13/11/2018 - 10:38

កម្មាភិបាល សិក្ខាកាមជាង២៥០នាក់ បានបណ្តុះបណ្តាលភាសាខ្មែរ

មជ្ឈ​មណ្ឌល​បំ​ប៉ន​ចំ​ណេះ​ដឹង​ និង​ហ្វឹក​ហាត់​ត្រៀម​ប្រ​ឡង​ ចំ​ណុះសមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​​នឹង​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ខេត្ត​សុក ត្រាំង រៀប​ចំ​ពិ​ធី​បិទ​វគ្គ​សិក្សា​បំ​ប៉ន​ភា​សា​ខ្មែរ​ ជូន​ដល់​សិក្ខា​កាម​ដែល​ជា​កម្មា​ភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​ កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត​សុក​ត្រាំង និង​ខេត្ត​ពី​រ​ទៀត​នោះ​គឺ​បាក​លីវ​​ ហូវ​យ៉ាង​។

ថ្នាក់​ដឹក​នាំ​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ជូន​លិ​ខិ​ត​សរ​សើរ​និង​លិ​ខិត​ទទួល​ស្គាល់​ដល់​សិក្ខា​កាម​។

មជ្ឈ​មណ្ឌល​បាន​បើក​បង្រៀន​ និង​បំ​ប៉​ន​ភា​សា​អក្សរ​ខ្មែរ​បាន​៣​ថ្នាក់​ជូន​សិក្ខា​កាម​ ២៥០​នាក់​រៀន​នៅ​តាម​កម្រិត​៖ សន្ទ​នា​ជា​ភា​សា​ខ្មែរ​និង​ថ្នាក់​បឋម​សិក្សា​វគ្គ​សិក្សា​ត្រូវ​បាន​បណ្តុះ​បណ្តាល​ក្នុង​រយៈ​ពេល​៥​ខែ​។ លទ្ធ​ផល មាន​សិក្ខា​កាម​៣៥​នាក់​សម្រេច​បាន​និទ្ទេស​ឆ្នើម​ និង​ទទួល​បាន​លិ​ខិត​សរ​សើរ​ សិក្ខា​កាម​៧១​នាក់សម្រេច​និទ្ទេស​ពូ​កែ​ ក្រៅ​ពី​នោះ​ គឺ​សម្រេច​និទ្ទេស​គ្រាន់​បើ​។ តាម​ការ​វាយ​តម្លៃ​របស់​មជ្ឈ​មណ្ឌល​ក្រោយ​ពី​ចូល​រៀន​ថ្នាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ សិក្ខា​កាម​ទាំង​ឡាយមិន​ត្រឹម​តែ​អាច​យល់​ដឹង​អំ​ពី​ភា​សា​ និង អក្សរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​យល់​ដឹង​អំ​ពី​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​៕​

                          ត្រឿង​ផល​-ធី

ចែករំលែកអត្ថបទ