25/09/2018 - 10:26

ហ្វឹកហ្វឺនសុវត្ថិភាពចរាចរដល់អ្នកមានប្រជាប្រិយភាព

គណៈ​កម្មា​ធិ​ការ​សុ​វត្ថិ​ភាព​ច​រា​ចរ​ជាតិ​ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង រៀប​ចំ​សន្និ​បាត​​ហ្វឹក​ហ្វឺន​សុ​វត្ថិ​ភាព​ចរា​ចរ​ដល់អ្នក​មានប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​។

គណៈ​កម្មា​ធិ​ការ​សុ​វត្ថិ​ភាព​ច​រា​ចរ​ជាតិ​ ជូន​មួក​សុ​វត្ថិ​ភាព​គុណ​ភាព​ល្អ​ចំ​នួន​៣៦៧​ ព្រម​ទាំង​ឯក​សារ​ និង​សៀវ​ភៅសុ​វត្ថិ​ភាព​ច​រា​ចរ​ ជន​បទ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។

អង្គ​សន្និ​បាត​ ដោយ​មាន​ការ​ចូល​រួម​នៃ​តំ​ណាង​គណៈ​កម្ម​ការ​សុ​វត្ថិ​ភាព​ច​រា​ចរ ទាំង​១១​ខេត្ត​​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​៖ បាក​លីវ កា​ម៉ាវ កៀន​យ៉ាង ត្រា​វិញ អាន​យ៉ាង វិញ​ឡុង​។ល។ និង​អ្នក​តំ​ណាង​ជាង​​៣៦៧​រូប ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។

លោក​ង្វៀន​ក្វឹក​ត្វឹន ប្រ​ធាន​កា​រិ​យា​ល័យ​គណៈ​កម្ម​ការ​សុ​វត្ថិ​ភាព​ច​រា​ចរ​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹ​ង​៖ គ្រោះ​ថ្នាក់​ច​រា​ចរ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ នៅ​ខេត្ត​សុក​ត្រាំង មាន​ការ​កើន​ឡើង​សំ​ខាន់​ គឺ​អំ​ឡុង​ខែ​បុណ្យ​ចូល​ឆ្នាំ ផ្តើម​ពី​មូល​ហេតុ សន្ទ​ភាព​ម​ធ្យោ​បាយ​ចូល​រួម​ច​រា​ចរ​បំ​ផុត​គឺ រថ​យន្ត​ ម៉ូ​តូ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កើន​ឡើង​ អ្នក​ដែល​ចូល​រួម​ធ្វើ​ច​រា​ចរ​ផ្លូវ​គោក​ឋិត​ក្នុង​ស្ថាន​ភាព​មាន​ប្រើ​ប្រាស់​គ្រឿង ​ស្រ​វឹង​ពេល​បើក​​បរកើន​ជាង​បើ​ប្រៀប​នឹង​ប៉ុន្មាន​ខែ​មុន​។​

ស្រប​ក្នុង​ឱ​កាស​នេះ គណៈ​កម្មា​ធិ​ការ​សុ​វត្ថិ​ភាព​ច​រា​ចរ​ជា​តិ ជូន​ម៉ួក​សុ​វត្ថិ​ភាព​គុណ​ភាព​ល្អ​ចំ​នួន​៣៦៧ ព្រម​ទាំង​ឯក​សារ​និង​សៀវ​ភៅ​សុ​វត្ថិ​ភាព​ច​រា​ចរ​ជន​បទ​ ភា​សា​វៀត​ -ខ្មែរ​ចំ​នួន​៣៦៧​ច្បាប់ ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​៕

​      ប្រ​ភពកា​សែត​យ៉ាវ​ថុង​- ប្រែ​សម្រួលៈ​មុ​នី

ចែករំលែកអត្ថបទ