31/07/2018 - 14:17

សន្និ​បាត​ប្តូរ​វេនការ​ងារ​ជន​ជាតិ​៦​ខែ​​ដើម​ឆ្នាំ​​២០១៨ នៅ​តាម​ខេត្ត​ ក្រុង​តំ​បន់​តី​ណាម​បូ

ថ្មី​​ៗ​​នេះ នៅ​​ខេត្ត​​សុក​​ត្រាំង សម​មិត្ត ឌោ​​វ៉ាន់​​ចៀង​ ស​​មា​​ជិក​​មជ្ឈិម​​បក្ស​ រដ្ឋ​​មន្ត្រី​​ប្រ​​ធាន​គណៈ​​ក​ម្មា​​ធិ​​ការ​​ជន​​ជាតិ បាន​​ដឹក​​នាំ​​អង្គ​​សន្និ​​បាត​ប្តូរ​វេន​ការ​ងារ​​ជ​ន​​ជាតិ​​៦​​ខែ​ ឆ្នាំ​​២០១៨ ​នៅ​តាម​ខេត្ត​ ក្រុង​តំ​បន់​តី​ណាម​បូ។

សម​មិត្ត​ឌោ​វ៉ាន់​ចៀង សមា​ជិក​មជ្ឈិម​បក្ស រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​។

ទិដ្ឋ​ភាព​អង្គ​សន្និ​បាត​ប្តូរ​វេន​ការ​ងារ​ជន​ជាតិ​៦​ខែ​ដើម​ឆ្នាំ​២០១៨ នៅ​តាម​ខេត្ត ក្រុង​តំ​បន់​តី​ណាម​បូ។​

ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១៨ ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ក្រុង​នា​នា​តំ​បន់​តី​ណាម​បូ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា; កិច្ច​ចង្អុល​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ជា​មួយ​នឹង​ប្រ​ភព​ថ​វិ​កា​ជាង​២៧០​ពាន់​​លាន​ដុង ដែល​បាន​បែង​ចែក​​ភូមិ​ភាគ​នា​នា​ ក៏​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ខាង​​លំ​​នៅ​ឋាន​​ដី​​សង់​​ផ្ទះ ​ដី​​ផ​លិត​​កម្ម​ ​វិ​​និ​​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជួស​ជុល​ ថែ​​រក្សា​​​សំ​​ណង់​​លើក​កម្ពស់​​ស​មត្ថ​​ភាព​​សហ​គមន៍​​និង​​គោល​​ន​​យោ​​បាយ​​ឯ​​ទៀត​​សម្រាប់​​ជន​​រួម​​ជាតិ​​។ ប្រាំ​មួយ​ខែ​កន្ល​ង ខេត្ត ក្រុង​នា​នា​តំ​បន់​តី​ណាម​បូ បន្ត​ពង្រីក​នូវ​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ការ​ឃោស​នា ចល​នា​ជន​រួម​ជាតិ​ភាគ​តិច​អនុ​វត្ត​ ល្អ​នូវ​គោល​ការណ៍​ សេចក្តី​សម្រេច​របស់​បក្ស​ គោល​ន​យោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ ភូមិ​ភាគ​នា​នា​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​អប់​រំ​និង​បណ្ដុះ​បណ្តាល​។ បច្ចុ​ប្បន្ន ទូ​ទាំង​តំ​បន់​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៣៤ ដោយ​មាន​សិស្ស​ជិត​១០​ពាន់​នាក់​។ គុណ​ភាព​អប់​រំ​សម្រេច​បាន​ល្អ​បង្គួរ​ និង​ត្រូវ​បាន​លំ​នឹង​​ជា​រៀង​រាល់​ឆ្នាំ​សិក្សា​អត្រា​សិស្ស​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ​២០១៧​ ក្នុង​តំ​បន់​សម្រេច​បាន​ជាង​៩៩​% ថ្លែង​យោ​​បល់​​បិទ​​អង្គ​សន្និ​បាត សម​មិត្ត​ឌោ​វ៉ាន់​ចៀង​ ចង្អុល​ការ​៖ ខេត្ត​ក្រុង​នា​នា​តំ​បន់​តី​ណាម​បូ បន្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​បទ​បញ្ជា​ សេច​ក្តី​សម្រេច​​កម្ម​វិ​ធី និង​គោល​ន​យោ​បាយ​អំ​ពី​ជន​ជាតិ​ដែល​បាន​ប្រ​កាស​ឲ្យ​ប្រើ​; ម្ចាស់​ការ​ត្រួត​ពិ​និត្យ​និង​តាម​ដាន​បូក​ស​រុប​នូវ​ម​តិ​យោ​បល់​ដាក់​សំ​ណើ​របស់​ជន​រួម​ជាតិ វិ​និ​ច្ឆ័យ នូវ​រាល់​បញ្ហា​កើត​មាន​ឡើង​បាន​ទាន់​ពេល ជួយ​ឲ្យ​ជន​រួម​ជាតិ​លំនឹ​ង​ជីវ​ភាព​។ ភូមិ​ភាគ​នា​នា គប្បី​បន្ត​ជំ​រុញ​ការ​ងារ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ ដើម្បី​ពង្រឹង​ពង្រីក​ផែន​ម​ហា​សាម​គ្គី​និង​ការ​ជឿ​ជាក់​របស់​ជន​រួម​ជាតិ ដើម្បី​ពាំ​នាំ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ទៅ​ក្នុង​ជីវ​ភាព​៕

                                      ត្រឿង​ផល​-វិ​មាន

ចែករំលែកអត្ថបទ