ក្លឹបវប្បធម៌សិល្បៈខ្មែរណាមបូនៃមហាវិទ្យាល័យភាសាវប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូ សាកលវិទ្យាល័យត្រាវិញ។ បានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០០៩ គិតដល់ពេលនេះជិត១០ឆ្នាំ ក្លឹបបានក្លាយជាទីលានកំសាន្តមួយដ៏មានប្រយោជន៍សម្រាប់និស្សិត ជាពិសេសបានរួមចំណែក រក្សានិងពង្រីកលក្ខណៈវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរណាមបូ។
ក្លឹបចូលរួមសម្តែងក្នុងកម្មវិធីសម្រស់និទាឃរដូវ ២០១៩នៅទីក្រុងកឹងធើ
លោកគ្រូស៊ើងកាវថាំង អនុប្រធានមុខវិញ្ញាសារវិចិត្រសិល្បៈ និងជាប្រធានក្លឹប បានមានប្រសាសន៍៖ សក្មមភាពរបស់ក្លឹបគឺទាក់ទងនឹងចម្រៀង របាំខ្មែរ ដូចជារបាំប្រជាប្រិយ របាំបុរាណ សម្តែងបង្ហាញអំពីសម្លៀក បំពាក់ខ្មែរ។ ពេលទើបបង្កើត ដោយសារតែពេលវេលាហាត់សមមិនទាន់បានទៀងទាត់ ទើបសមាជិកក្នុងក្លឹបមានចំនួនតិច។ ជិត១០ឆ្នាំកន្លង ក្លឹបតែងរក្សាសកម្មភាព ហើយទាក់ទាញបានសមាជិកចូលរួមជាច្រើន។ ឆ្នាំ២០១០ចំនួនសមាជិក ចូលរួមក្នុងក្លឹបឡើងដល់ជាង៨០នាក់ បច្ចុប្បន្នក្លឹបតែងមានសមាជិកជាង៣០នាក់ធ្វើសកម្មភាពជាប្រចាំនៅរាត្រីថ្ងៃពុធ និងថ្ងៃសុក្ររៀងរាល់សបា្តហ៍។ សមាជិកក្នុងក្លឹបក៏មានមិត្តនិស្សិត ច្រើនថ្នាក់ចូលរួម តែច្រើនបំផុតគឺនិស្សិតថ្នាក់ភាសាខ្មែរ វប្បធម៌ គរុវិទ្យា ឧបករណ៍តន្រ្តី និងមិត្តនិស្សិតថ្នាក់ផ្សេងៗទៀតនៃសាកលវិទ្យាល័យត្រាវិញ ដែលមានចំណង់ចំណូលចិត្តដូចគ្នា។
ចូលរួមក្លឹបនិស្សិតបានលំហែរអារម្មណ៍ជាមួយនឹងបទចំរៀង ចង្វាក់រាំខ្មែរ បានរៀនសូត្រនិងមានបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យ។ ជាពិសេសនិស្សិតបានទំនាក់ទំនង រៀនសូត្រជាមួយសាលារៀននានានៅក្នុងនិងក្រៅខេត្ត ទំនាក់ទំនងជាមួយនិស្សិតបរទេស យ័ញធីអ៊ីលិញ និស្សិតឆ្នាំទី១ផ្នែកភាសាខ្មែរ ឲ្យដឹង៖ “ ក្លឹបបានញុាំងឲ្យពួកប្អូនមានឱកាសបានជួបជុំជិតស្និទ្ធគ្នាជាង។ ជាពិសេសពួកប្អូនបានឆ្លងកាត់បទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌ខ្មែរ ឆ្លងតាមរយៈចង្វាក់រាំបទចំរៀងប្រជាប្រិយ។ល។ ក្លឹបក៏បានញុាំងឲ្យប្អូនមានអារម្មណ៍ ល្ហែល្ហើយក្រោយពីពេលសិក្សាតានតឹង ព្រមទាំងបានបំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួនផង។
ប្រឹងប្រែងព្យាយាមហាត់សម ហេតុនោះក្លឹបក៏ទទួលបានស្នាដៃខ្ពស់ជាច្រើនពេលចូលរួមប្រឡងសម្តែងនៅក្នុងនិងក្រៅខេត្ត។ តួយ៉ាងដូចជានៅក្នុងពិធីប្រឡង “សិល្បៈកីឡា អាជីព គរុវិទ្យាទូទាំងប្រទេស” នៅហាណូយ (២០១២) ក្លឹបទទួលបានមេដាយសំរិទ្ធចំនួន៤។ ទទួលបានរង្វាន់Aចំនួន២ រង្វាន់Bចំនួន២នៅ “ទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ខ្មែរណាមបូលើកទី៧” នៅខេត្តបាកលីវ(២០១៧)។ ឆ្នាំ២០១៨កន្លង ក្លឹបក៏ទទួលបានរង្វាន់B និងរង្វាន់លើកទឹកចិត្តចំនួន២ ព្រមទាំងរង្វាន់បន្ទាប់បន្សំឯទៀតនៅ “សមោសរចម្រៀងប្រជាប្រិយខ្មែរលើកទី១” នៅខេត្តសុកត្រាំង។ល។។ “និស្សិតដែលចូលរួមក្លឹបតែងមានសេចក្តីក្លៀវក្លា ស្រឡាញ់ចូលចិត្តសិល្បៈខ្មែរនិងមានការសាមគ្គីគ្នា។ ជាពិសេសជាងទៀត សមាជិកក្នុងក្លឹបតែងមានគោលបំណងរួមចំណែកថែររក្សានិងពង្រីកនូវលក្ខណៈវប្បធម៌ សិល្បៈរបស់ជនជាតិខ្មែរណាមបូ។ នេះគឺជាលក្ខឋាន ហើយក៏ជាទិសដៅដែលក្លឹបបាននិងកំពុងតែប្រតិបត្តិ ដើម្បីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍” លោកគ្រូស៊ើងកៅថាំងមានប្រសាសន៍មកដូច្នេះ៕
ហិញញ៉ឺ