11/02/2019 - 15:29

វត្ត​សំ​រោង​ធំ​ “ថ្នាល​”បណ្តុះ​បញ្ញ​វន្ត​ទាំង​ផ្លូវ​ធម៌​ និង​ផ្លូវ​លោក

វត្ត​ម​ហិង្គុទ្យា​​រាម​សំ​រោង​ធំ​ (ចុង​ក្រោម​) ស្ថិត​នៅ​ភូមិ​សំ​រោង​ធំ ឃុំ​មី​ចាញ់ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​។ វត្ត​មិន​ត្រឹម​តែ​ជា​​កន្លែង​ប្រតិ​បត្តិ​ធម៌​អាថ៌​វិន័យ​របស់​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​អប់​រំ​ខាង​ភា​សា ​អក្សរ​សាស្រ្ត​ជាតិ​ទៀត​ផង​ ពិ​សេស​ គឺ​អប់​រំ​ផ្នែក​សីល​ធម៌​ ច​​រិ​យា​សម្បត្តិ​ ឆ្ពោះ​ទៅ​រក​ “សច្ច​ភាព​ សុ​ច​រិត​ និង​យុត្តិ​ធម៌​”។

ព្រះ​ចៅ​អ​ធិ​ការ ព្រះ​ចៅ​អ​ធិ​ការ​រង​​និង​គ្រូ​ចារ្យ​វត្ត​សំ​រោង​ធំ ថត​រូប​អនុស្សាវ​រីយ៍​

ជា​មួយ​នឹង​សិស្ស​។

វត្ត​ម​ហិង្គុ​ទ្យា​រាម​សំ​រោង​ធំ  ក​សាង​នៅ​ឆ្នាំ​១៨៤៥ ឆ្លង​កាត់​១៦​ជំ​នាន់ ព្រះ​ចៅ​អធិ​ការ​វត្ត​ ព្រះ​ចៅ​អ​ធិ​ការ​ជំ​នាន់​នី​មួយ​ៗសុទ្ធ​តែ​ស្នង​បន្ត​ និងពង្រីក​ប្រ​វេ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ព្រះ​ចៅ​អ​ធិ​ការ​ជំ​នាន់​មុន​ៗ​ ក្នុង​ការ​អនុវត្ត​ល្អ​ការ​អប់​​រំ​ខាងធម៌​អាថ៌​វិ​ន័យ​។ ច្រើន​ឆ្នាំ​កន្លង​ វត្ត​សំ​រោង​ធំ​ បាន​បណ្តុះ​បណ្តាល​និង​ឧបត្ថម្ភ​ព្រះ​សង្ឃ​ កូន​ចៅ​ពុទ្ធ​ប​រិ​ស័ទ​ជា​ច្រើន​អង្គ​ និងរូប​ សិក្សា​បាន​ជោគ​ជ័យ​ទាំង​ផ្លូវ​ធម៌​ និង​ផ្លូវ​លោក​។ តួ​យ៉ាង​ដូច​ ៖ ​ប​រិញ្ញាជាន់​ខ្ពស់​ ថាច់​ឡុង​ធិញ​ គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រាវិញ​ ប​រិញ្ញា​ជាន់​ខ្ពស់​ថាច់​ដែប​ មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍​វៀត​ណាម​-ថៃ​ គឹម​លួង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​មីចា​ញ់។​ល។ សព្វ​ថ្ងៃ​នៅមាន​ព្រះ​សង្ឃ​មួយ​ចំ​នួន​អង្គ​​កំ​ពុង​បង្ហាត់​​បង្រៀន​ធម៌​អាថ៌​វិ​ន័យ​នៅ​ក្នុងវត្ត​ ដូច​ជា៖ ព្រះ​ឧទ្ទេ​សា​ចារ្យ​សើុងបញ្ញា​ ព្រះ​ឧទ្ទេ​សា​ចារ្យ​ថាច់​សើុង​ជាដើម​។

ក្រៅ​ពី​នោះ  វត្ត​នៅ​មាន​ព្រះ​សង្ឃ​មួយ​ចំ​នួន​អង្គ​កំ​ពុង​សិក្សា​ផ្នែក​ពុទ្ធិ​កសិក្សា​នៅ​ក្នុង​និ​ងក្រៅ​ប្រ​ទេស​។ ក្នុង​នោះ រៀន​នៅ​សា​លា​ពុទ្ធិ​ក​សិក្សាបឋម​ភូមិ​និង​ទុ​តិ​យ​ភូមិ​ក្នុង​ខេត្ត​៩​អង្គ រៀន​សា​លា​មធ្យម​សិក្សា​បា​លីណាម​បូ​១​អង្គ​ រៀន​អនុ​បណ្ឌិត​នៅ​ប្រ​ទេស​​​ថៃ​៣​អង្គ​ រៀន​អ​នុ​បណ្ឌិត​រនៅ​ប្រ​ទេស​មី​យ៉ាន់​ម៉ា១​អង្គ​។ ពិ​សេស​ឆ្នាំ​២០១៨ វត្ត​មាន​ព្រះ​សង្ឃ​១អង្គ​ បាន​បញ្ចប់​កម្ម​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ពុទ្ធិក​​សិក្សា​នៅ​ប្រ​ទេស​ថៃ និង​ជា​បណ្ឌិត​ដំ​បូង​បង្អស់​ផ្នែក​ខាង​បព្វ​ជិត​នៅ​ខេត្ត​ត្រា​វិញ​។ នោះ​គឺព្រះ​តេជ​ព្រះ​គុណ​ ថាច់​តា​រា​ បច្ចុប្បន្ន​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សី​លា​ជល​ធី​ (គ​គីរ​) ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថាញ់​។

លទ្ធ​ផល​លេច​ធ្លោ​ដូច​ពោល​ខាង​​លើ គឺ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សំខាន់​រប​ស់​ព្រះ​សង្ឃ​ និង​ពុទ្ធ​ប​រិ​ស័ទ​​ក្នុង​ចំ​ណុះ​ជើង​វត្ត​ ពិ​សេស​គឺ​ព្រះចៅ​អ​ធិ​ការ​ ព្រះ​ចៅ​អ​ធិ​ការ​រង​គ្រប់​ជំ​នាន់​។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ដា​រ៉ាយ ព្រះ​ចៅ​អ​ធិ​ការ​រង​វត្ត​សំ​រោង​ធំ មាន​ព្រះ​ថេរ​ដី​កា៖​ “ក្នុង​នាម​ជា​ព្រះ ចៅ​អ​ធិ​ការ​រង​ អា​ត្មា​ភាព​តែង​ដោះ​ដូរ​យោ​បល់​ និង​ស្នើ​ព្រះ​ចៅ​អ​ធិ​ការ ដើម្បី​ប្រ​មែ​ប្រ​មូល​បណ្ឌិតាចារ្យ និង​ចលនា​ពុទ្ធ​ប​រិ​ស័ទ​ទំ​នុកបម្រុង​ ដើម្បី​​វត្ត​បើក​ថ្នាក់​រៀន​មេត្តា​ធម៌​ ថ្នាក់​ពុទ្ធិ​ក​សិក្សា​បឋម​ភូមិ​សម្រាប់​ព្រះសង្ឃ​ និង​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​សិក្សា​រៀន​សូត្រ​​។ នេះ​គឺ​ជា​ទង្វើ​ជា​ប្រ​ចាំ ហើយ​ក៏​ជា​ភារ​កិច្ច​របស់​អ្នក​គ្រប់​គ្រង​វត្ត​អា​រាម​ដែរ​។ ពី​ព្រោះ​តាំង​ពី​ដើម​មក ចំ​ពោះ​ជន​រួម​​ជាតិ​ខ្មែរ​ វត្ត​ជា​កន្លែង​គោ​រព​ប្រ​តិ​បត្តិ​ធម្ម​វិ​ន័យ​ ធ្វើបុណ្យ​សុន្ទរ៍​ទាន ព្រម​ទាំង​ជា​មជ្ឈ​មណ្ឌល​អប់​រំ​ លត់​ដំ​ពុទ្ធ​សា​ស​និកទៀត​ផង​។ ព្រោះ​ហេតុ​នោះ ទន្ទឹម​នឹង​ការ​ងារ​សាស​នា​ វត្ត​តែង​យកព្រះ​ទ័យ​ទុក​ដាក់​បណ្តុះ​បណ្តាល​ព្រះ​សង្ឃ​វ័យ​ក្មេង​ស្នង​បន្ត​វេនប្រ​វេណី​រៀន​សូត្រ​របស់​វត្ត ដើម្បី​រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្សផ្នែក​ខាង​ព្រះ​សង្ឃ​  ក៏ដូ​ច​ជា​ធន​ធាន​មនុស្ស​មាន​ទាំង​វិជ្ជា​សម្បត្តិ​ ច​រិយា​សម្បត្តិ​បម្រើ​បក្ស​ រដ្ឋ​”។

ព្រះ​ឧបជ្ឈាយ៍​គឹម​ថ​ន ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិស្រុក​ចូវ​ថាញ់​ មាន​ព្រះ​ថេរ​ដី​កា៖​ “ពី​មុន ទោះ​បី​មូល​ដ្ឋាន​សម្ភារៈ​មាន​ការ​ខ្វះ​ខាត់​ ប៉ុន្តែ​វត្ត​សំ​រោង​ធំ​​តែង​អនុ​វត្ត​​បាន​ល្អ​ការ​អប់​រំ​ដល់​ពុទ្ធ​ប​រិ​ស័ទ​។​ អាច​អំ​ណះ​អំ​ណាង​៖ វត្ត​សំ​រោង​ធំ​គឺ​ជា​ថ្នាល់​បណ្តុះ​បណ្តាល​ព្រះសង្ឃ​ ពុទ្ធ​ប​រិ​ស័ទ​បួស​រៀន​ ប្រតិ​បត្តិ​ធម្ម​វិ​​ន័យ។ វត្ត​ក៏​ជា​ស្ពាន​ត​ភ្ជាប់​ស្អិតល្មួត​រ​វាង​ព្រះ​សង្ឃ​ ពុទ្ធ​ប​រិ​ស័ទ​ ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ ពី​ព្រោះ​ វត្ត​បាន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​នូវ​គោលការណ៍​ គោល​មា​គ៌ា​របស់​បក្ស គោល​ន​យោ​បា​យ ក្រឹត្យ​ច្បាប់​របស់​រដ្ឋដល់​ព្រះ​សង្ឃ​ និង​ពុទ្ធ​ប​រិ​ស័ទ​។ រាល់​ស​កម្ម​​ភាព​របស់​វត្ត​ សុទ្ធ​តែ​អនុ​វត្តតាម​គោល​លំ​នាំ​ “សា​ស​នា​-ប្រ​ជា​ជាតិ​-សង្គម​និ​យម​”៕

    សើុងម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ