ប្រជាជននៅខ័ណ្ឌ Khlong Luang ភាគខាងជើងក្រុងបាំងកក ប្រទេសថៃបានប្រទះឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំ មានដងខ្លួនវែងដល់ទៅ៧ម៉ែត្រ ទម្ងន់១០០ គីឡូក្រាម ជ្រកនៅចម្ការនៃឃ្លាំងប្រេងសាំងមួយ ម៉្លោះហើយប្រជាជនហៅលោកAmnat Saengsawang ជំនាញចាប់ពស់មកចាប់។ តាមប្រសាសន៍លោក Amnat ក្នុងរយៈ កាល៣០ឆ្នាំប្រកបរបរចាប់ពស់នេះជាពស់ថ្លាន់ធំបំផុតដែលគាត់បានជួប។ លោក Amnat មិនអាចណាភ្លេចបាននូវអនុស្សាវរីយ៍ចាប់ពស់ថ្លាន់ធំចម្លែកនេះ ព្រោះវាធ្វើឲ្យ លោកបាក់ម្រាមដៃមួយ ខណៈពេលវាខាំទៅលើដៃដែលលោកពាក់ស្រោមនោះ។ លោក Amnat ឲ្យដឹង៖ ពស់ថ្លាន់នេះនឹងត្រូវបានលែងទៅកាន់បរិស្ថានធម្មជាតិនៅតំបន់ខាវយ៉ៃ៕

ពស់ថ្លាន់ធំចម្លែក មានដងខ្លួនវែងដល់ទៅ៧ម៉ែត្រ ទម្ងន់១០០គីឡូក្រាម។
យោងៈ Phuket Gazette-មុនី