តាមការវាយតម្លៃពីនាយកដ្ឋានគ្រប់គ្រងឱសថ (ក្រសួងសុខាភិបាល) ជំងឺរលាកស្រោមខួរ គឺជាជំងឺមួយក្នុងចំណោមជំងឺងាយនឹងកើតនៅរដូវវិស្សមកាល។ ជំងឺរលាកស្រោមខួរនៅប៉ុន្មានឆ្នាំជិតៗនេះមិនកើតមានច្រើន ប៉ុន្តែគឺជាជំងឺឆ្លងរោគបន្ទាន់ម្យ៉ាងអាចនឹងធ្វើឲ្យបាត់បង់ជីវិតឬក៏បន្សល់នូវរោគសញ្ញាធ្ងន់។ ពិសេសរោគឆ្លងតាមផ្លូវដកដង្ហើមម៉្លោះហើយ ត្រូវតែប្រុងប្រយ័ត្នបំផុត។
បុគ្គលិកពេទ្យកំពុងថែទាំព្យាបាលជំងឺរលាកស្រោមខួរឲ្យអ្នកជំងឺនៅមន្ទីរពេទ្យត្រូពិចមជ្ឈិម។
តាមតួលេខស្ថិតិរបស់ផ្នែកសុខាភិបាល ក្នុងខែឧសភា ទូទាំងប្រទេស កើតមានជំងឺរលាកស្រោមខួរ៤ករណី។ គិតរួមក្នុង៥ខែដើមឆ្នាំ ទូទាំងប្រទេសកើតមានជំងឺរលាកស្រោមជាលិកាខួរ១៤ករណីគួរឲ្យកត់សម្គាល់ មានករណីជាច្រើនពេលនាំមកកាន់មន្ទីរពេទ្យគឺមានភាពធ្ងន់ធ្ងរ នាំឲ្យបាត់បង់ជីវិត។ វេជ្ជបណ្ឌិត ត្រឹងធីហាយនិញ ប្រធានការិយាល័យផែនការចម្រុះ (មន្ទីរពេទ្យត្រូពិចមជ្ឈិម) ឲ្យដឹង៖ តាំងពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន មន្ទីរពេទ្យទទួលអ្នកជំងឺរលាកស្រោមខួរចំនួន៣ករណីអ្នកជំងឺទាំងនេះឋិតក្នុងស្ថានភាពធ្ងន់។ មហាបរិញ្ញា ង្វៀនត្រុងកឹប ប្រធានផ្នែកសង្គ្រោះបន្ទាន់(មន្ទីរពេទ្យត្រូពិចមជ្ឈិម) ឲ្យដឹងបន្ថែម ៖ អ្នកជំងឺរលាកស្រោមខួរដែលនាំមកកាន់មន្ទីរពេទ្យថ្មីៗនេះ នៅខែឧសភា ឆ្នាំ២០១៨ បានបាត់បង់ជីវិត។
តាមប្រសាសន៍ មហាបរិញ្ញាង្វៀនត្រុងកឹប ចំពោះអ្នកជំងឺរលាកស្រោមខួរ គប្បីដឹងពីរោគសញ្ញាគ្រោះថ្នាក់ ដើម្បីទៅព្យាបាលបានទាន់ពេល ក្រៅពីនោះ ពិបាករកឃើញរោគសញ្ញាដំបូង បើសិនជាគ្មានលទ្ធផលនៃការធ្វើកោសល្យវិច័យ។ នេះគឺជាជំងឺមួយដ៏គ្រោះថ្នាក់ ប្រជាជនគប្បីចាក់វ៉ាក់សាំងបង្ការ ធានាអនាម័យ។ ចំពោះអ្នកនៅតំបន់ជុំវិញកើតមានរោគរាលដាល ឬប្រាស្រ័យនឹងអ្នកជំងឺ ឬក៏រងការកើតជំងឺគួរតែទៅកាន់មូលដ្ឋានសុខាភិបាលជាបន្ទាន់។
ពោលពីបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ រលាកស្រោមខួរ លោកឌោវ៉ាន់ដុង អនុប្រ ធាននាយកដ្ឋានគ្រប់គ្រងឱសថ ឲ្យដឹង៖ បច្ចុប្បន្ន ជំងឺរលាកស្រោមខួរ អាចនឹងម្ចាស់ការបង្ការទប់ស្កាត់ ដោយចាក់វ៉ាក់សាំង បង្ការ។ ថ្វីបើដូច្នោះក៏ដោយ ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ ពុំទាន់បានបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការបើកទូលាយថ្នាក់ជាតិនៅឡើយ គ្រាន់តែមានក្នុងការចាក់ថ្នាំបង់ថ្លៃសេវាកម្ម។ វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ គឺវ៉ាក់សាំងទើបតែមានក្នុងការចាក់ថ្នាំបង់ថ្លៃសេវាកម្ម ម៉្លោះហើយការប៉ាន់ស្មានបរិមាណ ព្យាករណ៍តម្រូវការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរក៏ពិបាកកំណត់ នាំឲ្យការត្រៀមបម្រុងវ៉ាក់សាំងមានការប្រែប្រួលជារៀងរាល់ឆ្នាំ។ ប្រការនេះ បង្កឲ្យកើតមានស្ថានភាពផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរអស្ថិរភាព ពេលខ្លះសល់ពេលខ្លះមិនគ្រប់ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។ លោកឌោ វ៉ាន់ដុង ឲ្យដឹងបន្ថែម៖ បច្ចុប្បន្ន មានវ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរចំនួន២ ត្រូវបានផ្តល់លិខិតចុះឈ្មោះប្រើប្រាស់និងនាំចូលប្រទេសវៀតណាម (ដោយមិនបាច់ស្នើសុំលិខិតនាំចូល) រួមមាន៖ វ៉ាក់សាំង VA-MENGOC-BC និងវ៉ាក់សាំង Polysac charide Meningococcal A+C ៕
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម-មុនី