កីឡាករវាយកូនបាល់លេខ១ និងលេខ២ របស់វៀតណាម បច្ចុប្បន្ន គឺង្វៀនតៀនមិញនិងផាមកាវកឿង បានស្តារឡើងវិញនូវក្តីជំនឿនៃអ្នកគាំទ្រព្រោះបានយកឈ្នះលើជើងខ្លាំងនៅពីធីប្រកួត Canada Open ។
កីឡាករ ផាមកាវកឿង (ស្តាំ) បានផ្តួលជើងឯក US Open ឆ្នាំ២០១៨ (ឆ្វេង)។
ក្រោយពីបរាជ័យក្នុងពីធីប្រកួត US Open នៅសហរដ្ឋអាមេរិកកីឡាករវាយកូនបាល់វៀតណាមបានទៅកាន់ប្រទេសកាណាដា ដើម្បីបន្តការប្រកួតចំណុះប្រព័ន្ធ BWF Tour Super ១០០ដែលមានរង្វាន់ដល់ទៅ ៧៥ ពាន់ដុល្លារអាមេរិក(១,៧ពាន់លានដុងវៀតណាម)។ បើប្រៀបធៀបជាមួយនឹងរង្វាន់ US Open គឺរង្វាន់ Canada Open ចាញ់ប្រៀបគ្រប់វិស័យ ប៉ុន្តែរង្វាន់នេះក៏ទាក់ទាញបានកីឡាករកំពូលៗជាច្រើន។
នៅរង្វាន់ប្រកួត Canada Open តៀនមិញ គឺជាកីឡាករស្នូលលេខ៧ដែលត្រូវបានលើកលែងក្នុងជុំដំបូង។ ការប្រកួតលើកដំបូងរបស់មិញនៅជុំទី២ ជួប Riichi Takeshita (ជប៉ុនឈរលេខ១៥៦ពិភពលោក)។ នេះគឺជាកីឡាករបានយកឈ្នះលើមិញដល់ទៅពីរលើកនៅក្នុងការប្រឈមមុខកន្លង។ ហេតុដូច្នេះហើយ មិញតែងផ្ចិតផ្ចង់រាល់ជំហាន។ នៅក្នុងសិតទី១មិញបានយកឈ្នះលើគូប្រកួតយ៉ាងងាយប៉ុន្តែមិញបានចាញ់ក្នុងសិតទី២។ រហូតដល់សិតទី៣ ជាមួយនឹងបទពិសោធ និងជំនាញមិញ បានយកឈ្នះដោយពិន្ទុ២១-១៨និងសម្រេចការសងសឹកលើគូប្រជែងជប៉ុន Riichi Takeshita ដើម្បីមានវត្តមាននៅក្នុងជុំ១/១៦នៅរង្វាន់ Canada Open។ ប៉ុន្តែពេលជួបគូប្រជែងជប៉ុនឯទៀតក៏ជាជើងខ្លាំងគឺ Minoru Koga មិញយកឈ្នះមិនបានដោយចាញ់ Koga ក្នុងលទ្ធផល ១-២។ ការប្រកួតលើនេះ បង្ហាញពីសញ្ញាអាយុរបស់តៀងមិញ។ នៅសិតទី១ គាត់វាយបកបានយ៉ាងល្អ ប្រើបច្ចេកទេសបានយកឈ្នះលើគូប្រកួត Koga ពិន្ទុ២១-១៧។ ប៉ុន្តែចាញ់យ៉ាងរហ័សក្នុងសិតទី២ ដោយពិន្ទុ៣-២១។ ទោះជាខិតខំយ៉ាងពេញទំហឹងនៅក្នុងសិតទី៣ ប៉ុន្តែ មិញនៅតែចាញ់ក្នុងពិន្ទុ១៦-២១ ។
នៅរង្វាន់ប្រកួតលើកនេះ កីឡាករលេខ២វៀតណាម ផាមកាវកឿងបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានយកឈ្នះកីឡាករស្នូលលេខ ៥ - Lee Dong Keun (កូរ៉េខាងត្បូងលេខ៣៨ ពិភពលោក) ដោយពិន្ទុទាំងពីរសិតគឺ (២៨-២៦,២៣-២១)។ ប្រការដែលគួរឲ្យរីករាយគឺ Lee Dong Keun ទើបតែដណេ្តីមបានពានរង្វាន់ជើងឯកនៅពិធីប្រកួត US Open ឆ្នាំ២០១៨- ជារង្វាន់ដែលកាវកឿង និងតៀនមិញត្រូវជម្រុះក្នុងជុំទី១។ ស្មារតីបានប្រសើរឡើង ម៉្លោះហើយ កាវកឿង បានយកឈ្នះជាបន្តលើកីឡាករម្ចាស់ផ្ទះ Huang Guoxing (លេខ៥៦២) ជាមួយនឹងលទ្ធផល២-១។
ថ្វីត្បិតតែ កីឡាករវៀតណាមទាំងពីរនាក់ មិនបានចូលក្នុងរង្វាង់ប្រកួតវគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែជ័យជម្នះថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ ទទួលបានការទំនុកចិត្តខ្លះ លើកីឡាករ “កូនសំណព្វចិត្ត”នៅរង្វាន់ប្រកួតលើកក្រោយៗ ៕
ហាថាញ់ - វ៉ាន់តឹន