16/10/2018 - 10:35

ប្រ​សិទ្ធ​ភាព​ពី​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​

យោង​ប្រ​សាសន៍​លោក​ថាច់​យ៉ឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ដើម្បី​បន្ត​ការ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារ​តី​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ដាក់​ចេញ​សេចក្ដី​សម្រេច​ចិត្ត​លេខ​២០៤៥/QĐ-UBND ស្ដី​ពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​វិញ​ឡុង​ ដំ​ណាក់​កាល​២០១៧​-២០២០​។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​កម្ម​វិ​ធី​១៣៥​។

  ដង​ផ្លូវ​ទៅ​កាន់​ឃុំ​ត្រា​កូង​ ស្រុក​ត្រា​អូង​។

កម្ម​វិ​ធី​១៣៥ បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ បង្ក​លក្ខណ​សម្បត្តិ​ជូន​ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ផល​ពី​វប្ប​ធម៌ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ពង្រីក​សេ​វា​កម្ម​​ពី​​កម្ម​វិ​ធី​ថែ​ទាំ​សុខ​ភាព​សហ​គមន៍​។ កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ទៅ​រៀន​សូត្រ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ បើ​ប្រៀប​នឹង​ពី​មុន​។  ពេល​អនុ​វត្ត​កម្ម​វិ​ធី​១៣៥  ដំ​ណាក់​កាល​III ខេត្ត​ឧបត្ថម្ភ​វិ​និ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​អភិ​វឌ្ឍ​ផលិត​កម្ម​នៅ​ឃុំ ភូមិ​លំ​បាក​ពិ​សេស​នៅ​លើ​ភូមិ​សាស្រ្ត​ ថ​វិ​កា​ អនុ​វត្ត​៩,៥៤២​ពាន់​ដុង​។ ផ្ដើម​ពី​នោះ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​ជន​បទ​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​; ពិ​សេស​គឺ​ស្ពាន​ផ្លូវ​គមនាគមន៍​ជន​បទ និង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខាង​បណ្ដាញ​អគ្គិស​នី សា​លា​រៀន​ដំ​ណាក់​​សុ​ខា​ភិ​បាល​ អា​គា​រវប្ប​ធម៌ កី​ឡា​។ល។ តាម​រយៈ​ការ​ពិ​និត្យ​មើល​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ ឃុំ​មាន​ថ្នល់​បើក​បរ​យាន​យន្ត​ទៅ​ដល់​មជ្ឈ​មណ្ឌល​សម្រេច​អត្រា​​ទាំង​១០០​% ផ្លូវ​គមនា​គមន៍​ជន​បទ​ត​ភ្ជាប់​ឃុំ ភូមិ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ បេ​តុង​សម្រេច​អត្រា​ជាង​៨៥​% សា​លា​មត្តេយ្យ​ តំ​បន់​ជន​ជាតិ​សម្រេច​អត្រា​១០០​%; មាន​សា​លា​សា​កល​​ជន​ជាតិ​អន្តេ​វា​សិក​ថ្នាក់​ខេត្ត​១; រាល់​ឃុំ​សុទ្ធ​តែ​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​។ គ្រួ​សារ​ដែល​ប្រើ​ប្រាស់​អគ្គិ​ស​នី​ក្នុង​តំ​បន់​​សម្រេច​អត្រា​៩៨​%។

លោក​សឺន​ហ្វាង​យ្វី ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ ឲ្យ​ដឹង​បន្ថែម​គណៈ​ជន​ជាតិ​ខេត្ត ទើប​ធ្វើ​ការ​ត្រួត​​ពិ​និត្យ​លើ​ការ​ងារ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥ តាម​សេចក្ដី​សម្រេច​ចិត្ត​លេខ​៥៥១/QĐ-TTg ចុះ​ថ្ងៃ​០៤​/៤/​២០១៣ របស់​នា​យក​រដ្ឋ​​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។   ក្រុម​បាន​ទៅ​ពិ​និត្យ​និង​វាយ​តម្លៃ​គុណ​ភាព​សំ​ណង់​ទំ​នប់​លូវ​ត្ត​អង្គុ​លី​ខាង​​ជើង ឃុំ​ដុង​ប៊ិញ ដែល​មាន​បណ្ដោយ​៦៧,១០​ម៉ែត្រ និង​ទ​ទឹង​៤ម៉ែត្រ​ស​រុប​ថ​វិ​កា​វិ​និ​យោគ​ជាង​១,៦​ពាន់​លាន​ដុង​។ ក្រុម​ការ​ងារ​វាយ​តម្លៃ​គុណ​ភាព​សំ​ណង់​សម្រេច​តាម​តម្រូវ​​ការ​ពី​គុណ​ភាព​ និង​ត្រឹម​ត្រូវ​តាម​ឯក​សារ​គំ​រូ​ប្លង់​បាន​ផ្ដល់​សច្ចា​នុ​ម​តិ​។ ទិស​ដៅ​របស់​សំ​ណង់​គឺ​ដើម្បី​រួម​ចំ​ណែក​ផ្លាស់​​ប្ដូរ​មុខ​មាត់​ជន​បទ ងាយ​ស្រួល​ក្នុង​ការ​ដឹក​ទំ​និញ​ក​សិ​ផល​​របស់​ភូមិ​ភាគ​ អ​ភិ​វឌ្ឍ​ប្រ​ព័ន្ធ​គមនា​គមន៍​ ធា​រា​សាស្រ្ត ម្ចាស់​ការ​ទឹក​សម្រាប់​ស្រោច​ស្រព​និង​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ទាញ​យក​ប្រ​ភព​ទឹក​បម្រើ​តាម​ត្រូវ​ការ​របស់​ប្រ​ជា​ជន​។ អាច​និ​យាយ​បាន​ថា កម្ម​វិ​ធី​១៣៥​គឺ​ជា​ប្រ​ភព​ឧបត្ថម្ភ​សំ​ខាន់​ដើម្បី​ឃុំ សង្កាត់​វិ​និ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជាក់​ស្ដែង​គឺ​នៅ​ឃុំ​ ភូមិ​លំ​បាក​ពិ​សេស​៕

ហា​ថាញ​-ទី​ទុយ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​ថាច់​យ៉ឿង