07/08/2018 - 09:55

ការបង្រៀនអក្សរខ្មែរឱកាសវិស្សមកាល នៅខេត្តសុកត្រាំង

ពេល​ឈាន​ចូល​ដល់​វិ​ស្សម​កាល​រៀង​រាល់​ឆ្នាំ បណ្តា​វត្ត​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង តែង​រៀប​ចំ​បើក​​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ ពុទ្ធ​ប​រិ​ស័ទ​មក​សិក្សា​រៀន​សូត្រ​។

  

ព្រះ​សង្ឃ​វត្ត​ព្រែក​អណ្តើក​ ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង​កំ​ពុង​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​។

ធម្ម​តា វិស្ស​ម​កាល​គឺ​ជា​ឱ​កាស​​សម្រាប់​សម្រាក​លម្ហែ​កាយ​ដែល​មាន​ស​កម្ម​ភាព​លេង​កម្សាន្ត​​ផ្សេង​ៗ​។ ចំ​ណែក​កូន​ចៅ​ជន​រួម​​ជាតិ​ខ្មែរ​ នោះ​គឺ​ឱ​កាស​សម្រាប់​ឆ្លៀត​រៀន​អក្សរ​ខ្មែរ​ អា​ស្រ័យ​ព្រះ​សង្ឃ​ក្នុង​វត្ត​បើក​បង្រៀន​។ ព្រះ​តេជ​ព្រះ​គុណ​ លី​សា​ល​គង់​នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹន​ហឹង​ ស្រុក​ឡុង​ភូ ព្រះ​អង្គ​ទទួល​រ៉ាប់​រង​បង្ហាត់​បង្រៀន​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​​កន្លង មាន​ថេរ​ដី​កា​៖ “ជា​រៀង​រាល់​​ឆ្នាំ វត្ត​តែង​បើក​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​៥ ជូន​កូន​ចៅ​ពុទ្ធ​ប​រិ​ស័ទ​នៅ​ចំ​ណុះ​ជើង​វត្ត​មក​រៀន​ជិត​១០០​នាក់​។ ពេល​ប្អូន​ៗ​ មក​រៀន​​វត្ត​បាន​ជំ​នួយ​សៀវ​ភៅ ​ស​រ​សេរ​ ប៊ិច​និង​សៀវ​ភៅ​ពុម្ព​តាម​កម្ម​វិ​ធី​សិក្សា​ជា​ដើម​។ ប្អូន​ៗ​មក​រៀន​អា​យុ​នៅ​តូច​ក៏​ពិត​មែន ប៉ុន្តែ​​ចេះ​ស្តាប់​បង្គាប់​ ព្យា​យាម​រៀន​សូត្រ​និង​ឆាប់​យល់​មេ​រៀន​។  អា​ត្មា​ភាព​នឹង​ខិត​ខំ​បង្ហាត់​បង្រៀន​ឲ្យ​ប្អូន​ៗ​ចេះ​អាន​ចេះ​សរ​សេរ​ឲ្យ​បាន​​ត្រឹម​ត្រូវ​”។            

ឯ​ការ​បើក​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ព្រែក​អណ្តើក​ ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង មាន​កូន​ចៅ​ជន​រួម​ជាតិ​ ខ្មែរ​មក​រៀន​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី​​៣​ចំ​នួន​៧០​នាក់​។  មិន​ត្រឹម​តែ​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មក​រៀន​​ប៉ុណ្ណោះ​ទេ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ថែម​ទាំង​មាន​កូន​ចៅ​ជន​ជាតិ​កិញ​ ជន​ជាតិ​ចិន មក​ចុះ​ឈ្មោះ​ចូល​រៀន​ផង​ដែរ​។  ដើម្បី​ការ​បង្រៀន​និង​រៀន​សម្រេច​បាន​​គុណ​ភាព​ វត្ត​បាន​ខ្ចី​បន្ទប់​រៀន​របស់​សា​លា​ប​ឋម​សិក្សា​ថាញ់​ភូ​៣​ចំ​នួន៣​​បន្ទប់​។ លោក​គ្រូ​ឡេ​ថាញ់​ថាយ នា​យក​រង​សាលា​បឋម​សិក្សា​ថាញ់​​ភូ៣ ស្រុក​ម៉ី​ស្វៀង​ ឲ្យ​ដឹង​៖ “ឈាន​ចូល​រដូវ​វិស្ស​ម​កាល​រៀង​រាល់​ឆ្នាំ សា​លា​តែង​ទុក​បន្ទប់​រៀន​ពី​២​ដល់​៣​បន្ទប់​សម្រាប់​ព្រះ​សង្ឃ​បើក​បង្រៀន​អក្សរ​ខ្មែរ​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ជូន​ប្អូន​ៗ​។ ឆ្លង​ផុត​រដូវ​វិស្ស​ម​កាល​ ខណៈ​ពេល​ប្អូន​ៗ​ចូល​រៀន​កម្ម​វិ​ធី​ចំ​ណេះ​ទូ​ទៅ​ ឃើញ​ថា​ចំ​ណេះ​ដឹង​ខាង​ភា​សា​ខ្មែរ​របស់​​ប្អូន​ៗ​មាន​ភាព​ជឿន​លឿន​យ៉ាង​​ច្បាស់​ក្រ​ឡែត​”។ ប្អូន​ថាច់​​ត្វឹង​ខាង និ​យាយ​ប្រាប់​៖ “ព្រោះ​តែ​ចង់​ចេះ​អក្សរ​ខ្មែរ បាន​ជា​ប្អូន​ខំ​ចូល​រៀន​អក្សរ​ខ្មែរ​នៅ​សា​លា​បឋម​សិក្សា​ថាញ់​ភូ​៣ រយៈ​ពេល​៣​រ​ដូវ​វិ​ស្សម​កាល​មក​ហើយ​។ ឥ​ឡូវ​ប្អូន​ក៏​ចេះ​អាន​និង​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​”។

ព្រះ​តេជ​ព្រះ​គុណ ឡឹម​ច័ន្ទ​សំ​ណាង ព្រះ​ព​ហុ​ស្សូត​វត្ត​ព្រែក​​អណ្តើក​មាន​ថេរ​ដី​កា៖  “ការ​បើក​បង្រៀន​អក្សរ​ខ្មែរ សំ​ដៅ​រួម​ជា​មួយ​​នឹង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​​ជ្រោម​ជ្រែង​ក្នុង​ការ​អប់​រំ​ប្អូន​ៗ​អំ​ពី​សីល​ធម៌​ ផ្នត់​រស់​នៅ​ល្អ​ប្រ​សើរ​ ក៏​ដូច​ជា​ប្រ​ពៃ​ណី អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​៕

     ត្រឿង​ផល​- ថាច់ធី​

ចែករំលែកអត្ថបទ