កម្មាភិបាលគណៈជនជាតិក្រុងកឹងធើ ចែកជូនឯកសារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរដល់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។ រូបថត៖ ង៉ុកក្វៀង
តាមគម្រោង ដើម្បីផ្ដល់ព័ត៌មាន ផ្សព្វផ្សាយអំពីជនជាតិ សាសនា ពង្រីកបាននូវប្រសិទ្ធភាព នោះគឺបំប៉នហ្វឹកហ្វឺនចំណេះដឹង បំណិន វិជ្ជាជីវៈសារព័ត៌មាន ផ្សព្វផ្សាយអំពីជនជាតិ សាសនា។ មុខសញ្ញាបានបំប៉ន ហ្វឹកហ្វឺនគឺកម្មាភិបាលបំពេញការងារជនជាតិ កម្មាភិបាលបំពេញការងារសាសនា អ្នកយកព័ត៌មាន អ្នករៀបរៀងរបស់ស្ថាប័នសារព័ត៌មាន កម្មាភិបាលផ្ដល់ព័ត៌មាន ផ្សព្វផ្សាយនៅមូលដ្ឋាន តំបន់ព្រំដែន អ្នកមានប្រជាប្រិយភាព ប្រធានភូមិនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ កម្មាភិបាលបំពេញការងារព័ត៌មាន ផ្សព្វផ្សាយរបស់អង្គការនយោបាយ-សង្គម អ្នកមុខអ្នកការសាសនា អ្នកបួសនៃអង្គការសាសនា មគ្គុទេ្ទសក៍ទេសចរណ៍។ ភារកិច្ចផ្សេងៗទៀត គម្រោងនឹងផ្សព្វផ្សាយកសាងបធានបទ ចងក្រងឯកសារបម្រើសកម្មភាពផ្នែកព័ត៌មាន ផ្សព្វផ្សាយអំពីជនជាតិ សាសនា។ ក្រៅពីផ្សព្វផ្សាយអំពីជនជាតិ សាសនា ប្រពៃណីប្រជាជាតិវៀតណាម តម្លៃនៃជំនឿសាសនាក្នុងជីវភាពសង្គម បង្កើនផែនមហាសាមគ្គីជនជាតិ សាមគ្គីសាសនាក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ក្នុងនោះ ផ្សព្វផ្សាយគោលនយោបាយច្បាប់និងប្រតិបត្តិគោលនយោបាយច្បាប់អំពីជនជាតិ ជំនឿ សាសនា ផ្សព្វផ្សាយអំពីប្រពៃណី ស្មារតីស្នេហាជាតិរបស់ប្រជាជាតិវៀតណាមក្នុងបុព្វហេតុកសាងការពារមាតុភូមិ ការពារអធិបតេយ្យដែនដី ផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម ពង្រីកនិងអភិរក្សអត្តសញ្ញាណវប្បធម៌វៀតណាម។ល។
ចំពោះរូបភាពផ្សព្វផ្សាយ ដំណើរការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយលើទំព័រកាសែត ទស្សនាវដ្ដី សារព័ត៌មានអេឡិចត្រូនិក បណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗ (រួមមាន ផលិតផលសារព័ត៌មាន ទស្សនាវដ្ដីបម្រើជនជាតិភាគតិច បម្រើសាសនិក អ្នកមុខអ្នកការ សាសនា អ្នកបួសនៅតាមអង្គការសាសនា)។ ទន្ទឹមនឹងនោះ រៀបចំសកម្មភាពស្វែងយល់អំពីជនជាតិ តម្លៃរបស់សាសនាក្នុងសង្គម ឆ្លងតាមរយៈសិក្ខាសាលា ពិធីប្រឡង ពិគ្រោះច្បាប់ ឃោសនាផ្សព្វផ្សាយ តាមរយៈកិច្ចការបរទេស សកម្មភាពរបស់គ្រឹស្ថានអប់រំ និងបណ្តុះបណ្តាល សកម្មភាពវប្បធម៌-សិល្បៈ ទេសចរណ៍ សកម្មភាពរបស់អង្គការនយោបាយ-សង្គម អង្គការសាសនានិងអង្គការដែលជាប់ពាក់ព័ន្ធផ្សេងៗជាច្រើន៕
យោងៈកាសែតអេឡុិកត្រូនិចរដ្ឋាភិបាល-មុនី