​​ឌឹក​ ព្រះ​ចៅ​អធិ​ការ​វត្ត​ ៖ វត្ត​បទុម​វង្សា​មាន​អា​យុ​កាល​ជាង​៣០០​ឆ្នាំ ឆ្លង​កាត់​ការ​ជួស​ជុល​ជា​ច្រើន​លើក​ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​នៃ​ជន​រួម​ជាតិ​ខ្មែរ​ដដែ​ល​។ ដូច្នេះ​ ភ្ញៀវ​ទេស​ចរ​មក​ទី​នេះ​ មិន​ត្រឹម​តែ​ស្រូប​យក​ខ្យល់​អាកា​ស​ដ៏បរិ​សុទ្ធ ប្រា​ថ្នា​សេច​ក្តី​សុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ទស្ស​នា​ស្ថា​បត្យ​កម្ម​ដ៏​វិ​ចិត្រ​ ដិត​ដាម​ដោយ​វប្ប​ធម៌​ខ្មែរ​ ដែល​បាន​បង្ហាញ​ច្បាស់​តាម​​រយៈ​សំ​ណង់​ស្ថា​បត្យ​កម្ម​ ដូចជា កុដិ​សា​លា​ ព្រះ​វិ​ហារ​ និង​ចេតិយ​៘ ជាក់​ស្ដែង​សំ​ណង់​នី​មួយ​ៗ​មាន​លក្ខណ​ពិ​សេស​ តាំង​ពី​ការ​លាប​លន​ ស្ថាប​ត្យកម្ម​ជា​ដើម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ស្ថា​បត្យ​កម្ម​មាន​លក្ខណ​ពិ​សេស​ដោយ​ឡែក​ជាង​វត្ត​ខ្មែរ​នា​នា ​លើ​ភូមិ​សាស្ត្រ​ខេត្ត​។

យ្វី​អាញ់​ - លេង​មី

ព្រះពុទ្ធប​ដិ​មា​ដ៏ធំ​កំ​ពុងក​​សាង​ មាន​បណ្ដោយ​ប្រ​មាណ​៦៣​ម៉ែត្រ​ កម្ពស់​២២,៥​ម៉ែត្រ​ តាម​ការ​គ្រោង​ទុក​ចំនួ​ន​ទឹក​ប្រាក់​ក​សាង​ជិត​ ២០ពាន់​លានដុង​ ក​សាង​សម្រេច​នៅឆ្នាំ​​​២០២០​ខាងមុ​ខ។

ជ្រុង​មួយ​នៃទិដ្ឋ​ភាពដ៏​ស្ងៀម​ស្ងាត់​របស់​វត្ត​សំ​រោង​។

ធម្ម​សា​លា​ត្រូវ​បាន​ក​សាង​ឡើង​ដោយ​ទឹក​ប្រាក់​ជាង​១៤​ពាន់​លាន​ដុងមាន​ក្បូរ​ក្បាច់​ល្អ​បណ្ដាច់​នៅ​ខេត្ត​សុក​ត្រាំ​ង។​ 

ចេតិយ​ក្នុង​វត្ត​លាប​ពណ៌​ខៀវ​ប្រ​ផេះ​ជាង​១០​ឆ្នាំ​ហើយ​ នៅ​តែ​រក្សា​បាន​ពណ៌​ដ​ដែល​ ទាក់​ទាញ​យុវ​ជន​មក​ទស្ស​នាកំ​សាន្ត​ និង​ថត​រូប​ទុក​ជាអនុស្សាវ​រីយ៍។​

តាម​សង​ខាង​ផ្លូវ​តាំង​ពីខ្លោងទ្វារ​ចូល​មក​ បាន​ដាំ​ដើម​ស្លា​គ្រប់​ប្រ​ភេទ​បង្ក​បាន​បរិ​យា​កាស​យ៉ាង​ត្រ​ជាក់​។ ​

 

ចែករំលែកអត្ថបទ