06/05/2025 - 07:52

ប៊ិញ​ដៀង​ឡុង​អាង ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ថ្មី 

ក្រុម​បាល់​ទះ​នារី​នៃ​ទឹក​ដី​ឡុង​អាង៖  VTV-ប៊ិញ​ដៀង​ឡុង​អាង កំ​ពុង​ផ្តុំ​កម្លាំង​សម្រាប់​ការ​ប្រ​កួត​ជា​លក្ខណៈ​អន្តរ​ជាតិ  គឺ​ពាន​រង្វាន់​ជើង​ឯក​បាល់​ទះ​នារី​ AVC ២០២៥។

​ កីឡា​ការិនី​ត្រឹង​ធី​ថាញ​ធី្វ ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡា​ការិនី​ឆ្នើម​បំ​ផុត​ក្នុង​ការ​ប្រ​កួត។

ឆ្នាំ​នេះ ពាន​រង្វាន់​ជើង​ឯក​បាល់​ទះ​ក្លឹប​នារី​អា​ស៊ី ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ពាន​រង្វាន់​ជើង​ឯក​បាល់​ទះ​នារី AVC។ នេះ​ជា​លើក​ទី ២៥ ពាន​រង្វាន់​ត្រូវ​បាន​រៀប​ចំ​ឡើង។ ឆ្នាំ ២០២៥ ពាន​រង្វាន់​អា​ស្រ័យ​សហ​ព័ន្ធ​បាល់​ទះ​អា​ស៊ី (AVC) សហ​ការ​ជា​មួយ​សហ​ព័ន្ធ​បាល់​ទះ​ថ្នាក់​ជាតិ​ហ្វី​លី​ពីន (PNVF) និង​ពាន​រង្វាន់​បាល់​ទះ​លំ​ដាប់​កំ​ពូល (PVL) រៀប​ចំ​នៅ​ហ្វី​លី​ពីន។ ជា​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ ម្ល៉ោះ​ហើយ​ក្លឹប VTV - ប៊ិញ​ដៀង​ឡុង​អាង ទៅ​ចូល​រួម​ប្រ​កួត​តំ​ណាង​ឱ្យ​វៀត​ណាម។

មុន​ការ​ប្រ​កួត អ្នក​គាំ​ទ្រ​មាន​សោ​មន​ស្ស​រីក​រាយ ខណៈ​ពេល​ដឹង​ព័ត៌​មាន​ថា VTV – ប៊ិញ​ដៀង​ឡុង​អាង បាន​ខ្ចី​ដៃ​កី​ឡា​ការិនី ង្វៀង​ប៊ិត​ត្វៀង របស់​និញ​ប៊ិញ។ ប្រ​សិន​បើ​មាន​ទាំង​កីឡា​ការិនី​ប៊ិត​ត្វៀង​និង​កីឡា​ការិនី​ថាញ​ធ្វី ប្រ​កួត​រួម​គ្នា នោះ​គឺ​ខ្សែ​ប្រ​យុទ្ធ​របស់​ប៊ិញ​ដៀង​ឡុង​អាង ពិត​ជា​ខ្លាំង​ពូកែ។ ថ្វី​ដ្បិត​ដូច្នោះ មក​ពី​មូល​ហេតុ​មួយ​ចំ​នួន ទើប​បិញ​ដៀង​ឡុង​អាង មិន​មាន​ការ​ចូល​រួម​របស់​កីឡា​ការិនី​ប៊ិត​ត្វៀង។ ជំ​នួស​វិញ ក្រុម​ខ្ចី​បាន​ជោគ​ជ័យ​ដៃ​វាយ​លុក​ម្នាក់​គឺ​កី​ឡា​ការិនី​វីធី​ញ៉ឺ​ហ្វិញ។ ញ៉ឺ​ហ្វិញ បាន​សម្រប​ខ្លួន​យ៉ាង​រហ័ស​នឹង​ចង្វាក់​ប្រ​កួត​ទូទាំង​ក្រុម។ ប្រ​ការ​នេះ បាន​បង្ហាញ​ក្នុង​ការ​ប្រ​កួត​ជួប​ជា​មួយ​ក្លឹប Saipa Terhan របស់​អ៊ី​រ៉ង់។ ខណៈ​ពេល​គីម​ថ្វ បញ្ជូន​បាល់​ចំ​ទិស​ដៅ ញ៉ឺ​ហ្វិញ មិន​ដែល​ធ្វើ​ឱ្យ​របូត​ពិន្ទុ​ម្តង​ណា​ឡើយ។ ស្នា​ដៃ​រក​បាន ២៤ ពិន្ទុ -  ស​បញ្ជាក់​ពី​ការ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​បំ​ផុត​ក្នុង​ការ​ប្រ​កួត។ ប្រ​សិន​បើ​ថាញ​ធ្វី មិន​ខ្លាំង​ពូកែ និង​ញ៉ឺ​ហ្វិញ ការ​ពារ​បាន​ល្អ​ជាង នោះ​កិត្តិ​នាម​កី​ឡា​ការិនី​ឆ្នើម​បំ​ផុត​ក្នុង​ការ​ប្រ​កួត​នឹង​បាន​មក​ញ៉ឺ​ហ្វិញ​ជា​មិន​ខាន។

អាច​និយាយ​បាន​ថា កី​ឡា​ការិនី​ញឺ​ហ្វិញ និង​ថាញ​ធ្វី ជា​ប្រ​មុខ​ដឹក​នាំ​ក្រុម VTV - ប៊ិញ​ដៀង ឡុង​អាង ឈាន​ចូល​វគ្គ​ប្រ​កួត ៨ ក្រុម។ ការ​គប់​បាល់​របស់​ញ៉ឺ​ហ្វិញ និង​ការ​សង្រ្គោះ​បាល់​របស់​ថាញ​ធ្វី ខាញ់​ដាង និង​ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​រាំង​បាល់​របស់​ឡឺ​ធី​ភឿង គឺ​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​ការ​ប្រ​កួត។ នៅ​វគ្គ ៨ ក្រុម ជួប​ក្លឹប​របស់​តៃ​វ៉ាន់ គឺ​ជា​ឱកាស​ល្អ ដើម្បី​ក្រុម​បាល់​ទះ​តំ​បន់​ភាគ​ខាង​លិច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បើ​ប្រៀប​ធៀប​ពី​កម្លាំង​បច្ចុប្បន្ន ក្រុម​បាល់​ទះ​មក​ពី​វៀត​ណាម​មាន​ប្រៀប​ជាង។ ប្រ​សិន​បើ​ឈ្នះ​នៅ​វគ្គ ៨ ក្រុម ក្រុម​បាល់​របស់​គ្រូ​បង្វឹក ថាយ​ក្វាង​ឡាយ មាន​ឱកាស​សង​សឹក​ក្លឹប​មក​ពី​ប៉េ​កាំង។ ព្រោះ​ការ​ប្រ​កួត​នៅ​វគ្គ​ដំ​បូង ប៊ិញ​ដៀង​ឡុង​អាង ត្រូវ​ក្រុម​បាល់​នេះ​ក្រ​ឡាស់​ស្ថាន​ភាព​ដោយ​លទ្ធ​ផល ២-៣។

វិល​មក​ការ​ប្រ​កួត​ឈ្នះ​ដោយ​លទ្ធ​ផល ៣-១ ទៅ​លើ​ក្លឹប  Saipa Terhan - នេះ​ជា​ការ​ប្រ​កួត​ក្រ​ឡាស់​ស្ថាន​ភាព​ដ៏​គាប់​ភ្នែក​របស់​នារី​ឡុង​អាង ក្រោយ​ពី​ចាញ់​នៅ​សិត​ទី​ ១ ដោយ​លទ្ធ​ផល ២២- ២៥។ ចូល​សិត​ទី ២ គ្រូ​បង្វឹក​ក្វាង​ឡាយ សម្រេច​ចិត្ត​ឱ្យ​កី​ឡា​ការិនី ឡឺ​ធី​ភឿង ចូល​ជំ​នួស​ញ៉ឺ​អាញ។ ឡឺ​ធី​ភឿង មាន​បទ​ពិសោធន៍​ប្រ​កួត​បាន​ល្អ​ជាង កីឡា​ការិនី​ញ៉ឺ​អាញ ម្ល៉ោះ​ហើយ​រាំង​បាល់​បាន​ល្អ ធ្វើ​ឱ្យ​គូ​ប្រ​កួត​រក​វិធី​វាយ​លុក​មក​វិញ​មិន​កើត។ អា​ស្រ័យ​ហេតុ​នោះ ក្រុម​ក៏​បាន​ក្រ​ឡាស់​ស្ថាន​ភាព។ សង្ឃឹម​ថា នៅ​ពេល​រំដោះ​បាន​សម្ពាធ​ផ្លូវ​ចិត្ត ប៊ិញ​ដៀង​ឡុង​អាង​នឹង​នាំ​មក​នូវ​ភាព​ភ្ញាក់​ដល់​អ្នក​គាំ​ទ្រ​សម្រាប់​ការ​ប្រ​កួត​ជា​បន្ត៕

   ហា​ថាញ-លី​សៀ

ចែករំលែកអត្ថបទ