កីឡា - ទេសចរណ៍ ទេសចរណ៍

03/05/2018 - 10:12

​លិន​​ក្វី​​ផាប​​អឹង​រម​ណីយ​ដ្ឋាន​​​ចំ​ណាប់​អា​រម្មណ៍​អ្នក​​ទេស​ចរ

វិ​​ហារ​​លិន​​​ក្វី​​ផាប​​អឹង​ មាន​ទី​តាំង​នៅ​លើ​ទួល​ភ្នំ​លេខ​៤៥ ឃុំ​ឡុក​ថាញ់ ​ស្រុក​បាវ​ឡឹម ខេត្ត​ឡឹម​ដុង គឺ​ជា​វិ​ហារ​មួយ​ដ៏​អស្ចារ្យ​ខាង​ស្ថា​បត្យ​កម្ម និង​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​។

ដង​ផ្លូវ​ទៅ​កាន់​វិ​ហារ​ផាប​អឹង​ ។

​ផ្តើម​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង​បាវ​ឡុក ធ្វើ​ដំ​ណើរ​តាម​វិ​ថី​ត្រឹង​ភូ ដល់​ផ្លូវ​បែក​ជា​បី​ដាយ​ប៊ិញ​ បត់​ស្តាំ​ចូល​ទៅ​ឃុំ​ឡុក​​ថាញ់​។ បន្ត​ដំ​ណើរ​ទៅ​មុខ​តាម​ផ្លូវ​នេះ​ឡើង​​ទី​​ទួល ភ្ញៀវ​ទេស​ចរ​នឹង​ប្រ​ទះ​ឃើញ​សញ្ញា​ណែ​នាំ​បត់​ឆ្វេង​ទៅ​កាន់​ហាង​កៅ​ឈីវ​ដឿង​ ធ្វើ​ដំ​ណើរ​មួយ​កំ​ណាត់​ផ្លូវ​ខ្លី​ទៀត​គឺ​ដល់​ព្រះ​វិ​ហារ​លិន​ក្វី​ផាប​អឹង​។ ដង​ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ព្រះ​វិ​ហារ​មាន​ភាព​ទួល​បង្គួរ​ ព្រោះ​ឡើង​ជម្រាល​ខ្ពស់​ គួរ​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូ​តូ​។ មាន​អ្នក​ជា​ច្រើន​ជ្រើស​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​​ជើង ថ្វី​ត្បិត​តែ​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​ដ្បិត​អី​ទេស​ភាព​នៅ​តាម​សង​ខាង​ផ្លូវ​ស្រស់​ស្អាត​ ប៉ុន្តែ​ភ្ញៀវ​ទេស​ចរ​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហ្មត់​ចត់​ទាំង​កម្លាំង​ពលំ​ព្រោះ​ជម្រាល​ខ្ពស់​និង​រដឹប​រដុប​គ្រាន់​បើ​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​គឺ​បាន​គយ​គន់​នូវ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​និង​កម្រ​ជួប​ប្រ​ទះ​។ មាន​ចម្ការ​តែ​ចម្ការ​ពក​យោល​ទៅ​យោល​មក​​ឡើង​កាន់​តែ​ខ្ពស់​អ្នក​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​ហាក់​ដូច​ជា​ពពក​រ​សាត​ស្ទើរ​បះ​ស្មង​ជើង​។ ហេតុ​នោះ អ្នក​ទេស​ចរ​ខណៈ​ពេល​ធ្វើ​ដំ​ណើរ​ឡើង​កាន់​ព្រះ​វិ​ហារ​គួរ​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូ​តូ ពេល​ចុះ​ដើរ​គួរ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​។

វិហារ​លិញ​ក្វី​ផាប​អឹង​ មាន​ក្លោង​ទ្វារ​ទេវ​សាស​នា​ (Thần Đạo) យ៉ាង​ស្កឹម​ស្កៃ បី​ដូច​ច្រក​ទ្វារ​នៃ​ស្ថាន​សួគ៌​។ ឈរ​នៅ​មាត់​ទ្វារ ភ្ញៀវ​ទេស​ចរ​អាច​ចោល​ខ្សែ​ចក្ខុ​ទៅ​ទិស​ទាំង​បួន​ឃេី​ញ​សុទ្ធ​ជា​ដំ​បូក​ភ្នំ​ខ្ពស់​សន្លឹម​។ មាន​ថ្ងៃ​ខ្លះ ព​ពក​រ​សាត់​ជុំ​វិញ​ក្លោង​ទ្វារ​មើល​ទៅ​មាន​ភាព​អាថ៌​កំ​បាំង​ស្រ​ពេច​ស្រ​ពិល​ស្អាត​ដូច​ផ្ទាំង​គំ​នូរ​។ ពេល​ចូល​ទៅក្នុង​វិ​ហារ​ភ្ញៀវ​ទេស​ចរ​នឹង​បាន​ឃើញ​ពីរ​បៀប​តុប​តែង​ខាង​ក្នុង​ល្អ​ឥត​ខ្ចោះ​។ ទី​នេះ​នៅ​មាន​សួន​ក្រួស​មួយ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្អែក​លេ​ីទ្រឹស្តី​នៃ​ការ​តាំង​អា​រម្មណ៍​ និង​សមា​ធិធម៌​មាន​អង្គ​បដិ​មា​ព្រះ​ពោ​ធិ​សត្វ​ត្រូវ​បាន​កសាង​នៅ​កណ្តាល​ស្រះ​ជា​មួយ​នឹង​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ឯ​ទៀត​។ ជ្រុង​នី​មួយ​ៗ​មាន​លក្ខណៈ​ពិ​សេស​ៗ​ដោយ​ឡែក​ គ្រាន់​តែ​ក្រ​ឡេក​មើល​ក៏​មាន​អា​រម្មណ៍​ធូរ​​ស្រាល​ចិត្ត​។

កាល​ពី​មុន វិ​ហារ​ជា​កន្លែង​ស្ងប់​ស្ងាត់​ឋិត​នៅ​លើ​ដំ​បូក​ភ្នំ​ខ្ពស់​សន្លឹម​ ចន្លោះ​ព្រៃ​ឈើ​ចម្កា​រ​តែ​។ ទិដ្ឋ​ភាព​ជុំ​វិញ​គ្រប​ដណ្តប់​ដោយ​ពណ៌​បៃ​តង ធ្វើ​ឲ្យ​បរិ​យា​កាស​កាន់​តែ​មាន​ភាព​បរិ​សុទ្ធ​។ បច្ចុ​ប្បន្ន វិ​ហារ​លិន​ក្វី​ផាប​អឹង បាន​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​កុះ​ករ ខណៈ​ពេល​ដែល​ភ្ញៀវ​ទេស​ចរណ៍​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ស្រុក​បាវ​ឡឹម​។ បច្ចុ​ប្បន្ន ផ្លូវ​ឡើង​ទៅ​កាន់​វិ​ហារ​ក៏​បាន​បើក​ទូ​លាយ​ ចាក់​ក្រួស​បេ​តុង​ធ្វើ​ដំ​ណើរ​មាន​ភាព​ងាយ​ជាង​៕​

               ហា​ថាញ់​-​វា៉​ន់​តឹន

ចែករំលែកអត្ថបទ