កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

14/03/2017 - 09:17

បាកលីវអភិវឌ្ឍទេសចរណ៍

ប៉ុន្មានឆ្នាំកន្លង ផ្នែកទេសចរណ៍ខេត្តបាកលីវ ត្រូវបានផ្តោតការយកចិត្ត ទុកដាក់វិនិយោគទុនឲ្យមានជំហានអភិវឌ្ឍន៍ល្អប្រសើរជាងមុន។ ហេ ដ្ឋារចនាសម្ព័ន្ធទេសចរណ៍ត្រូវបានកែលម្អ គម្រោងវប្បធម៌ និងទេស ចរណ៍ទាំងឡាយត្រូវបានវិនិយោគទុនកសាង និងធ្វើឲ្យមានភាពសុ ក្រឹត  បង្កើតបានជាផលិតផលទេសចរណ៍ពិសេសៗជាច្រើន...។

វត្តគម្ពីរសាគរព្រែកជ្រៅជាទីកន្លែងទេសចរណ៍ដ៏ជក់ចិត្ត នៅតំបន់វាលរាបទន្លេគឺវឡុង។

តាមមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តបាកលីវ ឲ្យដឹង៖ គិតរហូត មកទល់នឹងបច្ចុប្បន្ន បាកលីវបានសម្ព័ន្ធសមាគមទេសចរណ៍តំបន់វាល រាបទន្លេគឺវឡុង ទទួលស្គាល់បន្ថែមនូវមណ្ឌលទេសចរណ៍គំរូ៨កន្លែង នៅតំបន់វាលរាបទន្លេគឺវឡុង រួមមាន៖ បូជនីយដ្ឋានអ៊ំហូនៅចូវថើយ វិញឡើយ មណ្ឌលអេកូទេសចរណ៍ហូណាម មណ្ឌលទីលានហ៊ុងវឿង មណ្ឌលអគារកុងតឺបាកលីវ មណ្ឌលសមុទ្រសិប្បនិមិ្មត មណ្ឌលទេស ចរណ៍ញ៉ាម៉ាក់ មណ្ឌលអនុស្សាវរីយ៍ចម្រៀងតាយតឺណាមបូ និងអ្នក និពន្ធភ្លេង និងចម្រៀងកាវវុាំងលូវ ភោជនីយដ្ឋាន-សណ្ឋាគារបាកលីវ និងមណ្ឌលព្រះម៉ែគង់ស៊ីអីម។ បច្ចុប្បន្ន កំពុងដំណើរការត្រួតពិនិត្យនិង កសាងមណ្ឌល វិហារតាក់សៃនិងសួនសត្វបាកលីវឲ្យមានភាពប្រសើរ ដើម្បីស្នើទទួលស្គាល់ជាមណ្ឌលទេសចរណ៍ គំរូរបស់តំបន់វាលរាប ទន្លេគឺវឡុង។ ក្រៅពីកន្លែងទេសចរណ៍គំរូថ្នាក់តំបន់ បាកលីវនៅមាន មណ្ឌលកេរដំណែលប្រវត្តិសាស្រ្តត្រូវបានរៀបចំណាត់ថ្នាក់ខេត្ត និង ថ្នាក់ជាតិ។ បច្ចុប្បន្ន ទូទាំងខេត្តមានកេរដំណែល៤៦កន្លែង ត្រូវបាន រៀបចំណាត់ថ្នាក់ ក្នុងនោះកេរដំណែលថ្នាក់ជាតិមានចំនួន១៣។ រយៈ  ពេលកន្លង ខេត្តបានផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសម្រេចរួចរាល់កិច្ចការ ជួសជុល និងពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ ដែលបាន រៀបចំណាត់ថ្នាក់ ដើម្បីបម្រើភ្ញៀវទេសចរ តួយ៉ាងដូច៖ បូជនីយដ្ឋានអ៊ំ ហូ មណ្ឌលមូលដ្ឋានគណៈកម្មាធិការបក្ស ខេត្ត មណ្ឌលអនុស្សាវរីយ៍ ចម្រៀងតាយតឺណាមបូ និងអ្នកនិពន្ធភ្លេងនិងចម្រៀងកាវវុាំងលូវ ចេតិ យបុរាណវិញហឹង ទីសក្ការបូជាតឹងឡុង នាឡិកាថាយយឿងហុក មណ្ឌលកេរដំណែលណុកណាង កន្លែងបង្កើតសាខាបក្សដំបូងរបស់ ខេត្ត  ទីបូជាវង្សត្រកូលកាវត្រេវ ទីបូជាអ៊ុងយ្វៀងហាយ ទីបូជាអ៊ុង ណាមហាយ។ល។ ទន្ទឹមនឹងនោះ ខេត្តអនុវត្តបានល្អនូវកិច្ចការជួស ជុល ស្តារឡើងវិញនូវស្ថាបត្យកម្មដ៏ល្អវិចិត្រនានានៅតាមមូលដ្ឋានទី សក្ការបូជានៃសាសនានីមួយៗ បង្កើតកន្លែងទស្សនាចរណ៍ និងតភ្ជាប់ ជើងទេសចរណ៍ដើម្បីបម្រើភ្ញៀវទេសចរ មានដូច៖ អាស្រមក្វាងដេ អា ស្រមតៀងសឺ វត្តយ៉ាក់ហ្វា វត្តគម្ពីរសាគរព្រែកជ្រៅ។ល។

ដើម្បីធ្វើឲ្យទេសចរណ៍មានភាពសម្បូរបែប ខេត្តបាកលីវ នៅទាំង កសាងផលិតផល ទេសចរណ៍ពិសេសៗ ក្នុងនោះលេចធ្លោគឺភូមិរបរ ផលិតនូវផលិតផលសិប្បវិចិត្រកម្មចំនូន១០  និងកន្លែងផលិតអំបិលអា ហារដែលជាលក្ខណៈពិសេសរបស់ខេត្តបាកលីវ។ ផលិតផលទាំងនេះ ត្រូវបានភ្ញៀវទេសចរទិញធ្វើជាវត្ថុអនុស្សាវរីយ៍។ ភូមិរបរត្បាញបន្ទោះ របរជាងឈើ ត្បាញកន្ទេលនិងភូមិរបរផលិតអំបិល នៅបាកលីវកំពុង សកម្មភាពប្រកបដោយប្រសិទ្ធភាព រួមចំណែកដោះស្រាយការងារធ្វើ ជូនពលករ-ការិនី ជំរុញការអភិវឌ្ឍន៍សិប្ប-ឧស្សាហកម្មតូចនៅជនបទ និងសេវាកម្មទេសចរណ៍៕

ថាញ់ផុង-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តបាកលីវ