មណ្ឌលអេកូទេសចរណ៍Sala ទើបបើកដំណើរការត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវមានចំនួនច្រើនប្រមាណ៥០០ដល់១០០០នាក់។ នេះជារមណីយដ្ឋានទេសចរណ៍បៃតង ដោយរំពឹងថា ជាចំណុចថ្មីមួយនៅលើផែនទីទេសចរណ៍របស់ខេត្តវិញឡុងនិយាយដោយឡែក និងវាលរាបទន្លេគឺវឡុងនិយាយរួម។
ទិដ្ឋភាពទាំងមូលនៃមណ្ឌលអេកូទេសចរណ៍ Sala។
ឋិតនៅចម្ងាយពីមជ្ឈមណ្ឌលក្រុងវិញឡុង ប្រហែល២៥គីឡូម៉ែត្រ មណ្ឌលអេកូទេសចរណ៍ Sala មានផ្ទៃដីប្រមាណ២០ហិកតា ឋិតនៅលើភូមិសាស្រ្តឃុំថាញ់ទ្រុង ស្រុកតាមប៊ិញ មានកម្រិតទុនវិនិយោគជាង៤០ពាន់លានដុង ដោយមានសំណង់ជាច្រើន នាំមកនូវសកម្មភាពឆ្លងកាត់ពិសោធន៍យ៉ាងជក់ចិត្តនៃតំបន់ជនបទណាមបូ។
ចំណុចលេចធ្លោនៅមណ្ឌលទេសចរណ៍ គឺមានមណ្ឌលលេងកម្សាន្តចំនួន២៖ Sala Farm និង Sala Amazing។ Sala Farm មានទំហំផ្ទៃដី ៥ហិកតា ត្រូវបានរចនាប្លង់ដូចជាកសិដ្ឋាន មានវាលស្រែ ស្រះត្រី ចម្ការបន្លែ ទ្រុងក្រោលចិញ្ចឹមសត្វ និងបណ្ដុំទីធ្លាលេងល្បែងប្រជាប្រិយ។ Sala Amazing ត្រូវបានវិនិយោគតាមទិសដៅទំនើប បង្កបរិយាកាសខុសប្លែកទាំងស្រុងពី Sala Farm។ នៅទីនេះមានប្រព័ន្ធស្រះសម្រាប់ងូតទឹក ប្រណាំងទូក ចាត់តាំងលេងកម្សាន្ត ជាលក្ខណៈសមូហភាព។ ជាពិសេស មណ្ឌល Sala Amazing នៅទាំងមានព្រលានកីឡាវាយកូនគោលយ៉ាងជក់ចិត្តទៀតផង - ព្រលានកីឡាវាយកូនគោលនៅលើស្រះ បង្កជាចំណុចថ្មី ប្លែកសម្រាប់ភ្ញៀវទេសចរ។ ប្រព័ន្ធផ្ទះសម្រាកលម្ហែកាយ ត្រូវបានសាងសង់ពាសពេញក្នុងមណ្ឌលអេកូទេសចរណ៍ បង្កលក្ខណសម្បត្តិជូនភ្ញៀវទេសចរអាចសម្រាកសម្រាន្ត ឬងាយស្រួលក្នុងការរៀបចំសកម្មភាពក្រុមជាដើម។ នៅមណ្ឌលទេសចរណ៍ ថែមទាំងមានមណ្ឌល ដើរទស្សនាកម្សាន្ត មានដូចអាគារដាក់តាំងឧបករណ៍កសិកម្មបុរាណ មណ្ឌលចម្ការផ្លែឈើផ្ដល់ផលានុផលខួបឆ្នាំ មណ្ឌលស្ទូចត្រី កម្សាន្ត។ល។ ដែលសមស្របជាមួយនឹងសកម្មភាពជាក្រុម ។
ជាមួយនឹងកម្រិតតម្លៃសំបុត្រចូលទស្សនាកម្សាន្ត៦០.០០០ដុង/នាក់ ភ្ញៀវទេសចរអាចរួមជា មួយសាច់ញាតិ និងមិត្តភក្តិឆ្លងកាត់បទពិសោធន៍ លេងកម្សាន្តប្រកបដោយផាសុកភាព នៅមណ្ឌលអេកូទេសចរណ៍Sala ក្នុងរដូវវិស្សមកាលពោរពេញដោយភាពសប្បាយរីករាយ អមដោយលំហបៃតងដែលដិតដាមដោយលក្ខណៈ ជីវភាពនៅភូមិភាគខាងលិច៕
អាយឡាម-ប្រែសម្រួល៖ ថាច់ធី