សមោសរចម្រៀង របាំ តន្ត្រីខ្មែរណាមបូ លើកទី១ - ឆ្នាំ២០១៩ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ០២ ដល់ថ្ងៃ០៩ ខែមេសា ឆ្នាំ២០១៩ ទាក់ទាញបានបេក្ខជនជាង៣០០នាក់មកពីខេត្តនានា ដូច៖ ត្រាវិញ គៀងយ៉ាង និងខេត្តសុកត្រាំងចូលរួម។ រួមមាន១២៥ឈុតចម្រៀង របាំ តន្រ្តី ស្ងើចសរសើរបក្ស អ៊ំហូ ជាទីគោរព ស្ងើចសរសើរចំណងសាមគ្គី ស្នេហាយុវវ័យ ភូមិ ស្រុកផ្លាស់ថ្មី ស្នេហាមាតុភូមិ និងពិធីបុណ្យប្រជាប្រិយជាដើម៘ ដិតដាមដោយលក្ខណៈវប្បធម៌ជនរួមជាតិខ្មែរណាមបូ... ។
“របាំជូនពរ” របស់ក្រុមរបាំវត្តព្រះបួនព្រះភ័ក្ត្រ ឃុំភូតឹង ស្រុកចូវថាញ់។
បេក្ខជនសុើងធីយីវ ក្រុមតូរ្យតន្ត្រីវត្តព្រះបួនព្រះភ័ក្ត្រឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង សំណេះសំណាល៖” សមោសរសិល្បៈប្រព្រឹត្តឡើងស្របនឹងបរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច្នេះ ប្អូនក៏សម្តែងរបាំ “ជូនពរឆ្នាំថ្មី “។ ឆ្លងតាមរយៈឈុតសម្តែងនេះ ប្អូនក៏សូមផ្ញើនូវបិយវាចាជូនពរឆ្នាំថ្មីចំពោះមាមីងខ្មែរ ក៏ដូចជាបង្ហាញឲ្យពុកម៉ែ បងប្អូនបានដឹងនិងមោទនភាពពីយុវវ័យជំនាន់ប្អូននៅតែប្តេជ្ញាចិត្តរក្សានិងពង្រីកក្បាច់របាំ បទចម្រៀងនិងចង្វាក់ភ្លេងជនជាតិ”។ សមាជិកក្នុងក្រុមរបស់ប្អូនភាគ ច្រើនគឺជាកម្មករ ដូច្នេះការហ្វឹកហាត់បានតែពេលយប់ប៉ុណ្ណោះ ហើយគ្រប់គ្នាតែងមានចិត្តតែមួយ គឺស្រឡាញ់ចម្រៀង របាំ និងតន្ត្រីខ្មែរ។
បេក្ខជនថាច់ង៉ុកស៊ាន នៅក្រុងសុកត្រាំង ឲ្យដឹង៖ “ ប្អូនស្រឡាញ់ចូលចិត្តចម្រៀង របាំ តន្ត្រីខ្មែរតាំងពីតូចម៉្លេះ កាលបើបានដឹងថា ខេត្តចាត់តាំងសមោសរសិល្បៈ ប្អូនក៏សូមចូលក្រុមតូរ្យតន្ត្រីវត្តព្រះបួនព្រះភ័ក្ត្រដើម្បីហ្វឹកហាត់។ បានចូលរួមប្រឡងសម្តែងខ្ញុំសប្បាយចិត្តណាស់ ព្រោះអី មានឱកាសបញ្ចេញសមត្ថភាពច្រៀងរាំ ដើម្បីគ្រួសារ មិត្តភ័ក្ដិ និងមាមីង ខ្មែរទស្សនា”។ ដោយការស្រឡាញ់ពេញចិត្ដតូរ្យតន្ត្រីនេះហើយ បានជាកូនចៅខ្មែរជាច្រើនបានសូមចូលវត្តអារាមដើម្បីរៀន ប្រគំភ្លេងប្រពៃណីរបស់ជនជាតិ។ ប្អូនម៉ាយទ្រុងតិន សិស្សថ្នាក់ទី៩ សាលាអនុវិទ្យាល័យសង្កាត់៤ ក្រុងសុកត្រាំង សំណេះសំណាល៖ ៉ ប្អូនចូលចិត្តស្ដាប់ភ្លេងពិណពាទ្យនេះណាស់ ទើបសូមពុកម៉ែចូលវត្តមហាទប់រៀន។ ជាង៤ឆ្នាំមកនេះ ប្អូនអាចប្រគំភ្លេងពិណពាទ្យបានស្ទាត់ ចូលរួមនឹងក្រុមប្រគំបម្រើក្នុងវត្ត និងពិធីបុណ្យទានផ្សេងៗជូនមាមីងខ្មែរទូទាំងខេត្តសុកត្រាំង។ ក្រុមភ្លេងរបស់ប្អូនក៏បានចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ក្រុងដែរ តែងតែជាប់ចំណាត់ថ្នាក់លេខ១។ នេះជាលើកដំបូង ដែលពួកប្អូនចូលរួមប្រឡងថ្នាក់តំបន់ណាមបូ ភ័យផងអរផង ហើយក៏សង្ឃឹមថានឹងទទួលបានចំណាប់ថ្នាក់ខ្ពស់”។
សិល្បករឆ្នើម ឡឹមវិញភឿង សមាជិកនៃគណៈមេប្រយោគ ឲ្យដឹង៖ “ ឆ្លងតាមរយៈការប្រឡង តាំងពីគុណភាពឈុតសម្តែង ឃើញថា បេក្ខជនគ្រប់រូបសុទ្ធសឹងបានត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ តាំងពីសំនៀង ក្បាច់រាំ និងសម្លៀកបំពាក់ សមស្របនឹងសម្រស់វប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ ជាពិសេស បេក្ខជនជាច្រើនរូប ទោះបីវ័យនៅក្មេងក៏ដោយ ប៉ុន្តែប្អូនៗចេះជ្រើសបទចម្រៀងសមស្របនឹងសំនៀងក្បាច់រាំ សមស្របនឹងបទភ្លេង; ប្រគំភ្លេងពិណពាទ្យក៏ស្ទាត់ជំនាញ មានការច្នៃប្រតិដ្ឋយ៉ាងប៉ិនប្រសប់។ នេះគឺជាកម្លាំងស្នូល រួមចំណែកទៅក្នុងការអភិរក្ស និងពង្រីកវប្បធម៌ល្អឥតខ្ចោះរបស់ជនជាតិខ្មែរ”។
តាមលោកង្វៀងវ៉ាន់បូង ប្រធានគណៈចាត់តាំង នាយកស្ថានីយវិទ្យុ-ទូរទស្សន៍សុកត្រាំង សមោសរចម្រៀង របាំ តន្ត្រីខ្មែរណាមបូលើកទី១ ឆ្នាំ២០១៩ គឺជាឱកាសមួយសម្រាប់ក្រុមសិល្បៈខ្មែរជំនាញប្រទះឃើញ និងជ្រើសរើសបានបេក្ខជន ដែលមានទេពកោសល្យច្រៀងពីរោះ រាំល្អ និងចេះលេងភ្លេង។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្ស ពង្រីកតម្លៃ វប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិខ្មែរ; ក៏ដូចជាបម្រើតម្រូវការទទួលផល វប្បធម៌របស់ជនរួមជាតិខ្មែរណាមបូកាន់តែបានល្អប្រសើរ៕
យ្វីអាញ់-លេងមី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។