03/05/2018 - 10:12

ធ្វី ​”កុក”​ហើរ​ឆ្លង​ម​ហា​សា​គរ​

បន្ទាប់​ពី​អ្នក​គប់​បាល់​យ៉ាង​ឆ្នើម​របស់​ក្រុម​បាល់​​ទះ​ ជម្រើស​​ជាតិ​​នា​​​រី​ង្វៀន​​ធី​​ង៉ុក​​ហ្វា កម្លាំង​​​ស្រួច​ត្រឹង​ធី​ថាញ់​ធ្វី ក៏​សម្រច​បាន​ជោគ​ជ័យ​ពេល​”ប្រ​កួត​ស៊ី​ឈ្នួល​”ស្រុក​គេ​។

ថាញ់​ធ្វីរូបInternet.

ធ្វី​”កុក​” បាន​អ្នក​ជា​ច្រើន​ដឹង​ឮ​ក្រោយ​ពី​សម្រេច​ស្នាដែ​ឆ្នើម​ប្រ​គល់​បាល់​ឈ្នះ​ភ្លាម​ៗ​ជា​បន្ត​បន្ទាប់​៩​ពិន្ទុ​ក្នុង​ការ​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​​ VTV​ ប៊ិញដៀង ឆ្នាំ២០១៥។ ក្នុង​រដូវ​កាល​នេះ ខណៈ​ពេល​មាន​ឱ​កាស​បាន​ប្រ​កួត​ជា​ញឹក​ញាប់ ថាញ់​ធ្វី​កាន់​តែ​ជឿ​ជាក់​ទៅ​លើ​សមត្ថ​ភាព​របស់​ខ្លួន​ក្នុង​ការ​វាយ​បាល់​ជាយ​ព្រ​លាន​។ ដោយ​មាន​កម្ពស់​១,៩៣​ម៉េត្រ ម៉្លោះ​ហើយ​ថាញ់​ធ្វី មាន​​​រហសនាម​ថា​ធ្វី “កុក​”។ មាន​ឧត្តម​ភាព​ខាង​កម្ពស់​ម៉្លោះ​ហើយ​ធ្វី​មាន​ប្រៀប​ក្នុង​ការ​គប់​បាល់​។ ក្រៅ​ពី​ការ​កំ​ណត់​ច្បាស់​ជំ​ហរ​ពេញ​សិទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ធ្វី​នៅ​ទាំង​ជា​ជើង​គប់​បាល់​ពិ​សេស​របស់​ក្លឹប​ VTV ប៊ិញ​ដៀង ឡុង​អាង​។  ធ្វី​បាន​វិ​វឌ្ឍន៍​​ជា​សន្សឹម​ៗ និង​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​អាវ​ពណ៌​របស់​ក្លឹប​ក៏​ដូច​ជា​ក្រុម​ជម្រើស​ជាតិ​ ខណៈ​ពេល​កម្លាំង​ស្រួច​ផាម​ធី​អៀង ឈប់​សម្រាក​និង​ឌោ​ធី​មិញ​ក៏​ចុះដៃ​។ យើង​នៅ​ចង​ចាំ​បាន​ក្នុង​យុទ្ធ​នា​ការ​ប្រ​ជែង​កៅ​អី​ចូល​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក​បាល់​ទះ​ផ្នែក​នា​រី​ពិ​​​ភព​លោក​២០១៨ ក្រុម​ជម្រើស​ជាតិ​នា​រី​បាន​ប​រា​ជ័យ​។ ប៉ុន្តែ​កម្លាំង​ស្រួច​ត្រឹង​ធី​ថាញ់​ធ្វី  ក៏​ទទួល​បាន​ពិន្ទុ​ច្រើន​ ឈរ​លំ​ដាប់​លេខ​២​ក្នុង​វគ្គ​ជម្រុះ​ដោយ​មាន​៦២​ពិន្ទុ​បន្ទាប់​ពី ​Jong Jin Sim (តៃ​វ៉ាន់​-៨៦​ពិន្ទុ)​​ និង​​មាន​ពិន្ទុ​ច្រើន​ជាង​កម្លាំង​ស្រួច​ឆ្នើម​របស់​ចិន​គឺ Zhu Ting - ៥១​ពិន្ទុ​។  ចំ​ណែក​នៅ​ពាន​រង្វាន់​ជើង​ឯក​អា​ស៊ី​កាល​ពី​ខែ​សី​ហា ឆ្នាំ​២០​១៧ ទោះ​បី​បាល់​ទះ​នា​រី​វៀត​ណាម​ប្រ​កួត​ប​រា​ជ័យ​​ជាប់​ចំ​ណាត់​ថ្នាក់​ត្រឹម​​លេខ​៥​ក្នុង​ការ​ប្រ​កួត​ ប៉ុន្តែ​ធ្វី​”កុក​”​ ទទួល​បាន​​១៤៦​ពិន្ទុ​-ក្លាយ​ជា​កី​ឡា​កា​រិ​នី​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​។ ហេតុ​នេះ​ហើយ​​ថាញ់​ធ្វី​បាន​ឋិត​ក្នុង​”ក្រ​សែ​ភ្នែក​”របស់​ក្លឹប​បរ​ទេស​។ ក្រោយ​ពី​បាន​ការ​អនុញ្ញាត​របស់​ក្លឹបគ្រប់​គ្រង​ VTV ប៊ិញ​ដៀង ឡុង​អាង​ ថាញ់​ធ្វី​ប្ដូរ​ទៅ​លេង​ឲ្យ​ក្លឹប Attack Line (ពាន​រង្វាន់​ជើង​ឯក​តៃ​វ៉ាន់​) តាំង​ពី​ខែ​តុ​លា ឆ្នាំ​២០១៧​។ ក្រៅពីក្លឹប Attack Line ក្លឹប Bangkok Glass (ថៃ)-​កន្លែង​ដែល​​ង៉ុក​ហ្វា ធ្លាប់ចូលរួមប្រកួតក៏ចង់បានថាញ់ធ្វី ចូល រួមផងដែរ។

រដូវ​កាល​ពាន​រង្វាន់​ជើង​ឯក​ជាតិ​នៅ​តៃវ៉ាន់​បាន​បញ្ចប់​​ធ្វី​”កុក​” ជា​កី​ឡា​កា​រិ​នី​ទ​ទួល​បាន​ពិន្ទុ​យ៉ាង​ច្រើន​លំ​ដាប់​លេខ​២ ចាញ់កី​ឡា​កា​រិ​នី​នាំ​មុខ​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រោយ​ពី​ពាន​រង្វាន់​ជើង​ឯក​ជាតិ​តៃ​វ៉ាន់​ ស​ឲ្យ​ឃើញ​នូវ​ប្រ​ការ​គួរ​ឲ្យ​រីក​រាយ​៖ ធ្វី​បាន​បញ្ចេញ​ថ្វី​ដៃ​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយ​។ ក្រៅ​ពី​ជំ​នាញ​ខាង​វាយ​ជាយ​ព្រ​លាន​ធ្វី​នៅ​ទាំង​វាយ​គប់​បាល់​ចម្ងាយ​៣​ម៉ែត្រ​យ៉ាង​អស្ចារ្យ​។ ទន្ទឹម​នឹង​នោះ ធ្វី​”កុក​” រៀន​បាន​ផ្នែក​ “ជំ​នាញ​”​ រត់​​ជើង​មួយ​វាយ​យ៉ាង​ល្បី​ពី​សំ​ណាក់​រៀម​ច្បង​ផាម​គឹម​ហ្វែ​ក្នុង​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​។ តាម​ការ​កត់​សម្គាល់​របស់​គណៈ​រៀប​ចំ​ពាន​រង្វាន់​ មាន​វគ្គ​ប្រ​កួត​ខ្លះ​ធ្វី​អាច​រក​បាន​រាប់​សិប​ពិន្ទុ​ពី​ការ​វាយ​បាល់​បែប​នេះ​។

ដោយ​មាន​កម្ពស់​ល្អ  ម៉្លោះ​ហើយ​ការ​វាយ​បាល់​ជាយ​ព្រ​លាន​គឺ​ជា​អា​វុធ​ដ៏​អស្ចារ្យ​របស់​ធ្វី​ក្នុង​ការ​ប្រ​កួត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដើម្បី​មិន​ឲ្យ​គូ​ប្រ​កួត​”ដឹង​ស្នៀត​” ធ្វី​វាយ​ស​ម្រុក​ច្រើន​បែប វាយ​ក្រោយ​គំ​នូស​ទី​៣​ម៉ែត្រ​។ល។ ក្រៅ​ពី​នោះ ការ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ក្នុង​ការ​ប្រ​កួត​របស់​ធ្វី ធ្វើ​ឲ្យ​ស្មារ​តី​ប្រ​កួត​របស់​ក្រុម​កាន់​តែ​កើន​ឡើង​ថែម​ទៀត​៕

                  ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាញ់​ធ្វី