យោងតាមគណៈកម្មាធិការជនជាតិ ឆ្នាំ២០១៩ គណៈកម្មាធិការជនជាតិ បន្តការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សទូទាំងប្រទេសលើកXII។ បណ្តាសេចក្តីសម្រេច សេចក្តីសន្និដ្ឋានរបស់មជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាសេចក្តីសម្រេចរបស់ រដ្ឋសភា រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីការងារជនជាតិ។ គណៈកម្មាធិការជនជាតិក៏អនុវត្តការពិនិត្យផ្ទៀងផ្ទាត់ វាយតម្លៃ សិក្សាស្រាវជ្រាវកសាងក្រមលក្ខឋានបែងចែកតំបន់ភ្នំ តំបន់ខ្ពស់ និងបែងចែកតំបន់ជនជាតិភាគតិច តំបន់ភ្នំ ទៅតាមកម្រិតនៃការអភិវឌ្ឍ។ បន្តការពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃធ្វើឲ្យសុក្រឹតការកំណត់ទិសកសាងគោលនយោបាយជនជាតិ ដំណាក់កាល២០២១ -២០៣០ តាមទិសដៅរួបរួមគោលនយោបាយជាក់ស្តែង មានប្រសិទ្ធភាព។
អ្នកតំណាងចូលរួមយោបល់នៅសិក្ខាសាលា" ពិនិត្យផ្ទៀងផ្ទាត់ កសាងគោលនយោបាយអាទិភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងបំពាក់បំប៉ន់បណ្តុះបណ្តាលកម្មាភិបាលជនជាតិខ្មែរ នៅតំបន់វាលរាបទន្លេគឺវឡុង" អាស្រ័យគណៈកម្មាធិការជនជាតិចាត់តាំងកាលពីខែតុលា ឆ្នាំ ២០១៨ នៅក្រុងកឹងធើ។ ( រូបៈ ថាញឡុង)
ទន្ទឹមនឹងនោះ ផ្តុំកម្លាំងកសាងគម្រោង រួមវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចតំបន់ជនជាតិភាគតិច តំបន់ភ្នំ តំបន់មានលក្ខណៈលំបាកពិសេស។ សហការស្អិត ល្មួតជាមួយនឹងក្រសួង ផ្នែកពាក់ព័ន្ធពិនិត្យ ផ្ទៀងផ្ទាត់ ថ្លឹងថ្លែង អាទិភាពពង្រាយគ្រប់ប្រភពកម្លាំង អនុវត្តគោលនយោបាយកំពុងមានសុពលភាព។ ក្រៅពីនោះ គណៈកម្មាធិការជនជាតិ នឹងផ្តុំកម្លាំងចង្អុលការបណ្តាភូមិភាគចាត់តាំងជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច គ្រប់លំដាប់ថ្នាក់។ ជម្រុញមាំកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទាក់ទាញការវិនិយោគទុន។ ផ្តុំកម្លាំងចង្អុលការអនុវត្តសេចក្តីសម្រេច គម្រោងអំពីការអភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិច។ល។
ដើម្បីអនុវត្តភារកិច្ចឆ្នាំ២០១៩ លោកឌោវ៉ាន់ចៀង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈជំនាញការបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បានរំលឹកនូវភារកិច្ចសំខាន់ៗដូច៖ ផ្សព្វផ្សាយអនុវត្តឲ្យបានល្អបណ្តាគម្រោងការ គោលនយោបាយជនជាតិកំពុងមានសុពលភាព។ ចូលរួមជាអនុកម្មការឯកសារ កសាងឯកសារមហាសន្និបាតបក្សលើក XIII ។ បម្រើការក្រុមឃ្លាំមើលរបស់គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ស្តីពីកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ប្រចាំការបូកសរុបសេចក្តីសម្រេចលេខ ២៤-NQ/TW ស្តីពីការងារជនជាតិ។ល។ បណ្តានាយកដ្ឋាន អង្គភាពគប្បីធ្វើឲ្យបានល្អការងារកសាងបក្ស។ ពង្រីកតួនាទីអ្នកដឹកនាំផ្សារភ្ជាប់ជាមួយនឹងការអនុវត្តសេចក្តីសម្រេចមជ្ឈិម៤ នីតិកាលXII និងបទបញ្ជា ០៥-CT/TƯ របស់ការិយាល័យនយោបាយ ស្តីពីការជម្រុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ។ បំផុសចលនាប្រឡងប្រណាំងទូលំទូលាយ ច្នៃប្រតិដ្ឋ ប្រសិទ្ធភាព។ បង្កើនការដាស់តឿន ត្រួតពិនិត្យ បែងចែកភារកិច្ចច្បាស់លាស់។ ពង្រីកតួនាទីរបស់ នាយកដ្ឋានភូមិភាគនានា។ល។៕
យោងតាម http://www.cema.gov.vn- បកប្រែ៖ សុផន