ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/10/2018 - 09:03

ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​ នី​តិ​កាលXIV ស​ម័យ​ប្រ​ជុំ​នៃ​សេចក្តី​សម្រេច​ន​យោ​បាយ​សំ​ខាន់​ៗ

ទិដ្ឋ​ភាព​បើក​ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​ នី​តិ​កាល XIV។ រូប VG/ញឹកបាក់

*​ ព្យា​ករណ៍​នឹង​សម្រេច​បាន​ទិស​ដៅ​​នៃ​​ផែន​ការ​៥​ឆ្នាំ ​២០១៦​-២០២០ នៅ​ឱ​កាស​បើក​ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​ នី​តិ​កាល​XIV នៅ​ព្រឹក​ថ្ងៃ​២២​ ខែ​តុ​លា​ ឆ្នាំ​២០១៨ នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹន​ភុក​ ធ្វើ​រ​បាយ​ការណ៍​ជូន​រដ្ឋ​ស​ភា​ បាន​អះ​អាង​៖ យោង​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ផល​ដែល​សម្រេច​​បាន​ក្នុង​៩​ខែ​កន្លង​ អាច​ប៉ាន​ស្មាន​បាន​ថា ទូ​ទាំង​ឆ្នាំ​២០១៨ ប្រ​ទេស​យើង​អាច​សម្រេច និង​សម្រេច​លើស​ភាគ​កម្រិត​ទាំង​១២​តាម​ផែន​ការ​ដាក់​ចេញ​ ក្នុង​នោះ ដែល​សម្រេច​លើស​ភាគ​កម្រិត​មាន​​​ចំ​នួន​៨​។ ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​នៃ​ឆ្នាំ​របៀង​​២០១៨ ស្ថាន​ភាព​ប្រ​ទេស​លើ​គ្រប់​វិ​ស័យ​ ដូច​៖ សេដ្ឋ​កិច្ច​វប្ប​ធម៌​​សង្គម ប​រិ​ស្ថាន​ ការ​ពារ​ប្រ​ទេស សន្តិ​សុខ​ កិច្ច​ការ​បរ​ទេស​ក្នុង​៣​ឆ្នាំ​២០១៦​-២០១៨ បាន​អភិ​វឌ្ឍ​ចំ​ទិស​ មាន​ការ​វិ​វឌ្ឍ​ជាង​ដំ​ណាក់​កាល​មុន​។ ទ្រង់​ទ្រាយ​ខឿន​សេដ្ឋ​កិច្ច​កើន​១,៣​ដង​ GDP មធ្យម​ភាគ​ លើ​មនុស្ស​ម្នាក់​ៗ​កើន​៤៤០SD បើ​ប្រៀប​នឹង​ខាង​ដើម​អា​ណត្តិ​​​កាល។ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​ឥត​ឈប់​ឈរ​។ អាច​ព្យា​ករណ៍​បាន​ថា ប្រ​ទេស​យើង​អាច​សម្រេច​ទិស​ដៅ​នៃ​ផែន​ការ​៥​ឆ្នាំ​២០១៦-​២០២០ ដែល​សេច​ក្តី​សម្រេច​ចិត្ត​នៃ​ម​ហា​សន្និ​បាត​បក្ស​លើក​ទី​XII និង​សេច​ក្តី​សម្រេច​របស់​រដ្ឋ​ស​ភា​បាន​ដាក់​ចេញ​ ក្នុង​នោះ មក​ដល់​សព្វ​ថ្ងៃ គឺ​មាន​ភាគ​កម្រិត​ដែល​សម្រេច​និង​សម្រេច​លើ​ស​ចំ​នួន​១១​។

ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​ នី​តិ​កាល​ XIV បាន​ប្រ​ព្រឹត្តិ​ឡើង​ចាប់​ពី​ថ្ងៃ​២២ ខែ​តុ​លា ដល់​ថ្ងៃ​២១​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស​ម័យ​ប្រ​ជុំ​លើក​នេះ ទន្ទឹម​នឹង​ការ​ងារ​ក​សាង​ច្បាប់​រដ្ឋ​ស​ភា​ក៏​បាន​ចំ​ណាយ​ពេល​យ៉ាង​ច្រើន​ សម្រាប់​ស​កម្ម​ភាព​ឃ្លាំ​មើល​កំ​ពូល​ ការ​ងារ​ខាង​បុគ្គ​លិក​ និង​សម្រេច​នូវ​បញ្ហា​សំ​ខាន់​ៗ​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​។ ពិសេស តាម​កម្ម​វិ​ធី ដែល​បាន​គម្រោង​ នឹង​ផ្តល់​សច្ចា​នុ​ម​តិ​លើ​គម្រោង​ច្បាប់​ចំ​នួន​៩ ផ្តល់​សច្ចា​ប័ន​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ និង​ផ្តល់​មតិ​លើ​គម្រោង​​ច្បាប់​ចំ​នួន​៦​ទៀត​។ ស​ម័យ​ប្រ​ជុំ​លើក​ទី​៦ រដ្ឋ​ស​ភា​ នី​តិ​កា​លXIV ពិត​ជា​ស​ម័យ​ប្រ​ជុំ​នៃ​សេចក្តី​សម្រេច​ន​យោ​បាយ​សំ​ខាន់​ៗ​។​គម្រោង​​ច្បាប់​​​នា​នា​បម្រុង​នឹង​បាន​ផ្តល់​សច្ចា​​នុ​មតិ​និង​ផ្តល់​ម​តិ មាន​អត្ថ​ន័យ​ដ៏​ធំ​ចំ​ពោះ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ទេស​​ជាតិ ដូច​៖ ច្បាប់​វិ​សោធ​ន​កម្ម​និង​បំ​ពេញ​បន្ថែម​បណ្តា​ច្បាប់​ដែល​បញ្ញត្តិ​ពាក់​ព័ន្ធ​ដល់​ការ​រៀប​គម្រោង​ប្លង់​។ ច្បាប់​វិ​និ​យោគ​ទុន​វិ​សោ​ធន​កម្ម​។ ច្បាប់​អប់​រំ​វិ​សោ​ធន​កម្ម​។ល។

យោង​តាម​ http: //baochinhphu.vn -ប្រែ៖ សុផន

 ​ 

 

ចែករំលែកអត្ថបទ