26/02/2026 - 07:19

ទី​ក្រុង​កឹង​ធើ រួម​ដំ​ណើរ​ជា​មួយ​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ទៅ​សា​លា​ 

រយៈ​ពេល​កន្លង ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​នូវ​គោល​នយោ​បាយ​អប់រំ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព បង្ក​លក្ខណៈ​ដើម្បី​កូន​ចៅ​ជន​ជាតិ​ភាគ​តិច ស្ងប់​អា​រម្មណ៍​រៀន​សូត្រ​និង​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។

វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដល់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។

ឆ្នាំ​សិក្សា ២០២៥ - ២០២៦ ទូ​ទាំង​ទី ក្រុង​មាន​សិស្ស ៦៧២​.៣៣៧ នាក់ ក្នុង​នោះ សិស្ស​ជន​ជាតិ​ភាគ​តិច ១១៩​.២៧៤ នាក់។ ច្រើន​ឆ្នាំ​មក​នេះ រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​អប់រំ សិស្ស​ជន​ជាតិ​ភាគ​តិច ឆ្លង​តាម​រយៈ​គោល​នយោ​បាយ​ជាក់​ស្តែង​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់ គុណ​ភាព​រៀន​សូត្រ បង្ក​លក្ខណៈ​ដើម្បី​ប្អូនៗ បាន​រៀន​សូត្រ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​ជា​សន្សឹមៗ​បន្ថយ​គម្លាត​អប់រំ រវាង​តំ​បន់​និង​តំ​បន់​និង​រវាង​បណ្តា​ជន​ជាតិ។

បច្ចុប្បន្ន នៅ​ទី​ក្រុង​កឹង​ធើ មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន ១៣ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន ៦.៤៨០​នាក់។ ដំ​ណាក់​កាល ២០២១ - ២០២៥ ផ្តើម​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ទី​ក្រុង​បាន​វិនិ​យោគ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ និង​បំពាក់​ឧប​ករណ៍​បង្រៀន​បន្ថែម​ដល់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១៨១ ពាន់​លាន​ដុង។

កា​រវិ​និយោគ​ព្រមៗ​គ្នា​នេះ បាន​រួម​ចំ​ណែក​កែ​លម្អ​លក្ខណៈ​រៀន​សូត្រ ការ​រស់​នៅ​ដល់​សិស្ស​នៅ​ឆ្ងាយ​ពី​គ្រួ​សារ។ ទន្ទឹម​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ សា​លា​រៀន​បាន​ល្អ​ប្រ​សើរ​រាល់​គោល​នយោ​បាយ ឧបត្ថម្ភ​ដល់​សិស្ស​ក៏​បាន​អនុ​វត្ត​គ្រប់​សព្វ។ ឆ្នាំ ២០២៥ ទី​ក្រុង​អនុ​វត្ត​ការ​លើក​លែង​និង​បន្ថយ​ប្រាក់​សា​លា ព្រម​ទាំង​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ដល់​សិស្ស​ជាង ១០​.០០០​នាក់ គិត​ជា​ទឹក​ប្រាក់​ជិត ១០ ពាន់​លាន​ដុង។

ប្អូន​ថាច់​ធី​គីម​ង៉ឹង និស្សិត​សា​កល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង៖ “ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ បាន​ជួយ​ឱ្យ​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ដូច ប្អូន​មាន​ឱកាស​រៀន​សូត្រ ឈាន​ឡើង​បញ្ជាក់​សមត្ថ​ភាព​ខ្លួន រួម​ចំ​ណែក​កសាង​ប្រ​ទេស​ជាតិ”។

ចំ​ពោះ​សិស្ស​នៅ​ឃុំ​លំ​បាក​ខ្លាំង រៀង​រាល់​ឆ្នាំ​មាន​សិស្ស​រាប់​ពាន់​លើក​នាក់​បាន​ឧបត្ថម្ភ​អង្ករ ប្រាក់​ម្ហូប​អា​ហារ និង​ឧបត្ថម្ភ​ប្រាក់​ស្នាក់​នៅ​តាម​សេច​ក្តី​កំ​ណត់​របស់​រដ្ឋា​ភិ​បាល។ គោល​នយោ​បាយ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​បន្ត​ធា​នា​គ្រប់​សព្វ។ នេះ​មិន​ត្រឹម​តែ​ជា​ការ​ឧបត្ថម្ភ​អំ​ពី​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត ជំ​រុញ​ស្មារតី​រៀន​សូត្រ និង​លត់​ដំ​របស់​ប្អូនៗ​ទៀត​ផង។

លោក​ស្រី ថាច់​ធី​តម្រិះ អនុ​ប្រ​ធាន​កា​រិយា​ល័យ​អប់រំ​ជន​ជាតិ​នៃ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល បញ្ជាក់៖ “ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​គោល​នយោ​បាយ​លើក​លែង កាត់​បន្ថយ​ប្រាក់​សា​លា និង​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​កូន​ចៅ​តំ​បន់​ជន​ជាតិ ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ ក្នុង​បរិ​ការណ៍​ទើប​រួម​បញ្ចូល​ថ្មី​នេះ គឺ​ជា​ការ​ចាំ​បាច់​និង​មាន​សារៈ​សំ​ខាន់​ណាស់។ ពេល​ខាង​មុខ​ផ្នែក​អប់រំ​នឹង​បន្ត​ធ្វើ​សេ​នា​ធិការ​អនុ​វត្ត​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​ដល់​សា​លា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ទន្ទឹម​នឹង​នោះ លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក បង្ក​លក្ខណៈ​ដើម្បី​ប្អូន​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ”៕

ដា​លីន - វិមាន

ចែករំលែកអត្ថបទ