11/09/2018 - 09:45

មនុស្ស​​៣.០០០​នាក់​តម្រៀប​គ្នា​ជា​សញ្ញា​ទង់​ជាតិ​ដ៏​ធំ​នៅ​លើ​កោះ​លី​សឺន​

ក្នុង​សប្តាហ៍​វប្ប​ធម៌​ទេស​ចរណ៍​លី​សឺន​​ ឆ្នាំ​​​២០១៨ ឯត​ទគ្គ​​កម្ម​​វៀតណាម​អំ​ពី​ចំ​នួនមនុស្ស​​​ច្រៀង​បទ​គោ​រព​ទង់​ជាតិ​និង​តម្រៀប​គ្នា​​ជា​សញ្ញា​ទង់​ជាតិ ត្រូវ​បាន​ប្រ​ព្រឹត្ត​ឡេីង​​នៅ​ឆ្នេរ​សមុទ្រ​ហាង​កូវ​ ដោយ​មាន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ចំ​នួន​​៣.០០០​នាក់​។

ទង់​ក្រ​ហម​ផ្កាយ​លឿង​ ក្បែរ​ផ្ទៃ​ស​មុទ្រ​បៃ​តង​ ខ្សាច់​ស​នៅ​ស្រុក​កោះ​លី​សឺន​។

នៅ​ស្រុក​កោះ​ស​មុទ្រ​លី​សឺន​ ខេត្ត​ក្វាង​ង៉ាយ​ ទើប​ប្រ​ព្រឹត្ត​ឡើង​នូវ​ស​កម្ម​ភាព​អំ​ណរ​សបា្តហ៍​វប្ប​ធម៌​ទេស​ចរណ៍​លី​សឺន​​លើក​​​ទី​១ ឆ្នាំ​២០១៨ ដូច​៖ តាំង​ពិ​ព័រណ៍​ បង្ហាញ​ពី​ប​ធាន​បទ​ជំ​នាញ​លី​សឺន​-កេរ​ដំ​​ណែល​​វប្ប​ធម៌​កោះ​ស​មុទ្រ​ ស​មោ​សរ​ដំ​ណើរ​​ស្វែង​​យល់​​-ដំ​ណើរ​ស្វែង​យល់​ Fest កោះលី​សឺន​ ឆ្នាំ​២០១៨ ពិ​សេស​គឺ​ឯតទ​គ្គ​កម្ម​ តម្រៀប​គ្នា​ជា​សញ្ញា​ទង់​ជាតិ​ដ៏​ធំ​  ដោយ​មាន​មនុស្ស​ចូល​រួម​ជាង​៣.០០០​នាក់​។ ស​កម្ម​ភាព​ដែល​បាន​ទន្ទឹង​រង់​ចាំ​បំ​ផុត​នៅ​ក្នុង​សប្តាហ៍​​វប្ប​​ធ​ម៌​ទេស​ចរណ៍​លី​សឺន​ ឆ្នាំ​២០១៨ គឺ​បង្កើត​ឯត​ទគ្គ​កម្ម​វៀត​ណាម​ អំ​ពី​ចំ​នួន​មនុស្ស​ច្រៀង​បទ​គោ​រព​ទង់​ជាតិ​ និង​តម្រៀប​គ្នា​សញ្ញា​ទង់​ជាតិ​នៅ​លើ​ឆ្នេរ​ស​មុទ្រ​ហាង​កូវ​។ ដោយ​មាន​ប្រ​ជា​ជននៅ​ភូមិ​ភាគ​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​​ចំ​នួន​៣.០០០​នាក់ ត្រូវ​បាន​បង្កើត​ឯតទគ្គ​កម្ម​ដោយ​សម្លៀក​បំ​ពាក់​​អាវ​ពណ៌​ទង់​ក្រ​ហម​ផ្កាយ​លឿង​ ផ្ទៃ​សមុទ្រ​បៃ​តង​ ខ្សាច់​ស ផ្គុំ​បាន​ជា​សញ្ញា​ទង់​ជាតិ​ប្រ​វែង​៤៥​ម៉ែត្រ ទ​ទឹង​២៥​ម៉ែត្រ​។

ទន្ទឹម​នឹង​នោះ តាំង​ពិ​ព័រណ៍​បង្ហាញ​ពី​ប​ធាន​បទ​លី​សឺន​-កេរ​ដំ​ណែល​វប្ប​ធម៌​កោះស​មុទ្រ​ ដោយ​មាន​វណ្ណ​កម្ម​វិ​ចិត្រ​សិល្បៈ​ចំ​នួន​៨០​របស់​អ្នក​និ​ពន្ធ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​។ វណ្ណ​​កម្ម​ទាំង​នេះ​មាន​ខ្លឹម​សារ​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​ វប្ប​ធម៌​ប្រ​ទេស​ជាតិ​ មនុ​ស្ស​នៅ​កោះ​លី​សឺន​ បង្ហាញ​នូវ​អា​នុ​ភាព​កង​ទ័ព​ក្លា​ហាន​ហ្វាង​សា​ ដែល​ការ​ពារ​អធិប​តេយ្យ​កោះ​ស​មុទ្រ​។

ស្រុក​កោះ​លី​សឺន​ ស្ថិត​នៅ​ចម្ងាយ​ពី​ដី​គោក​១៥​គា​វុធ​ មាន​ផ្ទៃ​ដី​ប្រ​មាណ​១០​គី​ឡូ ម៉ែត្រ​កា​រ៉េ​ មាន​ឃុំ​ចំ​នួន​៣ គឺ​៖ ឃុំ​អាន​ហាយ​ អាន​វិញ​ និង​អាន​ប៊ិញ​។ ក្នុង​រជ្ជ​កាល​ក្សត្រ​ង្វៀន​ (នៅ​សត​វត្សរ៍​ទីXVI,​XVII) មាន​បុព្វ​ជន​១៥​រូប ស្ថិត​ក្នុង​វង្ស​ត្រ​កូល​ធំ​ៗ ចំ​នួន​១៥​ នៅ​តំ​បន់​អាន​ហាយ​ សា​គី​ ស្រុក​ប៊ិញ​សឺន​ និង​សឺន​ទិញ​ បាន​បោះជំ​ហាន​ឈាន​ជើង​ចូល​មក​ដល់​តំ​បន់​​ដី​កោះ​នេះ​។ ពួក​គាត់​គឺ​ជា​ប្រ​ជា​ជន​ដាយ​វៀត​ បន្ត​ដល់​អ្នក​ស្រុក​សា​ហ្វិញ​ និង​ចម្ប៉ា​​មុន​នោះ បង្កើត​ជា​តម្លៃ​វប្ប​ធម៌​រហូត​មក​ទល់​​ពេល​នេះ​នៅ​តែ​បាន​អភិ​រក្ស​និង​ពង្រីក​។​

រៀង​រាល់​ឆ្នាំ នៅ​កោះ​លី​សឺន​ តែង​ប្រ​ព្រឹត្ត​ឡើង​នូវ​ពិ​ធី​ជំ​នឿ​ដ៏​ពិ​សេស​នៅ​ភូមិ​សាស្រ្តស្រុក​ មាន​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ចំ​នួន​៤ កេរ​ដំ​ណែល​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​១​ និង​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ចំ​នួន​១៧ ទាំង​កេរ​ដំ​ណែល​ប្រ​​វត្តិ​សាស្រ្ត មាន​តម្លៃ​ផ្សេង​ៗ​​ទៀត​។ ទឹក​ដី​និង​មនុស្ស​នៅ​ទី​នេះ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​ វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្នូរ​៕                                

       យោង៖ កា​សែត​SG​GP​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះ​ស​មុទ្រ​លី​សឺន