មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ទើបរៀបចំសន្និបាតស្ងើចសរសើរបុគ្គលគំរូ អនុវត្តបទបញ្ជាលេខ០៥-CT/TW របស់ការិយាល័យនយោបាយ ស្តីពី "ជំរុញការ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ" និងការចលនា "ទូទាំងប្រទេសព្រួតដៃកសាងជនបទថ្មី"។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង ជូនប័ណ្ណសរសើរដល់បុគ្គលគំរូ។
ថ្លែងយោបល់ក្នុងអង្គសន្និបាត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង អបអរសាទរចំពោះស្នាដៃដែលសមាគមសហព័ន្ធនារីវៀតណាម សម្រេចបានក្នុងរយៈពេលកន្លង ទន្ទឹមនឹងនោះ ស្ងើចសរសើរបុគ្គលគំរូនៅតាមខេត្ត ក្រុង អង្គភាពតំបន់ជនជាតិ សាសនា ចំនួន១៥០រូប។ល។ ដែលមានស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ រយៈពេលកន្លង សមាគមសហព័ន្ធនារីវៀតណាម គឺជាអង្គការមានតួនាទីសំខាន់ក្នុងការប្រមូលផ្ដុំសាមគ្គីនិងលើកទឹកចិត្តបងប្អូននារីចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងនិងការពារមាតុភូមិស័ក្ដិសមនឹងពាក្យប្រៀនប្រដៅរបស់អ៊ំហូជាទីគោរព។ គូសបញ្ជាក់ក្នុងដំណាក់កាលថ្មី ស្ថានភាពពិភពលោកនិងតំបន់មានការផ្លាស់ប្តូរច្រើន ដាក់ចេញឲ្យប្រទេសយើងនូវឱកាស និងការសាកល្បងជាច្រើនប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង បានស្នើសមាគមសហព័ន្ទនារីវៀតណាម គប្បីបន្តការបញ្រ្ជាប ចង្អុលការយកការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ជាការងារប្រចាំរបស់សមាគមគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ មជ្ឈិមសមាគមក្តាប់ច្បាស់ស្ថានភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យស្ថានភាព បងប្អូននារីត្រូវជនទុច្ចរិតបញ្ចុះបញ្ចូល អុជអាល ឆ្លៀតឱកាសប្រព្រឹត្តទង្វើខុសច្បាប់; យកចិត្តទុកដាក់ជាងទៀតដល់បងប្អូននារីនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់សេដ្ឋកិច្ចជួបលំបាកខ្លាំង។ រាល់ការចលនាប្រឡងប្រណាំងស្នេហាជាតិ ត្រូវតែធានាភាពជាក់ស្តែង ដោះស្រាយនូវភារកិច្ចលំបាក សាកល្បងដោយផ្តោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ចីរភាព គិតគូរនូវបញ្ហាវប្បធម៌សង្គមសុខុមាលភាពសង្គម ធានាការការពារសន្តិសុខប្រទេសជាតិ។
ប្រធានមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ង្វៀនធីធូហា ឲ្យដឹង៖ ច្រើនឆ្នាំកន្លង មានទម្រង់ប្រិតសំចៃជាច្រើន ធ្វើតាមគំរូអ៊ំហូ ផ្សារភ្ជាប់មួយនឹងសុខុមាលភាពសង្គម ប្រកបដោយប្រសិទ្ធភាព មានការរីកសាយភាយយ៉ាងខ្លាំង សម្រេចបានជាង៣.៧០០ពាន់លានដុង។ ពិសេស កម្មាភិបាលសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងប្រទេស បានខ្នះខ្នែងផ្លាស់ថ្មីខ្លឹមសារ របៀបដំណើរការដោយគោលលំនាំ “យកការពេញចិត្តរបស់សមាជិកនារី ជាទិសដៅក្នុងការខិតខំពុះពារជាកំហិតនៃប្រសិទ្ធភាពធ្វើសកម្មភាពរបស់សមាគម” កំពុងបានបងប្អូននារីជាច្រើននិងប្រជាជនក្នុងទូទាំងប្រទេសគាំទ្រដោយអស់ពីចិត្ត៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន