ខេត្តសុកត្រាំង ទើបផ្សព្វផ្សាយនូវវិធានការជាច្រើនសំដៅធានាសុវត្ថិភាពចរាចរណ៍ផ្លូវទឹក។ រីឯនគរបាលខេត្តសុកត្រាំង បានកសាងផែនការយាមល្បាត ត្រួតពិនិត្យ រៀងរាល់សប្តាហ៍ រៀងរាល់ខែ និងបង្កើនការចាត់កងកម្លាំងយាមល្បាតស្វយ័តលើភូមិសាស្រ្ត ពិសេស គឺនៅរដូវភ្លៀង ទឹកជំនន់។
កងកម្លាំងសមត្ថកិច្ចខេត្តសុកត្រាំងត្រួតពិនិត្យនិងផ្សព្វផ្សាយដល់ម្ចាស់នាវា
ចម្លងភ្ញៀវឆ្លងព្រែកទន្លេ គប្បីធានាសុវត្ថិភាពចរាចររដូវភ្ញៀង ទឹកជំនន់។
នៅខេត្តសុកត្រាំងសព្វថ្ងៃមានផ្លូវព្រែក ទន្លេថ្នាក់ជាតិចំនួន១០; ផ្លូវព្រែក ទន្លេ អាស្រ័យខេត្តគ្រប់គ្រងចំនួន១១ និងផ្លូវព្រែក ទន្លេ អាស្រ័យស្រុកគ្រប់គ្រងចំនួន៤៣៣។ ក្នុងខេត្តមានកំពង់នាវាចម្លងភ្ញៀវឆ្លងព្រែក ទន្លេជាង១៦០កន្លែងកំពុងដំណើរការ សំខាន់គឺបម្រើតម្រូវការឆ្លងចុះឡើងរបស់ប្រជាជនក្នុងខេត្តពិសេសគឺមាមីងតំបន់ជ្រៅ តំបន់ឆ្ងាយ។ ក្រៅពីនោះ ខេត្ត សុកត្រាំងមានកោះអណ្តែតជាច្រើននិង មានហានិភ័យបាក់ទំនប់ធារាសាស្រ្តយ៉ាងខ្ពស់នារដូវភ្លៀង ទឹកជំនន់។
តាមផែនការ អន្តរៈផ្នែករួមមាននគរបាលចរាចរណ៍ផ្លូវទឹក នាយកដ្ឋានកំពង់ផែសាខាស្នងការដ្ឋានផ្លូវទឹក កម្លាំងត្រួតពិនិត្យសុវត្ថិភាព។ល។ បង្កើនការត្រួតពិនិត្យតាមកំពង់នាវាក្នុងផ្ទៃស្រុកទីកំពង់នាវាចម្លងភ្ញៀវ ឆ្លងព្រែក ចំណតអាជីវកម្មប្រេងឥន្ធនៈ។ វិនិច្ឆ័យវិវាទនិងវិនិច្ឆ័យម៉ឺងម៉ាត់ ករណីបំពានច្បាប់ ដូចជា៖ គ្មានអាជ្ញាប័ណ្ណសកម្មភាព គ្មានលិខិតបញ្ជាក់មុខរបរ មធ្យោបាយ សង្រ្គោះជីវិតមិនគ្រប់គ្រាន់ដឹកជញ្ជូនហួសចំណុះ។ ក្នុងការយាមល្បាត ត្រួតពិនិត្យកងកម្លាំងសមត្ថកិច្ចបានគួបផ្សំនិងការផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវទឹកក្នុងស្រុកជូនប្រជាជនធ្វើដំណើរនិងម្ចាស់មធ្យោបាយដឹកអ្នកដំណើរ។ សហការជាមួយការិយាល័យអប់រំនៅតាមស្រុក ទីប្រជុំជនក្រុង ផ្សព្វផ្សាយដល់សិស្សានុសិស្សអំពីចំណេះដឹងមូលដ្ឋានខណៈពេលធ្វើចរាចរផ្លូវទឹក។ លើកទឹកចិត្តសកម្មភាពបរិហារទោសលើកទោសម្ចាស់មធ្យោបាយដឹកជញ្ជូនណាមិនធានាសុវត្ថិភាពចរាចរដល់អ្នកដំណើរ ខណៈពេលបើកបរឆ្លងកាត់ព្រែក។ ក្រើនរំលឹកដល់កំពង់នាវាចម្លងភ្ញៀវឆ្លងព្រែក គប្បីធ្វើអាជីវកម្មស្របច្បាប់មានមធ្យោបាយសង្រ្គោះជីវិតគ្រប់គ្រាន់ សង្រ្គោះទូកលិច សង្រ្គោះអគ្គិភ័យ មានលិខិតបញ្ជាក់ឬសញ្ញាប័ត្រវិជ្ជាជីវៈសមស្រប។
បងឌោត្វឹងអែម ម្ចាស់មធ្យោបាយដឹកជញ្ជូនផ្លូវទឹកក្នុងផ្ទៃស្រុក ផ្លូវភូហ៊ឺវ – វ៉ាមឡែវ ស្រុកឡុងភូខេត្តសុកត្រាំង ឲ្យដឹង៖ អាស្រ័យបានការត្រួតពិនិត្យ ក្រើនរំលឹកជាប្រចាំ ទើបម្ចាស់មធ្យោបាយដឹកជញ្ជូនបានដឹងកំពង់នាវាមានការខូចខាតត្រង់ណា ដើម្បីធ្វើការជួសជុល លិខិតស្នាមមិនគ្រប់គ្រាន់ឬមិនសមស្របដើម្បីបំពេញបន្ថែម។ ខណៈពេលមានភ្ញៀង ខ្យល់ធំ គួរតែចូលចតជ្រកមិនត្រូវចេញដំណើរឡើយដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។
វរសេនីយ៍ឯក ង្វៀនវាំុងម៉ាង ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកនៃនគរបាលខេត្តសុកត្រាំងឲ្យដឹង៖ “តាមព្យាករណ៍ ដោយសារជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ស្ថានភាពភ្លៀង ទឹកជំនន់មិនអាចណាស្មានដឹងមុន ផ្នែកសមត្ថកិច្ចសំណូមពរដល់អ្នកធ្វើចរាចរតាមនាវា អ្នកដឹកជញ្ជូនទំនិញ អ្នកដំណើរ គប្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព។ ម្ចាស់មធ្យោបាយទាំងឡាយគប្បីសម្រាលទម្ងន់១០%បើប្រៀបនឹងកម្រិតទម្ងន់ធម្មតានៅរដូវភ្ញៀង ទឹកជំនន់។ ផ្នែកសមត្ថកិច្ចផ្ដល់អនុសាសន៍ដល់ប្រជាជនគប្បីម្ចាស់ការការពារអាយុជីវិតខ្លួននិងអ្នកដំណើរ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុកើតមានឡើង”៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម -បកប្រែ៖ ថាច់សេរី