កីឡា - ទេសចរណ៍ ទេសចរណ៍

24/08/2016 - 17:14

ទេសចរណ៍​ខេត្ត​បាក​លីវ

បាក​លីវ​មាន​ឧត្ដម​ភាព​ខាង​ទេស​ចរណ៍​យ៉ាង​ច្រើន ដោយ​សារ​ខេត្ត​នេះ មាន​ឆ្នេរ​សមុទ្រ​ផង ព្រៃ​ឈើ​ផង និង​មាន​កន្លែង​ទេស​ចរណ៍​ផ្លូវ​ចិត្ត​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។


ទិដ្ឋ​ភាព​វត្ត​គម្ពី​រ​សា​គរ​ (ព្រែក​ជ្រៅ)។

មណ្ឌល​ភូម​គ្រឹះ​កូន​សេដ្ឋី​បាក​លីវ គឺ​ជា​អា​សយ​ដ្ឋាន​មួយ​ក្នុង​ចំ​ណោម​អា​សយ​ដ្ឋាន​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​។ តំ​ណាល​រឿង​រ៉ាវ កូន​សេដ្ឋី​បាក​លីវ​ក្នុង​ប្រ​ជា​ប្រិយ ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន មក​ទស្ស​នា​នៅ​មណ្ឌល​នេះ។  ក្រោយ​រយៈ​ពេល​បាន​គណៈ​កម្មា​ធិ​ការ ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ជួស​ជុល កែ​លម្អ​ឡើង​វិញ មណ្ឌល​ភូមិ​គ្រឹះ​កូន សេដ្ឋី​បាក​លីវ​ត្រូវ​បាន​រក្សា​គង់​វង្ស​ស្ទើរ​តែ​ទាំង​ស្រុង​។ ក្រៅ​ពី​នោះ មាន​មួយ​ភាគ​នៃ​មណ្ឌល​ភូមិ​គ្រឹះ​នេះ ត្រូវ​បាន​កសាង​ក្លាយ​ជា​ប្រ​ព័ន្ធ​ភោជ​នីយ​ដ្ឋាន សណ្ឋា​គារ​ទំ​នើប​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ។ ដោយ​សារ​ទី​តាំង​ឋិត​នៅ​ចំ​មណ្ឌល​ក្រុង​បាក​លីវ​ដ៏​ងាយ​ស្រួល ហេតុ​នះ​មិន​ថា​ពេល​ណា​ឡើយ គឺ​តែង​មាន​ភ្ញៀវ​មក​ទស្ស​នា​យ៉ាង​កុះ​ករ រថ​យន្ត ម៉ូ​តូ ឈប់ ចត​ត្រៀប​ត្រា​។ មណ្ឌល​ទេស​ចរណ៍​ផ្ទះ​លំ​ហែ​ឋិត​នៅ​សង្កាត់ ញ៉ា​ម៉ាក ក្រុង​បាក​លីវ​ចម្ងាយ​ពី​ក្រុង​បាក​លីវ​១០​គី​ឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ ក៏​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​យ៉ាង​ច្រើន​ ផង​ដែរ​។ មណ្ឌល​ទេស​ចរណ៍​ផ្ទះ​លំ​ហែ​ត្រូវ​បាន​សាង​សង់​សាមញ្ញ ៖ មាន​ភោជ​នីយ​ដ្ឋាន​២ សង់​ប្រប​មាត់​សមុទ្រ​ត​ភ្ជាប់​ជា​មួយ​នឹង​ដី​គោក ដោយ​ស្ពាន​បេ​តុង តូច​ល្មម​មួយ​។ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ណា​ចូល​ចិត្ត​ ស្វែង​យល់​ចំ​ណាប់​អា​រម្មណ៍​នឹង​ធម្ម​ជាតិ ច្បាស់​ជា​មាន​ភាព​រីក​រាយ​ពុំ​ខាន ខណៈ​ពេល​អង្គុយ​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន ពិ​សា​កា​ហ្វេ​មួយ​កែវ ហើយ​ស្រូប​យក​ជំ​នោរ​ខ្យល់​អម​ដោយ​ចំ​ហាយ​ទឹក​សមុទ្រ​នៅ​ទី​នេះ​។ ថ្វី​បើ​ដូច្នោះ ក្ដី​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ជាង​គេ​នៅ​សង្កាត់​ញ៉ា​ម៉ាក គឺ​វិ​ហារ​បូជា​បដិមា​ព្រះ​មេ​គង់​ស៊ី​អ៊ីន មាន​កម្ពស់​១១​ម៉ែត្រ បែរ​ព្រះ​ភ័ក្រ្ត ឆ្ពោះ​ទៅ​សមុទ្រ​ខាង​កើត ដើម្បី​ប្រ​ទាន​ពរ បី​បាច់​រក្សា​ដល់​នេ​សាទ​ករ​ទាំង​ឡាយ​។ ចាប់​ពី​សង្កាត់​ញ៉ា​ម៉ាក ភ្ញៀវ​ទេស​ចរ​អាច​បន្ត​ដំ​ណើរ​ទៅ ជាង​៦​គី​ឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​កាន់​ឃុំ​ហ៊ីប​ថាញ នឹង​បាន​មក​ដល់​វត្ត​គម្ពី​រសា​គរ (ព្រែក​ជ្រៅ) ជា​អា​រាម​ដ្ឋាន​ដ៏​ប្រ​ណីត​មួយ​ត្រូវ​បាន​កសាង​នា​សត​វត្ស​ទី​១៩  បាន​រំ​លេច​នូវ​ក្បូរ​ក្បាច់​រចនា​ដ៏​ពិ​សេស​តាម​បែប​ស្ថា​បត្យ​កម្ម​ខ្មែរ​ ។

ប៉ុន្តែ​កន្លែង​ដែល​យើង​ខ្ញុំ​ចំ​ណាប់​អា​រម្មណ៍ បំ​ផុត​ខណៈ​ពេល​មក​កាន់​ខេត្ត​បាក​លីវ​លើក​នេះ គឺ​សំ​ណង់​វា​យោ​អគ្គិសនី​បាន​កសាង​នៅ​ឃុំ​វិញ ត្រាច់​ដុង ក្រុង​បាក​លីវ​។ យើង​ខ្ញុំ​មាន​ចំ​ណាប់​អា​រម្មណ៍​ដោយ​សារ​តួ​ប៊ិន រហាត់​ខ្យល់​ធំ​ខ្ពស់ បែរ​មុខ​ត្រង់​ទៅ​សមុទ្រ​ខាង​កើត​ដើម្បី​ស្រូប​ខ្យល់​ជា​ការ​បង្ហាញ​ពី​ភាព​មហស្ចារ្យ ​នៃ​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ទាញ​យក​ផល​ពី​ធម្ម​ជាតិ​។ បង​ឡេ​តឿង​ហើង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ឃុំ​វិញ​ត្រាច​ដុង ឲ្យ​ដឹង​៖"តាំង​ពី​មាន​សំ​ណង់​វា​យោ​អគ្គិ​សនី​នេះ​ជា​រៀង​រហូត​មក គឺ​មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្ស​នា​។ ខណៈ​ពេល​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ នរ​ណា​ក៏​មាន​ការ​ស្ងើច​សរ​សើរ​និង មោទ​នៈ​ចំ​ពោះ​សំ​ណង់​នេះ​ណាស់"​។ ប្រ​សិន​បើ​មាន​ឱ​កាស​ភ្ញៀវ​ទេស​ចរ គប្បី​មក​កាន់​រម​ណីយ​ដ្ឋាន​ជា​មណ្ឌល​ទេស​ចរណ៍ ជីវ​ស្ថាន​របស់​ខេត្ត​បាក​លីវ មាន​ដូច​៖​ឧទ្យាន​សត្វ​បាក​លីវ ឧ​ទ្យាន​សត្វ​កុក ស្រុក​ភឿក​ឡុង ឧទ្យាន​សត្វ​កុក​ស្រុក​ដុង​ហាយ​។ល។៕

ហាថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បាក​លីវ