ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2018 - 08:11

អនុ​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង

អនុ​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​​និង​ធ្វើ​​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​។ នៅ​ក្នុង​ពិ​ធី​នេះ អនុ​​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ​ បាន​វាយ​តម្លៃ​ខ្ពស់​នូវ​លទ្ធ​ផល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​៦​ខែ​ដើម​ឆ្នាំ​២០១៨ ដែល​ខេត្ត​សុក​ត្រាំង​សម្រេច​បាន​។ ក្នុង​នោះ ​កម្រិត​កំ​ណើន​សេដ្ឋ​កិច្ច​​សម្រេច​៦,១១​% វិស័យ​ផលិត​ក​សិ​កម្ម​កើន​ទាំង​បរិ​មាណ​ភាព​ គុណ​ភាព​ និង​នី​ហ​រ័ណ​ ការ​ប្រ​មូល​ថ​វិ​ការ​ដ្ឋ​នៅ​ភូមិ​ភាគ​ក៏​សម្រេច​​បង្គួរ​។ ពិ​សេស ខេត្ត​ចាត់​តាំង​បាន​ជោគ​ជ័យ​ សន្និ​បាត​ជម្រុញ​ការ​វិ​និ​យោគ​ទុន​​ទាក់​ទាញ​បាន​វិ​និ​យោ​គិន​ និង​អា​ជីវ​កម្ម​ជា​ច្រើន​មក​ស្វែង​យល់ ចុះ​កិច្ច​សន្យា​អនុ​វត្ត​នូវ​គម្រោង​ជា​ច្រើន​។ នេះ​ជា​បុព្វ​បទ ដើម្បី​សុក​ត្រាំង​ពង្រីក​នូវ​សក្តា​នុ​ភាព​បន្ត​ការ​អភិ​វឌ្ឍ​នៅ​ពេល​ខាង​មុខ​។ ក្រៅ​ពី​នោះ​ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​អនុ​វត្ត​ល្អ​ការ​គិត​គូរ​ជូន​គ្រួ​សារ​គោល​ន​យោ​បាយ​ និង​មា​មីង​ជន​ជាតិ​ភាគ​តិច​។ល។ អនុ​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ បាន​គូស​បញ្ជាក់​ថា រយៈ​ពេល​ខាង​មុខ សុក​ត្រាំង​គប្បី​ឆ្ពោះ​ទៅ​រក​ការ​អភិ​វឌ្ឍ​ចីរ​ភាព​លើ​ខឿន​ក​សិ​កម្ម​ គុណ​ភាពខ្ពស់ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ចលនា​ក​សាង​ជន​បទ​ថ្មី​។ ចលនា​ទូ​ទាំង​ប្រ​ទេស​រួម​គ្នា​គិត​​គូរ​ជូន​អ្នក​ក្រ​។ ចលនា​អា​ជីវ​កម្ម​វៀត​ណាម ប្រ​ឡង​ប្រ​ណាំង​ស​មា​ហរ័ណ​និង​អភិ​វឌ្ឍ​។ ការ​ងារ​កសាង​បក្ស​ ក​សាង​រដ្ឋ​អំ​ណាច​។ល។

អ​នុ​ប្រ​ធាន​រដ្ឋ ដាំ​ង​ធី​ង៉ុក​ទិញ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយនិង​គ្រួ​សារ​ក្រី​ក្រ​​នៅ​ខេត្ត​សុក​ត្រាំង​។

អនុ​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ ជូន​អំ​ណោយ​ដល់​ក្មួយ​ៗ​សិស្សា​នុ​សិស្ស​​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​​
នៅ​ខេត្ត​សុក​ត្រាំង​។

នៅ​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច និង​ធើ្វ​ការ​នៅ​ខេត្ត​សុក​ត្រាំង​នេះ​ដែរ អនុ​ប្រ​ធាន​រដ្ឋ ដាំង​ធី​ង៉ុក​ទិញ រួម​នឹង​ក្រុម​ប្រតិ​ភូ​ បាន​ជូន​អំ​ណោយ​​៥០ ចំ​ណែក​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​ អ្នក​មាន​ស​គុណ​ចំ​ពោះ​ប​ដិ​វត្តន៍​។ ព្រម​ទាំង​ជូន​អា​ហា​រូប​ករណ៍​២០០​ចំ​ណែក​ដល់​ក្មួយ​ៗ​ ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ និង​ជូន​ផ្ទះ​មេត្តា​ធម៌​៣​ខ្នង​ដល់​ក្មួយ​៣​នាក់​ជា​កូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ខេត្ត​សុក​ត្រាំង​។ អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ បាន​លើក​ទឹក​ចិត្ត​​ជម្រុញ​ស្មារ​តី​ដល់​ក្មួយ​ៗ​សិស្សា​នុ​សិស្ស​ គ្រួ​សារ​គោល​ន​យោ​បាយ​និង​គ្រួ​សារ​​ក្រី​ក្រ​ទាំង​ឡាយ​ឆ្លង​​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​៕​

 ត្រឿង​ផល​-សុ​ផន​

 

ចែករំលែកអត្ថបទ