ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/12/2018 - 15:17

បូក​ស​រុប​បណ្តោះ​អា​សន្ន​៥​ឆ្នាំ​អនុ​វត្ត គម្រោង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

នៅ​ហា​ណូយ​ គណៈ​កម្មា​ធិ​ការ​ជ​ន​ជាតិ​ បាន​រៀប​ចំ​សន្និ​បាត​បូក​សរុប​បណ្តោះ​អា​សន្ន​៥​ឆ្នាំ​អនុ​វត្ត គម្រោង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច-សង្គម តំ​បន់​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ (គម្រោង​២២១៤​)​។

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បាត​បូក​ស​រុប​បណ្តោះ​អា​សន្ន​៥​ឆ្នាំ​អនុ​វត្ត​គម្រោង​២២១៤​។

ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ស​​កម្ម​របស់​ក្រ​សួង​ ផ្នែក​និង​ភូមិ​ភាគ​ គម្រោង​២២១៤     ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​គ្រប់​វិ​ស័យ​ សំ​ដៅ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​; អភិ​វឌ្ឍ​ការ​អប់​រំ​និង​បណ្តុះ​បណ្តាល​; សុ​ខា​ភិ​បាល​ វប្ប​ធម៌​;   អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ។ ពិ​សេស គម្រោង​ហិ​រញ្ញប្ប​ទាន​ភាគ​ច្រើន​អនុ​វត្ត​លើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ រយៈ​ពេល​អនុ​វត្ត​ចាប់​ពី​២​ឆ្នាំ​ឡើង​ទៅ​ រួម​ចំ​ណែក​លើក​ស្ទួយ​គុណ​ភាព​ជីវ​ភាព​រស់​នៅ​ កែ​លម្អ​លក្ខណៈ​សុ​ខា​ភិ​បាល​ អប់​រំ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ សុខ​ភាព​។ល។ ជូន​ប្រ​ជា​ជន​ដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ ដំ​ណាក់​កាល​ឆ្នាំ​២០១៤​-២០១៨​ គម្រោង​២២១៤ កៀរ​គរ​ទឹក​ប្រាក់​ពីប​រ​ទេស​បាន​ជាង​៦៣​ពាន់​ពាន់​លាន​ដុង​ និង​ប្រ​ភព​ដើម​ទុន​ប​ដិ​ភាគ​ជំ​នួយ​ជិត​១០​ពាន់​ពាន់​លាន​ដុង​។

ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ លោក​ផាង​វ៉ាន់​ហ៊ុង​ គូស​បញ្ជាក់​៖  ទន្ទឹម​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ គម្រោង​២២១៤ ខណៈ​ពេល​ផ្សព្វ​ផ្សាយ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​ ប្រា​កដ​ជា​នៅ​មាន​ចំ​ណុច​ខ្វះ​ខាត​មួយ​ចំ​នួន​ ដូច​៖  ភាព​ម្ចាស់​ការ​ ឯក​ទេស​នៅ​មាន​កម្រិត​; ភូមិ​ភាគ​មួយ​ចំ​នួន​មិន​ទាន់​ក​សាង​ផែន​ការ​ប្រ​ត្យក្ស​​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៅ​ឡើយ​; នី​តិ​​វិ​ធី​មួយ​ចំ​នួន​នៅ​សាំ​ញុាំ បណ្តាល​​ឲ្យ​យឺត​ពេល​ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​។ រយៈ​ពេល​ខាង​មុខ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ លោក​ផាង​វ៉ាន់​ហ៊ុង​ សំ​ណូម​ពរ​៖ គប្បី​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ក្នុង​វិ​ស័យ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ដើម្បី​ផ្សព្វ​ផ្សាយ​កិច្ច​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​នៅ​តំ​បន់​ជន​ជាតិ​​ភាគ​តិច​។ ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ស្មារ​តី​ពឹង​ទៅ​លើ​ការ​ជំ​នួយ​ទាំង​ស្រុង​ពី​អង្គ​ការ​អន្ត​រ​ជាតិ​ គប្បី​មាន​ភាព​ម្ចាស់​ការ​រៀន​សូត្រ​បទ​ពិ​សោធន៍ បង្កើន​ការ​ហ្វឹក​ហ្វឺន​ដល់​ប្រ​ជា​ជន​ ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង ផ្លាស់​ប្តូរ​ទម្លាប់​ឱន​ថយ​ ហើយ​អាច​ធ្វើ​ម្ចាស់​ការ​លើ​បច្ចេក​ទេស​ បង្ក​បង្កើន​ផល​ឬ​វប្ប​កម្ម​ជា​ដើម​។ ដូច្នេះ​ ការ​ក​សាង​កម្ម​វិ​ធី គ្រោង​ការ​ផ្សេង​ៗ​ត្រូវ​បាន​ក​សាង​ តាម​រយៈ​ការ​ដាក់​សំ​ណើ តម្រូវ​ការ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ដើម្បី​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ និង​បង្កើន​ភាព​ម្ចាស់​ការ​ដល់​ភូមិ​ភាគ និង​ធា​នា​ការ​ចូល​រួម​របស់​ប្រ​ជា​ជន​៕

យោង៖  http://www.cema.gov.vn -ប្រែ​សម្រួលៈ​ លី​សៀ

ចែករំលែកអត្ថបទ