ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/04/2019 - 11:12

អ​នុ​រដ្ឋ​មន្រ្តី​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឡេ​សើុង​ហាយ​អញ្ជើញ​​ចូល​រួម​​​កិច្ច​​ប្រ​​ជុំ​​គណៈ​​ចាត់​​តាំង​​​ម​​ហា​​សន្និ​​បាត​​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ​

សម​មិត្ត​ ឡេ​សើុង​ហាយ​ អនុ​រដ្ឋ​មន្រ្តី ​អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​យល់​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នៃ​គណៈ​ចាត់​តាំង​ម​ហា​សន្និ​បាត​តំ​ណាង​ជន​​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ​ លើក​ទី​ III ឆ្នាំ​២០១៩​។

អ​នុ​រដ្ឋ​មន្រ្តី​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឡេ​​សើុង​ហាយ​

ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ​។

​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ត្រឹង​ហ្វាង​យ៉ៀង ​ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាស​នា​​ អនុ​ប្រ​ធាន​​គណៈ​ប្រ​ចាំ​ការ​ម​ហា​សន្និ​បាត​ បាន​ជូន​រ​បាយ​ការណ៍​ពី​ផែន​ការ​ចាត់​តាំង​ម​ហា​សន្និ​បាត​។ តាម​រយៈ​នោះ​ ម​ហា​សន្និ​បាត​គឺ​ឱកាស​ដើម្បី​ផ្ដល់​កិត្តិ​យស​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​ស​មូ​ហ​ភាព​ បុគ្គល​គំ​រូ​ជឿន​លឿន​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ស​ម័យ​ធ្វើ​ស​មា​ហរណ​កម្ម​និង​ អភិ​វឌ្ឍ​ប្រ​ទេស​ដំ​ណាក់​កាល​២០០៩-​២០១៩​ វាយ​តម្លៃ​ពី​ស្នា​ដៃ​និង​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ការ​​ងារ​ជន​ជាតិ​ គោល​ន​យោ​បាយ​ជន​ជាតិ​ អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក​សាង​ជនបទ​ថ្មី​ដំ​ណាក់​កាល​២០១៤-២០១៩ ​បោះ​ឆ្នោត​ជ្រើស​គណៈ​​ប្រតិ​ភូ​តំ​ណាង​ចូល​រួម​ម​ហា​សន្និ​បាត​តំណាង​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ទូ​ទាំង​ប្រ​ទេស​ លើក​ទី​II​ ឆ្នាំ២០២០​។​

ស​មា​ជិក​គណៈ​ចាត់​តាំង​ប្រ​មូល​ផ្តុំ​ពិ​ភាក្សា​អំ​ពី​ពេល​វេ​លា​ និង​ជ្រើស​យក​ស្រុក​វិញ​ឡើយ​ជា​ភូមិ​ភាគ​ចាត់​តាំង​ម​ហា​សន្និ​បាត​គំ​រូ​ ដើម្បី​ដក​បទ​ពិ​សោធន៍​សម្រាប់​ស្រុក​ផ្សេង​ៗ​។​ ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ​ តាម​ការ​គ្រោង​ទុក​នឹង​ធ្វើ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ ហើយ​សម្រេច​រួច​រាល់់​មុន​ថ្ងៃ​៣០​ ខែ​វិច្ឆិ​កា​ ឆ្នាំ​​២០១៩​។ ស​មា​ជិក​គណៈ​ចាត់​តាំង​ឯក​ភាព​ខ្ពស់​ក្នុង​ការ​ជ្រើស​តាំង​ អ្នក​តំ​ណាង​ចូល​រួម​ ធា​នា​រចនា​សម្ព័ន្ធ​តាម​សម​ស​ភាព​ជន​ជាតិ​ កម្រិត​អា​យុ​ភេទ ​វិ​ស័យ​ មាន​គុណ​សម្បត្តិ​ន​យោ​បាយ​ សីល​​ធម៌​ល្អ ​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ មាន​ការ​រួម​ចំ​ណែក​​ច្រើន​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ និង​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។ អត្រា​អ្នក​តំ​ណាង​​ចូល​រួម​ជា​ស្រ្តី​ភេទ​ សម្រេច​អប្ប​បរ​មា​៣០​%។​

បន្ទាប់​ពី​ស្តាប់​គណៈ​ចាត់​តាំង​ ធ្វើ​​រ​បាយ​ការណ៍​ពី​ផែន​ការ​និង​ការ​ផ្តល់​មតិ​យោ​បល់​របស់​ស​មា​ជិក​ក្នុង​អង្គ​ប្រ​ជុំ​ អនុ​រដ្ឋ​មន្រ្តី​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ឡេ​​សើុង​ហាយ​ ផ្តល់​ព័ត៌​មាន​ និង​ពន្យល់​បន្ថែម​នូវ​លក្ខនិ្តកៈ​មួយ​ចំ​នួន​ក្នុង​ការ​ងារ​ចាត់​តាំង​ម​ហា​សន្និ​បាត​ដែល​ភូមិ​ភាគ​នៅ​មាន​ភាព​ប្រ​ទាំង​ប្រ​ទើស​។ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិកា​រ​ជន​ជាតិ​ ឡេ​​សើុង​ហាយ​ សង្ឃឹម​ថា​ បង្អែក​លើ​ភារ​កិច្ច​ជាក់​ស្តែង​ដែល​ប្រ​គល់​ជូន​ស្ថា​ប័ន​ គណៈ​ ផ្នែក​ជា​ស​មា​ជិក​គណៈ​ចាត់​តាំង​ម​ហា​សន្និ​បាត​ គប្បី​ផ្តុំ​កម្លាំង​អនុ​វត្ត​ភារ​កិច្ច​ ធា​នា​ត្រូវ​តាម​ផែន​ការ​ដាក់​ចេញ​ ដើម្បី​ចាត់​តាំង​ម​ហា​​សន្និ​បាត​ជោគ​ជ័យ​​ មាន​ទ្រង់​ទ្រាយ​សម​ស្រប​ ជាក់​ស្តែង​ ប្រ​កប​​ដោយ​ប្រ​សិទ្ធ​ភាព​ បង្ក​បាន​នូវ​សម្ទុះ​យ៉ាងពុះ​ពោរ​និងមោទ​ន​ភាព​ ក្នុង​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​៕

យោងៈ​ កា​សែត​ជន​ជាតិ​និង​អ​ភិ​វឌ្ឍន៍-​ប្រែៈ​ មុ​នី

ចែករំលែកអត្ថបទ