កីឡា - ទេសចរណ៍ ទេសចរណ៍

29/12/2015 - 15:06

មក​ត្រា​វិញ​ភ្លក់​រស​ជាតិ​ដួង​លីង

ជា​រៀង​រាល់​ឆ្នាំ នៅ​នា​ខែ​កត្តិក ភ្ញៀវ​ទេសចរ​មក​ត្រា​វិញ​នឹង​បាន​ភ្លក់​រស ជាតិ​ម្ហូប​អា​ហារ​ពិសេសៗ​ជា​ច្រើន ក្នុង​នោះ​មាន​មុខ​ម្ហូប​ក្ដាម​ជ័រ​បំពង​អំបិល​និង​ដួង​លីង​ជា​ដើម។


ដួង​​ជា​​មុខ​​ម្ហូប​​សា​​មញ្ញ​​ត្រូវ​​បាន​​ភ្ញៀវ​​ពេញ​​និ​យម​​ហូប​។

ពេល​ឈាន​ចូល​ដល់​រដូវ​ប្រាំង មាមីង​នៅ​តំ​បន់​ដីផ្នូរ​ខ្សាច់​ត្រៀម ប្រ​មូល​ផល​ពោត ដំឡូង សណ្តែក​ដី អំ​ពៅ ហើយ​នេះ​ក៏​ជា​ពេល​ដែល​មា​មីង​គាស់​ដួង​យក​ទៅ​ច្នៃ​ជា​មុខ​ម្ហូប​ផង​ដែរ។ ដួង​ធម្ម​តា​ច្រើន​រស់​នៅ​វាល​ដី ផ្នូរ​ខ្សាច់ វា​រស់​នៅ​ជម្រៅ​ក្រោម​ដី​ប្រ​មាណ​ជាង​១ចំ​អាម។ ដោយ​លក្ខណៈ​ដី​ផ្នូរ​ខ្សាច់​ងាយ​គាស់ គ្រាន់​តែ​ដក​គល់​ពោត គល់​ដំ​ឡូង យើង​នឹង​ចាប់​បាន​ដួង​ដោយ​ងាយ។ មាន​ពេល​ខ្លះ គ្រាន់​តែ​ចំ​ណាយ​ពេល​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ អាច​នឹង​ចាប់​បាន​ដួង​ជាង​រយ​ក្បាល។ រក​ឃើញ​សំ បុក​ដួង​គឺ​ជា​កិច្ច​ការ​លំ​បាក បង​គឹម​សា​ម៉ែត្រ នៅ​ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ចែក​រំ​លែក​៖ "ធម្មតា​ដួង​រស់​នៅ​ក្រោម​ប្ញស​ឈើ គុម្ព​ឈើ​ឬ​ក៏​កន្លែង​ដី​សំណើម​មាន​ស្លឹក​ឈើ​ពុក។ ថ្វី​បើ​ដូច្នោះ ដួង​មាន​រស​ជាតិ​ម្លាន់​ឆ្ងាញ់​បំ​ផុត គឺ​រស់​នៅ​តាម​រង​ដំ​ឡូង រង​ពោត​និង​រង​អំ​ពៅ។ ព្រោះ​ហេតុ​នោះ ពេល​ប្រមូល​ផល​ដំ​ឡូង ពោត អំ​ពៅ ក៏​ជា​ឱកាស​សម្រាប់​មាមីង គាស់​ដួង​ផង​ដែរ។ ប៉ុន្តែ ដួង​ធំ​ធាត់​កាល​ណា មាមីង​កាន់​តែ​មាន​ការ បារម្ភ​កាល​នោះ ពី​ព្រោះ​ប៉ះ​ពាល់​ដល់​ទិន្ន​ផល។ ដើម្បី​ច្នៃ​មុខ​ម្ហូប​ដួង មាន​រស​ជាតិ​ម្លាន់​ឆ្ងាញ់ គឺ​មាន​វិធី​ម្យ៉ាង ពេល​ទៅ​គាស់​ដួង​គឺ​ត្រូវ​យក​ក្លាំ​ទឹក​តាម​ដើម្បី​ត្រាំ​ដួង។ បន្ទាប់​ពី​ធ្វើ​ដួង​ជ្រះ​ស្អាត ត្រូវ​ត្រាំ​ទឹក​ត្រ​ជាក់ ដើម្បី​រក្សា​ឲ្យ​ដួង​នៅ​ស្រស់​ស្រួយ​មិន​ស្វិត"។
របៀប​ធ្វើ​ដួង​គ្មាន​អ្វី​គួរ​ឲ្យ​លំ​បាក​ឡើយ គឺ​គ្រាន់​តែ​ក្តិច​យក​អាចម៍​វា​ចោល បន្ទាប់​មក​គឺ​លាង​ជម្រះ​ទុក​ឲ្យ​ស្ងួត​ទឹក។ ដួង​ច្នៃ​បាន​មុខ​ម្ហូប​ច្រើន​យ៉ាង​តាម​ចំ​ណូល​ចិត្ត​របស់​យើង ដូច​ជា​បំពង​ស្រួយ ពិសេស​បើ​បំពង​នឹង​ខ្លាញ់​ជ្រូក មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាង​បំពង​នឹង​ប្រេង​ឆា​ដួង​ញាត់​សណ្តែក រួច​ប្រឡាក់​នឹង​ម្សៅ​មី​បំពង​ស្រួយ​លីង​ប្រៃ...។
ដួង​ពី​មុន​តម្លៃ​ទាប គេ​ដាក់​លក់​តាម​ផ្លូវ​ថ្នល់ ប៉ុន្តែ​ឥឡូវ​កំ​ពុង​ពេញ​និយម ដូច្នេះ​លក់​បាន​ថ្លៃ​ជាង​តម្លៃ​មួយ​ក្បាល​មួយ​ពាន់​ដុង។ បង​ស្រី​ថាច់​ធី​ង៉ុក នៅ​ឃុំ​ញ៉ី​ត្រឿង ស្រុក​កូវ​ង៉ាង ឲ្យ​ដឹង​៖​" អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ឲ្យ​តែ​ដល់​រដូវ​មាន​ដួង ខ្ញុំ​បើក​តូប​ដាក់​លក់​នឹង​ផ្ទះ។ មាន​ភ្ញៀវ​ជា​ច្រើន​នៅ​ឆ្ងាយ ឲ្យ​តែ​ដល់​ខែ​កត្តិក​បើក​ឡាន​មក​ទិញ​ដួង​និង​ក្លាយ​ជា​អតិ​ថិជន​ដ៏​ស្និទ្ធ​ស្នាល​របស់​ខ្ញុំ។ ពួក​គាត់​មក​ទិញ​ម្តងៗ ខ្ញុំ​រក​ដួង​មិន​គ្រប់​ផ្គត់​ផ្គង់"។ បង​ស្រី​ង៉ុក ឲ្យ​ដឹង​បន្ថែម៖ ចំ​ពោះ​ភ្ញៀវ​ថ្មី ពេល​លក់​ដួង​ម្តងៗ បង ស្រី​តែង​ណែ​នាំ​ឲ្យ​ដឹង​បន្ថែម​ពី​របៀប​ច្នៃ។ ពេល​ចម្អិន​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ចង្កឹះ​ច្រ​បល់​ចុះ​ឡើង បើ​ធ្វើ​ដូច្នេះ​សាច់​ដួង​ងាយ​នឹង​ស្វិត​ពន្យឺត ធុំ​ក្លិន​ពិ​បាក​ហូប។ សំ​ខាន់​គឺ​កាន់​ដៃ​ខ្ទះរលាក់​ឲ្យ​ស្មើ ទើប​សាច់​ដួង​ស្រួយ និង​រួញ​មូល​មើល​គួរ​ឲ្យ​ចាប់​ភ្នែក​ចង់​ពិសា។
នៅ​ក្នុង​បរិយា​កាស​ត្រ​ជាក់  ផឹក​ស្រា​ស្វឹង​ថាញ់​នឹង​មុខ​ម្ហូប​ដួង​បំពង​ស្រួយ នៅ​ក្តៅ​ឧណ្ហៗ​មាន​រស​ជាតិ​ម្លាន់​ឆ្ងាញ់​ពិសា នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ពុំ​អាច​ភ្លេច​តំ​បន់​ផ្នូរ​ខ្សាច់​ត្រា​វិញ​បាន​ឡើយ៕

ថាច់​ថាញ់​ភូ​-​មុនី

ចែករំលែកអត្ថបទ