សមមិត្តហាធីខៀត អតីតលេខាមជ្ឈិមបក្ស អតីតប្រធានគណៈប្រជាចលនាមជ្ឈិម អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រួមជាមួយនឹងក្រុមត្រួតពិនិត្យនៃក្រុមប្រឹក្សាពិគ្រោះយោបល់អំពីជនជាតិរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបធ្វើការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង អំពីការអនុវត្តការងារគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត។
សមមិត្តហាធីខៀត អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
ថ្លែងយោបល់នៅក្នុងអង្គប្រជុំ។
ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងបានចាត់ចែងការផ្សព្វផ្សាយបញ្រ្ជាប ប្រកបដោយប្រសិទ្ធភាពអំពីសេចក្តីសម្រេចចិត្តលេខ១៥៥៧/QĐ-TTg ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចាប័ន លក្ខឋានមួយចំនួនក្នុងការអនុវត្តទិសដៅអភិវឌ្ឍសហសវត្សចំពោះជនជាតិភាគតិច ផ្សារភ្ជាប់នឹងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពក្រោយពីឆ្នាំ២០១៥។ គិតដល់ចុង ឆ្នាំ២០១៧ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ស្រូបអត្រា១៨,០៣% ប្រៀបធៀបជាមួយនឹងចំនួនជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត មានដំណាក់សុខាភិបាល១០០% អត្រាជនជាតិភាគតិចប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេច៧៦,១៣%។ ក្រៅពីនោះ ខេត្តនៅទាំងសហការជាមួយនឹងផ្នែកសមត្ថកិច្ចចាត់ចែងការផ្សព្វផ្សាយអប់រំច្បាប់ និងគោលនយោបាយជនជាតិដល់ព្រះសង្ឃ គណៈកម្មការវត្ត អ្នកមានប្រជាប្រិយភាព និងកម្មាភិបាលបំពេញការងារជនជាតិពីថ្នាក់ខេត្តដល់មូលដ្ឋាន បានចំនួន១៤៥លើក ដោយមានអ្នកចូលរួមជាង៥៤ពាន់លើកនាក់។ ផ្តើមពីនោះ បង្កបានការព្រមព្រៀង គាំទ្រពីសំណាក់ប្រជាជន។ លទ្ធផលអត្រាគ្រួសារក្រីក្រក្នុងទូទាំងខេត្តនៅ១១,៨៥% នៃចំនួនគ្រួសារ (កាត់បន្ថយ៣,៤% ប្រៀបធៀបជាមួយនឹងឆ្នាំ២០១៦) ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្រចំនួន៥.០២៨គ្រួសារ កាត់បន្ថយចុះនៅ១៧,៩៥% (កាត់បន្ថយ៥% ប្រៀបធៀបជាមួយនឹងឆ្នាំ២០១៦)...។
នៅនាអង្គប្រជុំ សមមិត្តហាធីខៀត បានកត់សម្គាល់និងឲ្យតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគោលនយោបាយជនជាតិរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តសុកត្រាំងក្នុងរយៈពេលកន្លង។ ព្រមទាំងបញ្ជាក់៖ នៅពេលខាងមុខគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់របស់ខេត្តសុកត្រាំង គប្បីប្រមូលផ្តុំរាល់ប្រភពកម្លាំង ដើម្បីផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ១៥៥៧ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្សារភ្ជាប់នឹងគម្រោងវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ ស្មារតី ជូនជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត៕
ត្រឿងផល-មុនី