09/04/2019 - 17:30

​ជក់​ចិត្ត​នឹង​សិល្បៈ​ប្រ​ពៃ​ណី ​

ផ្តើម​ពី​យុវ​នា​រី​ចេះ​ច្រៀង​តែ​បទ​យុវ​វ័យ​ ប៉ុន្តែ​ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​សិល្បៈ​ ឡឹម​ធី​យៀង​ (កើត​ឆ្នាំ១​៩៩៥​) នៅ​ភូមិ​បឹង​​កក់​ ឃុំ​ភូ​មី​ ស្រុក​មីស្វៀង​ ខេត្ត​សុកត្រាំង​បាន​បង្ហាញ​ពី​ទេព​កោ​សល្យ​របស់​ខ្លួន​ឆ្លង​តាម​រយៈ​ចម្រៀង​ប្រ​ពៃ​ណី​។ ជា​មួយ​នឹង​ទឹក​​ដម​សំ​ឡេង​ដ៏​ពី​រោះ​ គួប​ផ្សំ​នឹង​កាយ​វិ​ការ​​ទន់​ភ្លន់​ យៀង​ទ​ទួល​បាន​ជ័យ​លា​ភី​លេខ​១​ នៅ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី​១​ឆ្នាំ​២០១៨ នៅ​សុក​ត្រាំង​។

ឡឹម​ធី​យៀង​ ទ​ទួល​ជ័យ​លា​ភី​លេខ​១​នៅ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជាប្រិយ​ខ្មែរ​​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​១ ឆ្នាំ​២០១៨​ នៅ​សុក​ត្រាំង​។​

ជ​ីវ​ភាព​គ្រួ​សារ​ក្រ​ អា​យុ​៥​ឆ្នាំ​ ឡឹម​ធី​យៀង​ បាន​ទៅ​តាម​ឪ​ពុក​ម្តាយ​ដើរ​សម្ដែង​នឹង​​ក្រុម​សិល្បៈ​ម​ហា​ជន​ខ្មែរ​រ៉ង​រ៉ង​។ កាល​នៅ​ក្មេង​ ទៅ​តាម​ក្រុម​សិល្បៈ​​យៀង​ច្រៀង​បទ​ចម្រៀង​​កុ​មារ​។ ពេល​ធំ​ដឹង​ក្តី​ ប្អូន​ច្រៀង​បទ​ចម្រៀង​ យុវ​វ័យ​បម្រើ​ទស្ស​និក​ជន​។ យៀង​ ឲ្យ​ដឹង​៖ “ប្អូនមាន​សំ​ណាង​ពី​ព្រោះ​ឪ​ពុក​ម្តាយ​ជា​តួ​ឯក​ល្ខោន​ គាត់​ណែ​នាំ​ឲ្យ​ប្អូន​ចេះ​ច្រៀង​រាំ​។​ ពិ​សេស​ ប្អូន​ចេះ​សម្តែង​តាំង​ពី​ក្មេង​ម៉្លេះ​ ម៉្លោះ​ហើយ​ទំ​នុក​ច្រៀង​  ចង្វាក់​រាំ​ ដូច​៖ ​រាំ​វង់​​សា​រា​វ៉ាន់​ ឡាំ​ឡាវ​ ។ល។ ប្អូន​ចេះ​រាំ​ទាំង​អស់​។ ក្រៅ​ពី​នោះ​ ពេល​ណា​មិន​ទៅ​សម្តែង​ជា​មួយ​ក្រុម​ ប្អូន​ទៅ​តាម​​ក្រុម​តន្រ្តី​ច្រៀង​រោង​ការ​​បុណ្យ​ទាន​ នៅ​តាម​វត្ត​ និង​ភូមិ​ស្រុក​។ ហេតុ​នោះ ​ប្អូន​ចេះ​ចាំ​បទ​ចម្រៀង​​ខ្មែរ​ច្រើន​ទំ​នុក​ និង​ក្លាយ​ជា​អា​ជីព​ជំ​រុញ​ឲ្យ​ប្អូន​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​”។​

ជា​កូន​នៃ​គ្រួ​សារ​សិល្បៈ​និង​ចូល​រួម​សម្តែង​​ខួប​ឆ្នាំ​ ម៉្លោះ​ហើយសម្រាប់​យៀង​ សម្តែង​លើ​​ឆាក​គឺជា​​ការ​ធម្ម​តា។​ ប៉ុន្តែ​ដើម្បី​យក​ជ័យ​លា​ភី​ លើ​បេក្ខ​ជន​រាប់​រយ​នាក់​និង​បាន​គណៈ​មេ​ប្រ​យោគ​​​ទ​ទួល​ស្គាល់​ស​មត្ថ​ភាព​ ជូន​ជ័យ​លា​ភី​លេខ​១​ នៅ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​១​នៅ​ខេត្ត​សុក​ត្រាំង​ សម្រាប់​យៀង​គឺ​ជា​ដំ​ណាក់​ការ​ហាត់​ពត់​លត់​ដំ​ដ៏​លំ​បាក​មួយ​។ យៀង​ ឲ្យ​ដឹង​៖ “ក្រោយ​ពី​រ​យៈ​​ពេល​ជាង​១​ខែ​ធ្វើ​ការ​ហាត់​សម​ ប្អូន​ធុញ​ទ្រាន់​ និង​ចង់​បោះ​បង់​ពាក់​កណ្តាល​ការ​។ ពី​ព្រោះ​ ចម្រៀង​ប្រ​ជា​ប្រិយ​គឺ​ជា​ទម្រង់​បទ​ចម្រៀង​ប្រ​ពៃ​ណី​ ទាម​ទារ​យើង​ត្រូវ​មាន​ខ្យល់​វែង​​ទាំង​កាយ​​វិ​ការ​ត្រូវ​សម​ស្រប​នឹង​បទ​ចម្រៀង​។ អា​ស្រ័យ​ បាន​ឪ​ពុក​ម្តាយ​លើក​ទឹក​ចិត្ត​ ជួយ​ណែ​នាំ​ពី​ទំ​​នុក​ច្រៀង ​ក៏​ដូច​ជា​កាយ​វិ​ការ​ ទើប​ប្អូន​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​សម្តែង​លើ​ឆាក​។ ពេល​ដឹង​ថា​ ខ្លួន​ទ​ទួល​បាន​ជ័យ​លា​ភី​លេខ​១​ ប្អូន​រំ​ភើប​ចិត្ត​ ខ្លាំង​ណាស់​។ ផ្តើម​ពី​នោះ ​ប្អូន​យល់​ឃើញ​ថា​ ឪ​ពុក​ម្តាយ​បាន​ផ្តល់​ទេព​កោ​សល្យ​ខាង​ចម្រៀង​​ប្រ​ពៃ​ណី​ ទើប​ប្អូន​ខំ​ប្រឹង​រៀន​សូត្រ​ ដើម្បី​ពង្រីក​ ទេព​កោ​សល្យ​ដែល​មាន​ស្នង​បន្ត​មុខ​ជំ​នាញ​សិល្បៈ​របស់​ឪ​ពុក​ម្តាយ​”។ ដើម្បី​លើក​កម្ពស់​​វិជ្ជា​ជីវៈ​ បម្រើ​មជ្ឈ​ដ្ឋាន​សិល្បៈ​ខ្មែរ​បាន​ល្អ​ យៀង​​ចូល​រៀន​ថ្នាក់​ដំ​បូង​សិល្បៈ​ល្ខោន​បា​សាក់​នៅ​សា​លា​មធ្យម​សិក្សា​វប្ប​ធម៌​សិល្បៈ​សុក​ត្រាំង​។ យៀង​ ចែក​រំ​លែក​៖ “តាំង​ពី​នោះ ​ប្អូន​កាន់​តែ​​មាន​ភាព​ជឿ​ជាក់​ពេល​ទៅ​តាម​ឪ​ពុក​ម្តាយ​ សម្តែង​សិល្បៈ​ ល្ខោន​បា​សាក់​។ ពិ​សេស​ ប្អូន​នឹង​ខិត​ខំ​ហាត់​ឲ្យ​បាន​ស្ទាត់​ជំ​នាញ​នូវ​ទម្រង់​សិល្បៈ​ទាំង​៣ ​គឺ​ទម្រង់​ចម្រៀង​យុវ​វ័យ​ ចម្រៀង​​ប្រ​ពៃ​ណី​និង​សិល្បៈ​ល្ខោន​បាសាក់​”។​

ដោយ​ការ​ស្រ​ឡាញ់​ជក់​ចិត្ត​សិល្បៈ​ គួប​ផ្សំ​​នឹង​ទឹក​ដម​សំ​ឡេង​ដ៏​ពី​រោះ​ និង​មាន​ទេព​កោ​សល្យ​ក្នុង​ការ​សម្តែង​ បាន​ជួយ​ឲ្យ​យៀង​កាន់​​តែ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ពេល​សម្តែង​ សិល្បៈ​ល្ខោន​បា​សាក់​។ សង្ឃឹម​​ថា ទេព​​កោ​សល្យ​របស់​ប្អូន​និង​មាន​ការ​រីក​ចម្រើន​ជាង​ទៀត​ ដើម្បី​បម្រើ​ជូន​តម្រូវ​ការ​ទទួល​ផល​វប្ប​ធម៌​របស់​​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុកត្រាំង​និង​ទូ​ទាំង​ណាម​បូ៕​                           ​​​​

លី​ធាន​-មុ​នី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹម​ធី​យៀង​